សេចក្តីជូនដំណឹង
​​​​​​​
ឈរជួយបន្ថយបញ្ហាអារម្មណ៍តានតឹង
08/05/2014

តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​ថាស្ត្រី​ដែល​អង្គុយ​ធ្វើការ​ជាប់​គ្នា​លើស​ពី ៦​ម៉ោង ក្នុង​មួយ​ថ្ងៃអាច​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិតដោយ​សារ​មូល​ហេតុ​ផ្សេងៗ​ខ្ពស់​ជាង​អ្នក​អង្គុយ​ធ្វើ​ការ​មិន​លើស​ពី៣ម៉ោងក្នុង​មួយ​ថ្ងៃរហូត​ដល់​ទៅ​៣៧% ឯ​ណោះ...។

 អ្នកស្រាវជ្រាវបានឱ្យដឹងថា ជាធម្មតាមនុស្សបានចំណាយពេល ប្រហែល១ភាគ៣នៅកន្លែងធ្វើការ ដែលវាគឺជាមូលហេតុបំផ្លាញ សុខភាពដោយមិនដឹងខ្លួន។ ដូចនេះ​ប្រសិន​បើអ្នកត្រូវអង្គុយធ្វើការ ជាប់ជានិច្ចអ្នកគួរប្តូរឥរិយាបថមកជាឈរខ្លះ ព្រោះការឈរមិន ត្រឹមតែល្អចំពោះ សុខភាព ប៉ុណ្ណោះ ទេតែការឈរប្រហែល ១ម៉ោងនៅពេល​ដែលអ្នកត្រូវឈឺក្បាល ដោយសារការងារអាចជួយបន្ថយបញ្ហាតានតឹងក្នុងអារម្មណ៍ បង្កើនអារម្មណ៍ល្អ មានថាមពល មានសមាធិនិងធ្វើឱ្យសិចរបស់អ្នកកាន់តែ ប្រសើរជោង​មុនផងដែរ។អ្នកអាចឈរពត់ខ្លួនឱ្យយឺតសរសៃសសូងដើរទៅបន្ទប់ទឹក និយាយ ទូរស័ព្ទ ឬឆុងកាហ្វេក៏អាច បន្ថយភាពតានតឹងផងដែរ។

លោកលីណេតត៍ ក្រាហ្វត៍ (LynetteGraft) ជាជំនួយការសាស្ត្រាចារ្យផ្នែកPrevention Medicine មកពីសាកលវិទ្យាល័យណថស៍វេស្ទេនឺ (Northwestern University) ថា“អ្នកគួរក្រោក ឈរប្រហែល ២-៣នាទីរៀងរាល់មួយម៉ោងម្តងព្រោះការផ្លាស់ប្តូរឥរិយាបថ ជួយឱ្យសុខភាពល្អជាង មុនផងដែរ។ម៉្យាងទៀតនៅពេលអ្នកអង្គុយធ្វើការ យូរ ពេក វានឹងធ្វើឱ្យអ្នកឈឺខ្នង ឈឺចង្កេះ ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ។ ដូចនេះ អ្នកគួរដោះស្រាយបញ្ហានេះដោយពាក់ស្បែកជើងដែលអាចទ្រទម្ងន់បានល្អ និង ឈរ បាន​ស្រួល។

លោកបានបន្ថែមឱ្យដឹងថាអ្នកគួរប្រើស្បែកជើងទន់ៗ និងល្មមនឹងជើងមានកម្រាស់ក្រាស់ អាចទ្រទម្ងន់ដោយមិនគួរពាក់ស្បែកជើងរាបស្តើងនិងរឹងពេកនោះទេ។ តែ​ប្រសិន​បើអ្នកឈឺជើងគួរប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗដើម្បីរកមូលហេតុព្យាបាលឱ្យបានត្រឹមត្រូវ។ សំខាន់គឺអ្នកគួរឈរឆ្លាស់គ្នាជាមួយការអង្គុយ ដើម្បីបន្ថយការ​ឈឺ​ចាប់។ ក្រៅពីនេះអាចសាកល្បងដើរជុំវិញការិយាល័យឱ្យបាន១០.០០០ជំហានដើម្បីជួយសម្រួលដល់អារម្មណ៍ធ្វើឱ្យអារម្មណ៍ធូរស្រាលបន្ថយភាពតានតឹងពីការងារ បាន ៕

From: Angkor thom media

 

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា04598828
  • ថ្ងៃនេះ687
  • ម្សិលមិញ1821
  • សប្តាហ៏នេះ2920
  • ខែនេះ10270
បណ្តាញទំនាក់ទំនងសង្គម