សេចក្តីជូនដំណឹង
​​​​​​​
វិធី និងអត្ថប្រយោជន៍ នៃការថែទាំស្បែក នៅពេលយប់

05.08.2014

ការថែទាំស្បែកនៅពេលយប់ផ្ដល់នូវអត្ថប្រយោជន៍។ ការថែទាំនៅពេលយប់ ងាយធ្វើឱ្យស្បែកឆាប់សម៉ត់និងមានជាតិ សំណើមណាស់ ព្រោះស្បែកពុំបានទទួល រងពីកម្ដៅថ្ងៃហើយមិនបានធ្វើ ឱ្យស្បែកក្រៀមស្ងួតទៀតផង ។ហេតុដូចនេះសូមលោកស្រីអ្នកនាងកញ្ញាកុំបណ្ដោយឱ្យស្បែកទ្រុឌទ្រោម ទៅតាមអាយុកាលឱ្យសោះប្រសិនបើចង់បានស្បែក ដូចដែលលោកអ្នកប៉ង គ្រាន់តែ លោកស្រីអ្នកនាងកញ្ញាអនុវត្ដរូបមន្ដមួយចំនួន ។

គេហទំព័រសុខភាពកម្ពុជាសូមលើកពីវិធីថែទាំស្បែក នៅពេលយប់មកបង្ហាញជូនប្រិយមិត្ដ អ្នកអានឱ្យ បានស្វែងយល់តាមរយៈ ការជួបសម្ភាសន៍ ជាមួយអ្នកនាងសោភា ម្ចាស់ហាងកែសម្ផស្ស ម៉ាលីនណា ។

ដើមហេតុថែទាំស្បែកនៅពេលយប់

ធម្មតានៅពេលយប់គឺពុំមានកម្ដៅព្រះអាទិត្យឡើយ ហើយក៏អាកាសធាតុល្អប្រសើរជាងពេលថ្ងៃ ។ ដូចនេះការថែទាំ ស្បែកនៅពេលយប់ គឺឆាប់ទទួលលទ្ធផលល្អដូចជាធ្វើឱ្យស្បែកមានសំណើមសម៉ត់រលោង ។ ចំពោះពេលថ្ងៃទោះបីជាលោកអ្នកថែទាំស្បែកដោយ យកចិត្ដទុកដាក់ បំផុតក៏ដោយ ស្បែកលោកអ្នកក៏នៅទទួលរងឥទ្ធិពល ពីកម្ដៅព្រះអាទិត្យដែរ ។ ប្រសិនបើពេលថ្ងៃលោកអ្នកប្រើប្រាស់ផលិតផលខុសនោះធ្វើឱ្យស្បែកលោកអ្នកឆាប់មាន ប្រតិកម្មជាងពេលយប់បណ្ដាលឱ្យចេញ កន្ទាលរមាស់នៅ លើស្បែក ។ព្រោះការលាបឡេនៅពេលថ្ងៃ វាជ្រាបចូលទៅតាមរន្ធរោមហើយ បង្កើតបានជាមេរោគ ។ ម្យ៉ាងវិញទៀតបើពេលថ្ងៃលោកអ្នកប្រើឡេលាបស្បែក ហើយដើរហាលថ្ងៃក្ដៅធ្វើឱ្យស្បែកចេញញើសក្រៀមស្ងួតគ្មានសំណើមនិងធ្វើឱ្យស្បែកលោក អ្នកខ្មៅទៀតផង ។

វិធីថែទាំស្បែកនៅពេលយប់

វិធីថែទាំស្បែកនៅពេលយប់មានច្រើនរបៀប ដែលលោកអ្នកអាចជ្រើសរើស យកវិធីណាមួយ មកអនុវត្ដក៏បាន ។

1 . ការប្រើផលិតផល គីមី ៖មាន ដូចជាឡេម៉ាស្សាខ្លួនជាដើម ។ ជាដំបូងលោកអ្នកត្រូវ ងូតទឹកលាងសម្អាតខ្លួនជាមុនសិនដើម្បីកុំឱ្យមានក្អែលនៅជាប់នឹងស្បែក ។ បន្ទាប់មកលោកអ្នកត្រួវប្រើឡេម៉ាស្សា ដែលត្រូវជាមួយ ស្បែកលោកអ្នក យកមកលាបឱ្យសព្វនៅលើរាងកាយ ។  លោកអ្នកត្រូវធ្វើវិធីនេះ រាល់យប់ជាប្រចាំនោះនឹងធ្វើឱ្យស្បែក លោកអ្នកសម៉ត់ រលោងស្អាតដូចដែលប៉ងប្រាថ្នា ។ប៉ុន្ដែវិធីធ្វើនេះធ្វើឱ្យលោកអ្នកអស់ថវិកា ច្រើនបន្ដិច ។

2 . ការប្រើផលិតផល ធម្មជាតិ ៖មាន ដូចជាពន្លៃ ទឹកឃ្មុំនិងស្រាសជាដើម ។ ជាបឋមលោកអ្នក ត្រូវយកពន្លៃមកបុកឱ្យម៉ត់ទើបលាយជាមួយស្រាសនិងទឹកឃ្មុំ ។បន្ទាប់ពីលោកអ្នកងូតទឹក សម្អាតខ្លួនហើយ លោកអ្នកត្រូវយកពន្លៃនិងស្រាសមកលាប ឱ្យសព្វនៅលើរាងកាយ ។ ការដែលថែទាំស្បែកដោយប្រើពន្លៃម៉ត់លាយជាមួយស្រាសធ្វើឱ្យមានការធុំក្លិនខ្លួនបន្ដិចមែន ប៉ុន្ដែក្រោយពីផ្អាប់ខ្លួនប្រហែល១៥នាទីរួចមក លោកអ្នកត្រូវលាងសម្អាតខ្លួនវិញដើម្បីបំបាត់ ការធុំក្លិនខ្លួន ។ បើលោកអ្នកព្យាយាមលាបឬធ្វើវិធីនេះជារៀងរាល់យប់នោះនឹងធ្វើឱ្យស្បែក លោកអ្នកសម៉ត់រលោងស្អាតតាមបែបធម្មជាតិហើយ លោកអ្នកមិនសូវ អស់ថវិកាច្រើន ទៀតផង ។

ដំបូន្មានអ្នកជំនាញ

របៀបថែទាំស្បែកនៅពេលយប់មិនថាជារបៀបថែទាំ ស្បែកដោយប្រើផលិតផលគីមីឬផលិតផលធម្មជាតិ ឡើយវិធីទាំង នេះអាចអនុវត្ដសម្រាប់ មនុស្សទូទៅមិនប្រកាន់ស្បែកនោះទេ មិនថាស្បែកស្ងួត ស្បែកមានជាតិខ្លាញ់ឬស្បែកខ្មៅឡើយ ។ការប្រតិបត្ដិតាមវិធីទាំងនេះជាប្រចាំ នោះនឹងធ្វើឱ្យ លោកអ្នកឆាប់ទទួលផលល្អដូចជាស្បែកស្អាត ដូចដែល អ្នកចង់បាន ៕

អត្ថបទរក្សាសិទ្ធិដោយwww.healthcambodia.com

ចង់ដឹងព័ត៌មានសុខភាពនិងសម្រស់ សូមចុចwww.healthcambodia.com

 

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05183146
  • ថ្ងៃនេះ862
  • ម្សិលមិញ582
  • សប្តាហ៏នេះ1450
  • ខែនេះ11166
បណ្តាញទំនាក់ទំនងសង្គម