សេចក្តីជូនដំណឹង
​​​​​​​
វិធីងាយៗ ៥យ៉ាងនេះ អាចជួយឲ្យបបូរមាត់អ្នក ឡើងពណ៌ផ្កាឈូក បែបធម្មជាតិបាន!


ព្រហស្បតិ៍ 20 កុម្ភៈ, ២០១៦ 

ដោយនិកា

បបូរមាត់ជាផ្នែកមួយដ៏សំខាន់នៅលើទម្រង់មុខរបស់អ្នកដែលអាចបង្កើនសម្រស់របស់អ្នក បានមួយកម្រិតទៀត។ហើយប្រសិនបើបបូរមាត់របស់អ្នកមានពណ៌ផ្កាឈូកទៀតនោះ​គឺកាន់តែអាចទាក់ទាញក្រសែភ្នែកមហាជនកាន់តែខ្លាំងឡើងតែម្តង។ថ្ងៃនេះប្រិយមិត្តនឹងបានជ្រាបពីវិធីសាស្រ្តល្អៗបែបធម្មជាតិដែលអាចជួយឲ្យបបូរមាត់របស់អ្នក ឡើងពណ៌ផ្កាឈូកដូចលាបក្រែម៖

១) ប្រទាលកន្ទុយក្រពើ៖នេះជាវិធីដ៏ល្អមួយក្នុងការជួយឲ្យបបូរមាត់របស់អ្នកឡើងពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត។ចំពោះប្រទាលកន្ទុយក្រពើ អាចការពារបបូរមាត់ស្ងួតនិងកច្ចាត់ភាពកខ្វក់ហើយជួយឲ្យបបូរមាត់ មានភាពស្រស់ថ្លា​ និងស្រស់ស្អាតបាន។បន្ថែមពីនេះទៅទៀតសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានក្នុងប្រទាលកន្ទុយក្រពើមានប្រសិទ្ធភាពខ្ពស់ ក្នុងការកច្ចាត់បបូរមាត់ខ្មៅឲ្យប្រែក្លាយជាបបូរមាត់ពណ៌ផ្កាឈូកបាន។

២) ត្រសក់៖ប្រសិនបើអ្នកចង់ធ្វើឲ្យបបូរមាត់របស់អ្នកមានសំណើម និងមានពន្លឺ ត្រសក់អាចជួយអ្នកបាន។វិធីអនុវត្ត៖អ្នកគ្រាន់តែចិតត្រសក់ជាចំនិតស្តើងៗរួចយកម៉ាស្សាថ្នមៗលើបបូរមាត់ហើយព្យាយាមធ្វើក្នុងរយៈពេល២សប្តាហ៍ អ្នកនឹងឃើញពីភាពខុសគ្នាលើបបូរមាត់របស់អ្នកយ៉ាងពិតប្រាកដ។

៣) ប្រេងអូលីវ និងទឹកឃ្មុំ៖វិធីដ៏ប្រសើរមួយទៀតដើម្បីចង់បានបបូរមាត់ពណ៌ផ្កាឈូកគឺអ្នកអាចលាយប្រេងអូលីវ ទឹកឃ្មុំ  និងទឹកក្រូចឆ្មារ។ ចំពោះវីតាមីនEនៃប្រេងអូលីវ អាចជួយឲ្យបបូរមាត់របស់អ្នកទន់រលោងបាន។ ហើយវិធីនេះអ្នកអាចលាបមុនពេលចូលគេង  ហើយព្យាយាមធ្វើវិធីនេះជាច្រើនដងឲ្យបាន២សប្តាហ៍។

៤) ទឹកមើមស្ពៃក្រហម(Beetroot) ទឹកមើមស្ពៃក្រហមនេះអាចជួយឲ្យបបូរមាត់ទន់និងឡើងផ្កាឈូកតែម្តង។  ចំពោះស្នាមពណ៌របស់មើមស្ពៃក្រហម អាចជួយកាត់បន្ថយភាពខ្មៅនៃបបូរមាត់។ដូច្នេះអ្នកអាចលាបទឹកមើមស្ពៃក្រហមលើបបូរមាត់របស់អ្នក ហើយវានឹងប្រែក្លាយដូចជាផ្លែCherryពណ៌ក្រហម។

៥) ត្របកផ្កាកុលាប និងប័រ (Butter)ចំពោះត្របកផ្កាកុលាបនិងប័រ ជាវិធីដ៏ល្អ ក្នុងការជួយធ្វើឲ្យបបូរមាត់រប​ស់អ្នកឡើងទៅជាពណ៌ផ្កាឈូកបាន។ហើយស្នាមពណ៌ផ្កាឈូក នៅក្នុងផ្កាកុលាបនោះអាចជួយឲ្យចុះអន់ថយ នៃភាពខ្មៅ នៃបបូរមាត់របស់អ្នកបាន។ដូច្នេះអ្នកអាចព្យាយាមធ្វើតាមវិធីងាយៗមួយនេះ ក្នុងរយៈពេល១សប្តាហ៍ហើយអ្នកនឹងឃើញពីភាពខុសគ្នាតែម្តង៕

 ប្រភព៖ បរទេស

From:ខ្មែរឡូត


អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា04565781
  • ថ្ងៃនេះ491
  • ម្សិលមិញ1758
  • សប្តាហ៏នេះ2885
  • ខែនេះ20147
បណ្តាញទំនាក់ទំនងសង្គម