សេចក្តីជូនដំណឹង
​​​​​​​
បញ្ហាសុដន់ដែលស្ត្រីគួរប្រយ័ត្ន

08/05/2014

នាពេល​បច្ចុប្បន្ន ជំងឺ​ដែល​ស្ត្រី​ភាគ​ច្រើន​ជួប​ប្រទះនិង​មាន​ការ​ខ្លាច​រអាគឺជំងឺ​មហារីក​សុដន់ ដែល​ស្ត្រីខ្លះ​មិន​បាន​ដឹង​មុន​ទេក៏​ស្រាប់​តែ​ចេញ​អាការ​ធ្ងន់​ធ្ងរ​តែ​ម្តង។ ដូច​នេះដើម្បី​ឱ្យ​ប្រាកដ​ក្នុងចិត្តនិង​យល់​ច្បាស់​ពី​ជំងឺ​មហារីកអ្នកគួរ​ស្វែងយល់​ពី​លក្ខណៈ​ជំងឺ​ពាក់ព័ន្ធ​នឹងសុដន់ដូច​ខាង​ក្រោម​នេះ...។ 

-អាការឈឺសុដន់អាចផ្សេងពីគ្នា ៖

ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ឈឺឬតឹង​សុដន់ នៅ​មុន​ពេល​មក​រដូវអ្នក​មិន​ចាំ​បាច់ភ័យ ខ្លាំង​ពេក​នោះ​ឡើយ បន្ទាប់ពីនោះមកការឈឺចាប់នឹងថយចុះ។ក្រៅពី​នេះ វា​អាច បណ្តាល​មក​ពី​អារម្មណ៍​តានតឹងដែល​ជះឥទ្ធិពល​ដល់អ័រម៉ូន។

-ឈឺសុដន់តែមិនពាក់ព័ន្ធនឹងរដូវ ៖

អាចកើតលើស្ត្រីវ័យអស់រដូវ និងវ័យបន្តពូជដោយលក្ខណៈរបស់វា គឺឈឺផ្នែកណាមួយនៅលើសុដន់ ឬមានអារម្មណ៍ឈឺសុដន់ទាំងសងខាង។ ស្ត្រីខ្លះមានអាការឈឺ​បែប​នេះយូរជាង២ឆ្នាំ ក្រោយមក អាការនេះ នឹងបាត់ទៅដោយ ខ្លួនឯង។អ្នកខ្លះឈឺដោយសារតែសុដន់ទទួលរងការប៉ះទង្គិច ប៉ុន្តែ ពេលខ្លះឈឺដោយគ្មានមូលហេតុ។ ទោះ​បីជា​ការឈឺបែបនេះមិនមែនជាអាការរបស់ជំងឺ មហារីកសុដន់ប៉ុន្តែ ប្រការល្អបំផុត អ្នកគួរទៅជួបគ្រូពេទ្យដើម្បីពិនិត្យឱ្យបានល្អិតល្អន់។

-ឈឺកណ្តាលសុដន់ ៖

ពេលខ្លះ គេអាចហៅថា ជំងឺរលាកឆ្អឹងជំនីរដែលអ្នកអាចសង្កេតបាន ព្រោះ ការឈឺបែបនេះ មិនពាក់ព័ន្ធនឹងវដ្តរដូវឡើយ។

-បន្ថយការឈឺចាប់សុដន់ដោយអាហារ ៖

អាហារខាងក្រោមនេះមានគុណប្រយោជន៍អាចបំបាត់អាការឈឺសុដន់ បាន ៖

-បន្ថយអាហារដែលសម្បូរកាហ្វេអ៊ីន ដូចជាកាហ្វេ តែ ទឹកក្រូចហ្គាស់ និង សូកូឡា។

-បន្ថយជាតិខ្លាញ់ដែលមាននៅក្នុងអាហារដូចជា នំប៉័ងផ្អែម សាច់សត្វ ខ្លាញ់សត្វ ដោយទទួលទានបន្លែ ផ្លែឈើ និងធញ្ញជាតិឱ្យបានច្រើនជាងមុន។

-បន្ថយការទទួលទានអំបិល។

-ទទួលទានវីតាមីនបន្ថែមដោយធ្វើការពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញផ្នែកអាហារ ជាមុនសិន។គួរទទួលទានវីតាមីនE វីតាមីនB6 និងប្រេងEveningPrime Olls

From: Angkor thom media

 

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05188844
  • ថ្ងៃនេះ680
  • ម្សិលមិញ204
  • សប្តាហ៏នេះ890
  • ខែនេះ16864
បណ្តាញទំនាក់ទំនងសង្គម