សេចក្តីជូនដំណឹង
​​​​​​​
៦ទីតាំងសម្រាប់បំពេញកោសិកាខ្លាញ់របស់អ្នក


1/2/2014

វេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា

ការ បណ្ដុះ​កោសិកា​ខ្លាញ់ (Lipofilling)គឺជា​បច្ចេកទេស​ថ្មី​មួយ​ដែល​បណ្ដុះ​កោសិកា​ខ្លាញ់​ឡើង​វិញ​តាមរយៈ​ការប្រើប្រាស់​កោសិកា​ខ្លាញ់​ទាញ​យក​ចេញ​ពី​តំបន់​ណា​មួយ​លើ​រាងកាយ​ដែល​យើងពុំ​ត្រូវការ​យក​មក​បំពេញ​នៅ​កន្លែង​ថ្មី​មួយ​ទៀត។

១.បំពេញ​បន្តឹង​ផ្ទៃមុខ


ការ បណ្ដុះ​កោសិកា​ខ្លាញ់ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វិធីសាស្ត្រ​ម៉្យាង​ដែល​អាច​ប្រើប្រាស់​ជំនួសការ​ដាក់​អ៊ីមភ្លែន​សិប្បនិម្មិត(Implant) នៅលើ​មុខនិង​ការ​វះកាត់​បន្តឹង​ស្បែក​មុខ។

ដូច​យើង​បាន​ឃើញ​កន្លង​មក​ហើយ​ថាបញ្ហា​ទូទៅ​មួយ​នៃ​ការ​វះកាត់​បន្តឹង​ស្បែក​មុខ​គឺ​វា​បន្សល់​ទុក​នូវស្លាម​របួស។ក្នុង​ករណី​ខ្លះ​វា​ក៏​អាច​បង្ក​ជា​ភាព​មិន​ស្មើ​គ្នា​នៅលើ​ផ្ទៃមុខ​ទាំង​សងខាង។គេ​សង្កេត​ឃើញ​ថា ក្រោយ​ការ​វះកាត់​បន្តឹង​ស្បែក​មុខអតិថិជន​ហាក់​ដូចជា​ទទួល​បាន​នូវ​ផ្ទៃមុខ​ថ្មី​មួយ​ខុស​ពី​ផ្ទៃមុខ​ដើមទាំង​ស្រុង។វា​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​កើនឡើង​នូវ​ទម្រង់​មុខ​លក្ខណៈ​ឆ្អឹង​ដោយសារ​តែការ​បន្តឹង​ស្បែក​មុខ​ហួស​ហេតុ​ពេក។

បញ្ហា​ទាំងនេះ​អាច​ដោះស្រាយ​បាន​តាមរយៈ​ការ​ប្រើប្រាស់​នូវ​វិធី​បណ្ដុះ​កោសិកា​លើ​ផ្ទៃមុខ។

កោសិកា ខ្លាញ់​ដែល​យក​ចេញ​ពី​ដង​ខ្លួនភ្លៅនិង​ក្បាលពោះ​នឹង​ត្រូវ​បាន​គេ​ប្រើប្រាស់​យក​ទៅ​បំពេញ​នៅ​ត្រង់​សៀតផ្កាក្រោម​ត្របក​ភ្នែកលើ​ផ្ទៃមុខ និង​ថ្ពាល់​ជាដើម។

ការ​បណ្ដុះកោសិកា​ខ្លាញ់​ទាំងនេះ​អាច​ជួយ​កែ​បញ្ហា​បាត់បង់​កោសិកា​ខ្លាញ់​លើ​ផ្ទៃមុខដែល​បណ្ដាល​មកពី​អាយុនិង​ការ​បាត់បង់​នូវ​ស្រទាប់​កូឡាហ្សែនឬ​ការ​ខូចខាត​ស្បែក​ដោយសារ​ប៉ះពាល់​ផ្ទាល់​ជាមួយ​ពន្លឺ​ព្រះអាទិត្យ។

២. បំពេញ​បរិវេណ​ភ្នែក​ឲ្យ​ស្រស់ស្រាយ


ពន្លឺកែវភ្នែក​ដូចជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​អារម្មណ៍និង​សុខភាព​របស់​មនុស្ស​ម្នាក់ៗ។ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​មាន​បញ្ហា​ខ្មៅ​នៅ​ជុំវិញ​ត្របក​ភ្នែកឬក៏​ខូង​ផត​បណ្ដាល​មកពី​ការ​បាត់បង់​នូវ​កោសិកា​ខ្លាញ់​ក្រោម​ត្របកភ្នែកជាដើមដោយសារ​តែ​ភាព​អត់​ងងុយ ឬ​មាន​បញ្ហា​ស្រេ្តស។ការ​បណ្ដុះ​កោសិកា​ខ្លាញ់​នៅលើ​ត្របក​ភ្នែក​ក្រោម​អាច​ផ្ដល់​ឲ្យ​មនុស្សនូវ​ផ្ទៃមុខ​ស្រស់ថ្លាស្ដែង​ពី​សុខភាព​ផ្លូវកាយនិង​អារម្មណ៍​ផ្លូវចិត្ត​ល្អ​ទៀត​ផង។

៣.បង្កើត​ទំហំ​មាត់​ឲ្យ​សមសួន

ការ បណ្ដុះ​កោសិកា​ខ្លាញ់​គឺជា​ជម្រើស​មួយ​ដ៏​មាន​សុវត្ថិភាពសម្រាប់​ស្ត្រី​ដែល​ត្រូវ​ការ​បំពេញ​បបូរ​មាត់។វា​គឺជា​វិធីសាស្ត្រ​ដ៏​ងាយ​បំផុត​ដោយ​ប្រើ​រយៈពេល​មិន​ដល់​១​ម៉ោងនិង​ពុំ​ទាមទារ​ឲ្យ​មាន​ការ​ឈប់​សម្រាក​ពី​ការងារ​ឡើយ។លទ្ធផល​ដែល​ទទួល​បាន​គឺ​ស្ដែង​ចេញ​ភ្លាមៗ​ក្រោយពី​ការ​ចាក់​បញ្ចូល​កោសិកាខ្លាញ់​ក្នុង​បបូរមាត់។

៤.បណ្ដុះ​កោសិកា​ខ្លាញ់​លើ​ខ្នង​ដៃ

ថ្វីដ្បិតតែ​តម្រូវការ​កែសម្ផស្ស​នៅលើ​ខ្នង​ដៃ​ពុំ​មាន​ចំនួន​ច្រើន​ដូច​ការ​វះកាត់លើ​ផ្ទៃមុខ​ក៏​ពិត​មែនប៉ុន្តែ​សព្វថ្ងៃ​នេះ​យើង​សង្កេត​ឃើញ​ថាអតិថិជន​ពិសេស​ស្ត្រី​មួយ​ចំនួន​បាន​អញ្ជើញ​មក​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិតឯកទេស​ពី​ការ​កែកុន​ធ្វើឲ្យ​ខ្នង​ដៃ​ស្អាត​បាត​សមសួន។

ខណៈ​ពេល​ដែលអាយុ​របស់​យើង​កាន់​តែ​ច្រើនយើង​សង្កេត​ឃើញ​ថា​ស្បែក​របស់​យើងជាពិសេស​ខ្នងដៃ​មាន​សភាព​ស្ងួតឡើង​ស្នាម​ជ្រីវជ្រួញ និង​លេច​ចេញ នូវ​សរសៃ​ឈាម​ក្រោម​ស្បែក។

ការ​បណ្ដុះ​កោសិកា​ខ្លាញ់​នៅលើ​ខ្នង​ដៃ​បានក្លាយ​ទៅ​ជា​វិធីសាស្ត្រ​មួយ​ដែល​ត្រូវ​បាន​គេ​អនុវត្ត​ទូលំទូលាយ​ដើម្បីព្យាបាល​បញ្ហា​ស្បែក​ស្ងួតបាត់បង់​ជាតិ​ខ្លាញ់​ក្រោម​ស្បែកឬ​ក៏​ស្បែក​លេច​សរសៃ​ខ្មៅ​ជាដើមដើម្បី​ទទួល​បាន​ស្បែក​មាន​លក្ខណៈ​ក្មេង​ជាង​មុន។រយៈពេល​នៃ​ការ​ព្យាបាល​ប្រហាក់ប្រហែល​១​ម៉ោងនិង​ពុំ​មាន​ផលវិបាក​អ្វី​ធ្ងន់ធ្ងរ​ដល់​អតិថិជន​ឡើយ។

៥.ការ​បណ្ដុះ​កោសិកា​ខ្លាញ់​នៅលើ​គូទ

ការបណ្ដុះ​កោសិកា​ខ្លាញ់​នៅ​គូទ​អាច​ធ្វើឲ្យ​គូទ​មាន​ភាព​មូលក្បំដែល​ស្ត្រី​មួយ​ចំនួន​អះអាង​ថា​វា​បង្កើន​ជំនឿ​ចិត្ត​ក្នុង​ការ​ស្លៀកពាក់​។យើង​អាច​យក​កោសិកា​ខ្លាញ់​ចេញ​ពី​ត្រគាក​មក​បំពេញ​នៅត្រង់​គូទ​ដើម្បី​ឲ្យ​ទំហំ​ទាំង​ពីរ​សមាមាត្រ​គ្នា។

៦.ការ​បណ្ដុះ​កោសិកា​លើ​ដើមទ្រូង

ការ​បង្កើនទំហំ​ទ្រូង​គឺជា​ការ​វះកាត់​ដ៏​កំពុង​ពេញនិយម​ចំពោះ​ស្ត្រី​ជាច្រើនជាពិសេស​អ្នក​មាន​អាយុ​ចាប់​ពី​៣៥​ឆ្នាំ​ឡើង​ទៅ។តម្រូវការ​កែកុន​ដើមទ្រូង​ឲ្យ​ធំ​មាន​ការ​កើនឡើង​ទ្វេដង​ជា​រៀងរាល់​ឆ្នាំដោយសារ​តែ​ទំនោរ​នៃ​ការ​ចង់​បាន​ដើមទ្រូង​ធំ​។

ក្រៅពី​ជម្រើស វះកាត់​ពង្រីក​សុដន់ការ​បណ្ដុះ​កោសិកា​ខ្លាញ់​នៅលើ​ទ្រូង​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​គឺជាវិធីសាស្រ្ត​មួយ​ដែល​យើង​អាច​ផ្ដល់​ឲ្យ​ស្ត្រី​នូវ​ទំហំ​ដើមទ្រូង​សមល្មមនិង​មាន​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ។យើង​ពុំ​ត្រូវការ​ប្រើប្រាស់​បន្ថែម​នូវ​សារធាតុ​បំពេញឬក៏​ថង់​សិប្បនិម្មិត​ឡើយ។ប៉ុន្តែ​ការ​ប្រើប្រាស់​កោសិកា​ខ្លាញ់​មក​ពង្រីក​ដើមទ្រូងគឺ​អាច​អនុវត្ត​បាន​តែ​ចំពោះ​ស្ត្រី​ណា​ដែល​មាន​ខ្លាញ់​បម្រុង​ទុក​ជាស្រេច​ដូចជា​នៅលើ​ពោះចង្កេះ ភ្លៅ​ជាដើមហើយ​ទំហំ​ទៀត​សោត​យើង​ពុំ​អាច​ប្រើ​កោសិកា​ខ្លាញ់​មក​ពង្រីក​ដើមទ្រូង​ឲ្យ​ធំដូចជា​ការ​វះកាត់​ប្រើ​ថង់​សិប្បនិម្មិត​នោះ​ទេ។

ផល​លំបាក​នៃ​ការ​បណ្ដុះ​កោសិកា​ខ្លាញ់

ជាទូទៅ​ការ​បណ្ដុះ​កោសិកា​ខ្លាញ់​មាន​ផលវិបាក​តិចតួច​បើ​ធៀប​ជាមួយ​ការវះកាត់​ផ្សេងៗ​។តែ​ទោះ​ជា​យ៉ាង​ណាអតិថិជន​គួរ​ទទួល​ព័ត៌មាន​ជា​មុន​ទាក់ទិន​នឹង​ការ​ឈឺចាប់និង​ការ​ហើម។ផលវិបាក​ផ្សេង​ទៀត​ដូចជាការ​កើតឡើង​ដុំៗ​នៅលើ​ផ្ទៃមុខ​ដែល​ទាមទារ​ការ​វះកាត់ឬ​វិធីសាស្ត្រ​កែតម្រូវ​ផ្សេង​ទៀត​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​វិញ។

អត្ថបទ នេះ​ចូលរួម​ចែក​រំលែក​ដោយ PearlMedical Cabinet ដែល​អាច​ទាក់ទង​តាម​លេខ០៨៨ ៣៣ ៧៧ ៧៧៧ និង​គេហទំព័រ www.pearlmedicalcenter.net៕

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05196054
  • ថ្ងៃនេះ155
  • ម្សិលមិញ2220
  • សប្តាហ៏នេះ8100
  • ខែនេះ24074
បណ្តាញទំនាក់ទំនងសង្គម