សេចក្តីជូនដំណឹង
​​​​​​​
អត្ថប្រយោជន៍នៃរុក្ខជាតិស្តៅ

18/10/2017

មនុស្សភាគច្រើនមិនសូវទទួលទានរុក្ខជាតិស្តៅនោះទេព្រោះវាជាអាហារមួយប្រភេទដែលមានរសជាតិល្វីងពិបាកលេបក៏ប៉ុន្តែស្តៅគឺជារុក្ខជាតិដែលគេប្រើធ្វើជាឳសថតាំងពីយូរលង់ណាស់មកហើយដោយសារតែវាមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មនិងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀតដែលល្អសម្រាប់សុខភាព។
រុក្ខជាតិស្តៅអាចការពារ និងព្យាបាលជម្ងឺបានដូចជា :


-កម្ចាត់ជាតិពុលក្នុងឈាម ៖ ការទទួលទានតែស្លឹកស្តៅជាប្រចាំអាចជួយសំអាតជាតិពុលចេញពីក្នុងឈាមរក្សាកំរិតជាតិស្ករនៅក្នុងឈាមជួយជម្រុញដល់ចរាចរណ៍ឈាម និងបង្កើតមុខងារការពារថ្លើមផងដែរ។


-ជួយរំលាយអាហារ ៖ ការទទួលទានស្លឹកស្តៅជាអាហារជួយជម្រុញឲ្យរាងកាយផលិតទឹកប្រមាត់ជួយរំលាយជាតិខ្លាញ់នៅក្នុងរាងកាយជាពិសេសជួយធ្វើឲ្យមុខងារនៃប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើងជាងមុន។


-កាត់បន្ថយហានិភ័យនៃជម្ងឺមហារីក ៖ការស្រាវជ្រាវមួយចំនួនបានបង្ហាញថាស្លឹកស្តៅមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មអាចទប់ទល់នឹងរ៉ាឌីកាល់សេរីដែលវិវត្តន៍ជាកោសិមហារីក ដោយគ្មានផលប៉ះពាល់ណាមួយដល់សុខភាពឡើយ។


-ការពារជម្ងឺទឹកនោមផ្អែម ៖ស្តៅមានសមត្ថភាពអាចផលិតអាំងស៊ុយលីនជាង៥០%ដែលអាចការពារជម្ងឺទឹកនោមផ្អែមក៏ដូចជារក្សាតុល្យភាពចំណង់អាហារផងដែរ។
-ការពារជម្ងឺបេះដូង ៖ការទទួលទានទឹកដែលចំរាញ់ចេញពីផ្លែស្តៅស្ងោរយ៉ាងហោចណាស់១ពែងក្នុង១ថ្ងៃអាចជួយជង្រីកសរសៃឈាមជម្រុញលំហូរឈាមបានយ៉ាងល្អជាពិសេសវាអាចរក្សាតុល្យភាពបេះដូងមិនឲ្យកើតមានជម្ងឺបេះដូង។


-ព្យាបាលបញ្ហាស្បែកក្បាលកើតបញ្ហា ៖ដើម្បីកំចាត់បញ្ហាស្បែកក្បាលកើតអង្គែអ្នកត្រូវយកស្លឹកស្តៅមួយក្តាប់ដាក់ទៅក្នុងទឹកក្តៅប្រហែលជាកន្លះលីត្រទុកឲ្យត្រជាក់ទើបយកទឹកនោះមកលាងសម្អាតស្បែកក្បាលឲ្យបានស្អាតបញ្ហាអង្គែបាក់តេរីនឹងបាត់ទៅជាក់ជាមិនខាន។


From: deeda.net
អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា04565725
  • ថ្ងៃនេះ435
  • ម្សិលមិញ1758
  • សប្តាហ៏នេះ2829
  • ខែនេះ20091
បណ្តាញទំនាក់ទំនងសង្គម