សេចក្តីជូនដំណឹង
​​​​​​​
វិធី​ដើម្បី​ទទួល​បាន​ទម្រង់​មុខ​អក្សរ​V​ដ៏​ពេញនិយម​នៅ​អាស៊ី

04/06/2014


​បវរកញ្ញា​កូរ៉េ​​​​​ គីម យូមី សារភាពបាន​​កែ​សម្ផស្ស។

តពី​ថ្ងៃពុធ​សប្ដាហ៍​មុន...វិធីសាស្ត្រ​ម្យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន​ក្នុង​ខណៈ​ពេល​ដែលសាច់ដុំ​ថ្គាម​រីក​ធំ​នោះ​គឺ​ការ​ប្រើប្រាស់​ប្រភេទ​ថ្នាំ​ម្យ៉ាង​ហៅថា​បូថក់ (Botox)ដើម្បី​ធ្វើឲ្យ​សាច់ដុំ​ទាំងនោះ​បន្ថយ​ការ​កន្ត្រាក់និង​រួម​តូច។ប៉ុន្តែ​ការ​ចាក់​បញ្ចូល​ថ្នាំ​ប្រភេទ​នេះ​គឺ​ចាំបាច់​រក្សា​បាន​នូវ​តួនាទីសាច់ដុំ​ថ្គាម​របស់​យើង​ដែល​ចាំបាច់​សម្រាប់​ចំណី​អាហារ។ការ​ពិនិត្យ​ទៅលើ​បរិមាណ​សាច់ដុំ ឆ្អឹងនិង​ទីតាំង​នៃ​សរសៃ​វិញ្ញាណ​លើ​ផ្ទៃមុខ​ជាដើម​គឺជា​កត្តា​ដ៏ចាំបាច់។

ការ​ចាក់បញ្ចូល​ថ្នាំ​ទៅក្នុង​សាច់ដុំ​ទាំងនេះ​ពុំ​ធ្វើឲ្យ​ឈឺចាប់និង​ពុំ​ត្រូវ​ការ​ថ្នាំ​ស្ពឹក​ទេ។គេ​អាច​ធ្វើការ​ចាក់​បញ្ចូល​ជាមួយ​ម្ជុល​តូច​ឆ្មារ​។ការ​ប្រុងប្រយ័ត្ន​ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់​នោះ​គឺ​ទាក់ទង​ជាមួយ​នឹង​បរិមាណ​ថ្នាំការ​សាយភាយ​ថ្នាំ​ទៅលើ​ទីកន្លែង​ផ្សេង​ទៀត​ដែល​អាច​បង្ក​ឲ្យ​មាន​ការទន់ជ្រាយ ឬ​ក៏​ពិបាក​នៅក្នុង​ការ​ទទួលទាន​ចំណីអាហារ។ក្រោយ​ពេល​ដែល​ចាក់​បញ្ចូល​ថ្នាំ​ទាំងនេះយើង​ត្រូវ​ធ្វើការ​ម៉ាស្សា​នៅលើ​សាច់ដុំ​ថ្គាម​ថ្នមៗ​។លទ្ធផល​ដែល​ទទួល​បាន​សង្កេត​ឃើញ​រយៈពេល​ពី​៤ ទៅ៦​សប្ដាហ៍​ក្រោយ​ការ​ព្យាបាល។ដើម្បី​រក្សា​លទ្ធផល​ជា​រៀងរហូត​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល​ជា​បន្តបន្ទាប់​រៀងរាល់​៦​ខែ​ម្ដង។

ផលវិបាក​នៃ​ការ​ប្រើ​បូថក់​ដើម្បី​ព្យាបាល​បញ្ហា​សាច់ដុំ​ថ្គាម​រីក​ធំ

ផលវិបាក​ជាច្រើន​ដែល​អាច​បណ្តាល​មកពី​ការ​ព្យាបាល​ដោយ​ថ្នាំ​ចាក់​បញ្ចូល​ទៅ​លើ​គល់​ថ្គាម​ទាំងនេះ​មាន​ដូចជា​ការ​ខ្សោយ​កម្លាំងសម្រាប់​ទំពា​ចំណី​អាហារឬ​ក៏​ការ​ផត​សាច់ដុំ​យ៉ាង​ខ្លាំង​ដែល​ធ្វើឲ្យ​លេច​នូវ​ទម្រង់​ឆ្អឹង​ថ្គាមជាដើម។ផលវិបាក​នេះ​អាច​ការពារ​បាន​តាមរយៈ​ការ​បន្ថយ​នូវ​បរិមាណ​ថ្នាំ​នេះនៅ​ដំណាក់កាល​ដំបូងហើយ​បន្ទាប់មក​យើង​អាច​ធ្វើការ​ណាត់​ជួប​អតិថិជន​ដើម្បី​ធ្វើការ​តាមដាននិង​ចាក់​បញ្ចូល​បន្ថែម​ទៀត​ក្នុង​ករណី​ចាំបាច់។

ការ​បង្កើត​ទម្រង់​មុខ​អក្សរV ដោយ​វិធីសាស្ត្រ​បណ្តុះ​ចង្កា

ចង្កាគឺជា​ផ្នែក​មួយ​សំខាន់​នៃ​ផ្នែក​ខាង​ក្រោម​ផ្ទៃមុខ​ហើយ​វា​ដើរតួនាទីសំខាន់​មួយ​សម្រាប់​ផ្តល់​ឲ្យ​ផ្ទៃមុខ​របស់​យើង​ស្រស់ស្អាត​។ការ​បណ្តុះ​ចង្កា​ឲ្យ​ស្រួច​វែង​ជា​កត្តា​បង្កើត​ឲ្យ​ផ្ទៃមុខ​របស់​យើង​មានទម្រង់​ដូច​អក្សរ V។

កាល​ដើម​ឡើយ​ការ​ព្យាបាល​បង្កើន​ច្រមុះនិង​ចង្កា​ធ្វើ​ទៅ​បាន​ដោយ​ការ​វះកាត់​ដាក់​បញ្ចូល​នូវ​អ៊ីមភ្លែន (Implant)។ ការ​វះកាត់​អាច​អនុវត្ត​បាន​ដោយ​ប្រើ​ថ្នាំ​ស្ពឹកប៉ុន្តែ​វា​បន្សល់​ទុក​នូវ​ស្នាម​ដែល​រំខាន​ដល់​ស្ត្រី​គ្រប់​រូប។

សព្វថ្ងៃមាន​វិធីសាស្ត្រ​ម្យ៉ាង​ទៀត​ជំនួស​ការ​វះកាត់​បាន​តាមរយៈ​ការ​ប្រើប្រាស់នូវ​សារធាតុ​បំពេញ (Filler)។ជា​ដំបូង​ឡើយ​ប្រភេទ​ថ្នាំ​ស្ពឹក​ម្យ៉ាង​ត្រូវ​បាន​គេ​លាប​លើ​ស្បែក​រយៈពេល​១០​នាទី​មុន​នឹង​ទទួល​ការ​ព្យាបាល​ដើម្បី​ធ្វើឲ្យ​ស្បែក​របស់​យើង​ស្ពឹក។យើង​អាច​ប្រើប្រាស់​នូវ​ប្រភេទ​កន្សែង​ត្រជាក់​សម្រាប់​ស្អំ​ក្រោយការ​ព្យាបាល​ដើម្បី​បន្ថយ​ការ​ឈឺចាប់ឬ​ក៏​ការ​រមាស់​ជាដើម។ការ​ចាក់​បញ្ចូល​គឺ​ត្រូវ​ប្រើប្រាស់​នូវ​ប្រភេទ​វិធីសាស្ត្រ​ខុសៗ​គ្នា​ដែលក្នុង​នោះ​យើង​អាច​ប្រើប្រាស់​នូវ​ការ​ចាក់​បញ្ចូល​តាមរយៈ​ម្ជុល​នៅ​លើ​២​ឬ​៣ ចំណុច​ជាដើម។សារធាតុ​បំពេញ​គួរ​តែ​ចាក់​បញ្ចូល​ដោយ​ផ្ទាល់​នៅលើ​ស្រោម​របស់​ឆ្អឹង​ដោយប្រុងប្រយ័ត្ន បន្ទាប់មក​វេជ្ជបណ្ឌិត​នឹង​ធ្វើការ​ម៉ាស្សាកែទម្រង់​នូវ​ទម្រង់​ទ្រង់ទ្រាយ​ចង្កា​ដែល​យើង​ទទួល​បាន​ភ្លាមៗ​ក្រោយពីការ​ចាក់។ ដើម្បី​កុំ​ឲ្យ​មាន​ការ​ឈឺចាប់បន្ថយ​នូវ​ការ​រមាស់​នោះឡើង​ជាំខ្មៅនិង​ការ​ហើម​សាច់​នោះយើង​ចាំបាច់​ត្រូវ​ការ​ប្រើ​នូវ​កន្សែង​ត្រជាក់​ដាក់​ពី​លើ​ទីតាំង​ចាក់។អតិថិជន​អាច​បន្ត​ការ​ប្រើ​កន្សែង​ត្រជាក់​នៅ​ផ្ទះ​រយៈពេល​១ឬ​២​ថ្ងៃ​ទៀតប៉ុន្តែ​វា​មិនមែន​ជា​ការ​ចាំបាច់​នោះ​ទេ។

យើង​សង្កេត​ឃើញ​ថាការ​ឡើង​ក្រហម​គឺ​ច្រើន​កើតឡើង​ភ្លាមៗ​ក្រោយពី​ការ​ចាក់​ថ្នាំ​បញ្ចូលដែល​អាច​បាត់​ទៅ​វិញ​តាមរយៈ​ការ​ប្រើប្រាស់​នូវ​កន្សែង​ត្រជាក់​ទាំងនោះ។

លទ្ធផល​យើង​អាច​ទទួល​បាន​គឺ​ភ្លាមៗ

ក្រោយពី​ការ​ចាក់​បញ្ចូល​ប្រភេទ​សារធាតុបំពេញឬ​ក៏​យើង​ត្រូវ​ធ្វើការ​ចាក់​បន្ថែម​ក្នុង​រយៈពេល​ពី​២​ទៅ​៤​អាទិត្យ​ដើម្បីធ្វើការ​ពិនិត្យ​ឡើង​វិញ​ថា​តើ​បរិមាណ​ដែល​យើង​បាន​ប្រើប្រាស់​នោះ​គ្រប់គ្រាន់​ហើយ​ឬ​នៅ?

ដូច្នេះ​សរុប​មក​វិញ​ដើម្បី​ទទួល​បាន​ផ្ទៃមុខ​ដែល​មានទម្រង់​អក្សរ V នោះ​វិធីសាស្ត្រ​សាមញ្ញ​ដែល​ត្រូវ​បាន​គេ​អនុវត្ត​ដោយ​ពុំ​ឆ្លងកាត់​ការ​វះកាត់ ហើយ​វា​ក៏​កាត់បន្ថយ​ផលវិបាក​បាន​ច្រើន​ដែរ។តាមរយៈ​អ្នក​ជំនាញ​ក្នុង​ការ​ប្រើប្រាស់​ប្រភេទ​បូថក់និង​សារធាតុបំពេញ​អ្នក​ដែល​ប្រាថ្នា​ចង់​បាន​ផ្ទៃមុខ​ស្លីម​នឹង​ទទួល​បាន​ទម្រង់​ដូចអក្សរ V។

អត្ថបទ​នេះ​ចូលរួម​ចែករំលែក​ដោយ​មជ្ឈមណ្ឌល​ផ្ដល់​ប្រឹក្សាផ្នែក​សម្ផស្ស Pearl Medical Center ទាក់ទង​តាម​ទូរស័ព្ទ០៨៨ ៣៣ ៧៧ ៧៧៧ និង​វេបសាយwww.pearlmedicalcenter.net៕

From: phnom penh post/វេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05188865
  • ថ្ងៃនេះ701
  • ម្សិលមិញ204
  • សប្តាហ៏នេះ911
  • ខែនេះ16885
បណ្តាញទំនាក់ទំនងសង្គម