សេចក្តីជូនដំណឹង
​​​​​​​
អត្ថប្រយោជន៏សុខភាពទាំង ១០យ៉ាងដែលទទួលបានពី មើមរមៀត


Wednesday, 21 January 2015 

មើមរមៀតគឺជារុក្ខជាតិម៉្យាងដែលត្រូវបានគេប្រើជាគ្រឿងសម្ល ឬថ្នាំ ដែលមានក្លិន និងរសជាតិដ៏មុតស្រួចព្រមទាំងមាន ពណ៌ដូចមាស ។ លើសពីនេះទៅទៀតមើមរមៀតមានផ្ទុក សារធាតុចិញ្ចឹមជាច្រើនដូចជា ប្រូតេអ៊ីន ជាតិសរសៃ វីតាមីន C, វីតាមីន E,  វីតាមីន K,  សូដ្យូម ប៉ូតាស្យូម កាល់ស្យូម ទង់ដែងដែក ម៉ាញ៉េស្យូមណ និងស័ង្កសីដែលសារធារទាំងនេះ បានផ្តល់អត្ថប្រយោជន៏ សុខភាពយ៉ាងច្រើនដូចជា ៖

១. ការពារជំងឺមហារីក

អ្នកស្រាវជ្រាវបានបង្ហាញថាមើមរមៀតគឺជារុក្ខជាតិដ៏ល្អបំផុតដែលអាចជួយការពារការ កើតមហារីក្រពេញប្រូស្តាត ព្រមទាំងអាចបញ្ឈប់ការរីកលូតលាស់នៃជំងឺមហារីកក្រពេញប្រូស្តាត និងបំផ្លាញកោសិកាមហារីកបានយ៉ាងមានប្រសិទ្ធភាព ។

២.បន្ថយជំងឺសន្លាក់ឆ្អឹង

លក្ខណៈសម្បត្តិដ៏វិសេស នៃមើមរមៀតអាចជួយប្រឆាំង និងព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃបានយ៉ាងប្រសើរ ។

៣. ជួយទប់ស្កាត់និងការពារជំងឺទឹកនោមផ្អែម

មើមរមៀត ក៏ត្រូវបានប្រើសម្រាប់ការព្យាបាលជំងឺ ទឹកនោមផ្អែមផងដែរព្រោះវាអាចជួយគ្រប់គ្រងជាតិស្ករ និងជួយកម្រិតបរិមាណនៃជាតិអាំងស៊ុយលីននៅក្នុងខ្លួនមនុស្សយើងបានយ៉ាងប្រសើរ ព្រមទាំងមានប្រសិទ្ធភាពបំផុតក្នុងការពារការចាប់ផ្ដើមនៃជំងឺទឹកនោមផ្អែម ប្រភេទទី ២ ។

៤.ជួយកាត់បន្ថយជាតិខ្លាញ់ នៅក្នុងសរសៃឈាម

ដូចដែលយើងបានដឹងហើយថាកាលណាមានជាតិខ្លាញ់ នៅក្នុងសរសៃឈាមច្រើនអាចធ្វើឲ្យអ្នកប្រឈមមុខនឹងបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ ប៉ុន្តែតាមការស្រាវជ្រាវបានឲ្យដឹងថា ការទទួលទានមើមរមៀតអាចជួយកាត់ បន្ថយជាតិខ្លាញ់ នៅក្នុងសរសៃឈាមព្រមទាំងអាចជួយទប់ស្កាត់ ជំងឺសរសៃឈាមបេះបានទៀតផង ។

៥. បង្កើនភាពស៊ាំ

រមៀតមានផ្ទុកសារធាតុម៉្យាងអាចជួយរំញោចប្រព័ន្ធការពារនិងពង្រឹងប្រព័ន្ធភាពស៊ាំ នៅក្នុងរាងកាយបានយ៉ាងប្រសើរដែលអាចជួយប្រឆាំងទៅនឹងវីរុសនិងមេរោគផ្សិត បានទៀតផង ។

៦. ព្យាបាលមុខរបួស

មើមរមៀតថែមទាំងអាចជួយព្យាបាលមុខរបួសដូចជា មុត និងរលាកផ្សេងៗបានយ៉ាងមានប្រសិទ្ធភាពទៀតផងដោយគ្រាន់តែយក វាទៅរោយនៅកន្លែងដែលមានបញ្ហាតែប៉ុណ្ណោះ នឹងធ្វើឲ្យមុខរបួសឆាប់ ជាសះស្បើយព្រមទាំងអាចជួយជួសជុសកោសិកាស្បែកដែលខូច និងក្រហមបានយ៉ាងល្អ ។

៧. ជួយរក្សាទម្ងន់

ការទទួលទានមើមរមៀត អាចជួយឲ្យអ្នកមានរូបរាងស្រស់ស្អាត  និងរក្សានូវតុល្យាភាពនៃទម្ងន់បានយ៉ាងល្អ ជាពិសេសថែមទាំងអាចជួយសម្រក់ទម្ងន់បានទៀតផង ។

៨. ការពារជំងឺ Alzheimer

រលាកខួរក្បាលត្រូវបានសង្ស័យថាដោយសារតែការកើត មានមេរោគម៉្យាងនៅក្នុងខួរក្បាលហៅថា Alzheimer ដែលបណ្ដាល ឲ្យមនុស្សវង្វេងស្មារតីហើយថែមទាំងអាចឈាន ទៅរកការស្លាប់បានទៀតផង។បើតាមការសិក្សារថ្មីមួយបានឲ្យដឹងថាមើមរមៀតអាចជួយគាំទ្រ ដល់សុខភាពរបស់ខួរក្បាលដូចជា ជួយឲ្យលំហូរនៃអុកស៊ីសែនទៅក្នុងខួរក្បាលបានយ៉ាងប្រសើរព្រមទាំងអាចការពារ ឬកាត់បន្ថយការវិវត្ត នៃជំងឺវង្វេងស្មារតីទៀតផង។

៩.ជួយធ្វើឲ្យការរំលាយ អាហារមានភាពប្រសើរទ្បើង

មើមរមៀតមានតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញឲ្យការផលិតទឹកប្រមាត់មានភាពប្រសើរឡើង ដែលវាជាកត្តាមួយ សម្រាប់ធ្វើឲ្យការរំលាយអាហារស្ថិតនៅក្នុងភាពប្រក្រតីជាពិសេសថែមទាំង អាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺហើមពោះបានទៀតផង ។

១០. ការពារជំងឺថ្លើម

មើមរមៀតថែមទាំង អាចជួយបង្កើនជាតិអង់ស៊ីមដ៏សំខាន់ នៅក្នុងថ្លើមដែលជាសារធាតុមួយ អាចជួយបន្សាបជាតិពុល នៅក្នុងរាងកាយរបស់មនុស្សយើងព្រមទាំជួយការពារជំងឺថ្លើមបានទៀតផង ៕


អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05187325
  • ថ្ងៃនេះ309
  • ម្សិលមិញ778
  • សប្តាហ៏នេះ5629
  • ខែនេះ15345
បណ្តាញទំនាក់ទំនងសង្គម