សេចក្តីជូនដំណឹង
​​​​​​​
អន់ចិត្ត មិត្តភក្តិចំអកពេក នារីវ័យក្មេងម្នាក់ ខំប្រឹងសម្រកទម្ងន់ រហូតក្លាយជាស្រីស្អាត

ពុធ 20 កុម្ភៈ, ២០១៦

ដោយនិកា

វៀតណាម៖នារីវ័យក្មេងម្នាក់​បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញរូបរាងដ៏ស្លីមស្រឡូនរបស់នាងក្រោយពេលដែលនាង សម្រកទម្ងន់បានសម្រេចរួចមក។

នាង LeMinh Chau បានបង្ហាញពីការផ្លាស់ប្តូរសម្រស់របស់នាងរវាងរូបរាងធាត់ខ្លាំង ជាង១០០ គីឡូក្រាម ប្រែក្លាយជានារីម្នាក់ជាមួយរូបរាងស្លីមស្អាតដែលពេលបច្ចុប្បន្ននេះ ទម្ងន់របស់នាង តែជាង៥០គីឡូក្រាម​ប៉ុណ្ណោះ។

ជាមួយគ្នានោះដែរ នារីវ័យក្មេងរូបនេះបានប្រាប់ឲ្យដឹងថារូបនាងធ្លាប់ត្រូវមិត្តភក្តិចំអន់ឲ្យនាងថានាងជាមនុស្សស្រីកាម៉ាប់មិនស្អាត។ ពាក្យសម្តីទាំងនេះ​បានធ្វើឲ្យនាង មិនសប្បាយចិត្តហើយគ្មានទំនុកចិត្តរហូតពេលខ្លះ នាងអង្គុយយំតែម្នាក់ឯងទៀតផង។ប៉ុន្តែទោះជាយ៉ាងណា នាងបានខំតាំងចិត្តថានាងនឹងព្យាយាមសម្រកទម្ងន់ឲ្យក្លាយជាស្រីស្អាតទាល់តែបាន។

ទីបំផុត ដោយសារតែការបេ្តជ្ញាចិត្ត របស់ Le Minh Chau នេះហើយបានធ្វើឲ្យនាងខំហាត់ប្រាណក្នុងមួយថ្ងៃ ៤ម៉ោងឡើងទៅឯណោះ។ ហើយលទ្ធផលចុងក្រោយគឺរូបនាងទទួលបាន នូវរូបរាងដ៏ស្លីមស្រឡូនស្អាតដូចអ្វីដែលនាងប៉ងប្រាថ្នាពិតមែន៕

សូមមើលរូបភាពខាងក្រោម៖










រូបថតបច្ចុប្បន្នរបស់នាង



រូបពីមុន និងបច្ចុប្បន្ន

From:ខ្មែរឡូត

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា04565781
  • ថ្ងៃនេះ491
  • ម្សិលមិញ1758
  • សប្តាហ៏នេះ2885
  • ខែនេះ20147
បណ្តាញទំនាក់ទំនងសង្គម