សេចក្តីជូនដំណឹង
​​​​​​​
ស្ថិតិ​ប្រវែង​លិង្គ​បុរស​​​តាម​ប្រទេស

ស្ថិតិ​ប្រវែង​លិង្គ​បុរស​​​តាម​ប្រទេស

06 February 2014

Love wedding

ទំហំ​លិង្គ​របស់​បុរស​អាចមិន​ជា​បញ្ហា​ចោទ​សម្រាប់​ជីវិត​លើ​គ្រែ​ឡើយប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​បុរសៗ​តែងតែ​ចង់ដឹង​ថា​តើ​ទំហំ​អាប្អូន​តូច​របស់ខ្លួន​មាន​មាឌ​សមសួន​ឬ​ទេ​បើ​ធៀប​ទៅ​នឹង​បុរស​ដទៃ​ទៀត​ក្នុង​លោក​។

ព្រឹត្តិបត្រ Personality and Individual Differences ដែល​ទើប​នឹង​ចេញ​ផ្សាយ​បាន​រក​ឃើញ​ថាបុរស​នៃ​សាធារណរដ្ឋ​កុងហ្គោ​មាន​លិង្គ​វែង​បំផុត​ក្នុង​លោកដោយ​ជា​មធ្យម​មាន​ប្រវែង​ដល់​ទៅ​១៨​សង់ទីម៉ែត្រ​។

លទ្ធផល​ស្រាវជ្រាវ​ចំនួន​១១៣​ប្រទេស​ខុស​គ្នា​បាន​បង្ហាញបុរស​នៅ​ទ្វីប​អាហ្វ្រិក​មាន​ចំណាត់​ថ្នាក់​កំពូល​ខាង​មាន​ទំហំ​លិង្គ​ធំនិង​ប្រវែង​វែង​ជាង​គេ​បំផុត​នៅលើ​ពិភពលោកខណៈ​បណ្តា​បុរស​អាស៊ី​នៅ​ភូមិភាគ​ឦសាន​មាន​ទំហំ​លិង្គ​តូច​ជាង​គេ​បំផុត។

ចំពោះ​បណ្តា​ប្រទេស​អឺរ៉ុបតួលេខ​ទំហំ​លិង្គ​បុរស​មកពី​ប្រទេស​អ៊ីស្លង់​មាន​ទំហំ​ធំ​ជាង​គេ​បំផុត​ប្រចាំ​ទ្វីប។

ខាង​ក្រោម​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវនិង​ទិន្នន័យ​ទំហំ​លិង្គ​ជា​មធ្យម​របស់​បុរស​តាម​ប្រទេស​នីមួយៗ​។

១.បុរស​ជនជាតិ​កុងហ្គោ​មាន​លិង្គ​ប្រវែង​១៨​សង់ទីម៉ែត្រ

២. អេក្វាទ័រ​១៧,៧​សង់ទីម៉ែត្រ

៣. ហ្គាណា​១៧,២​សង់ទីម៉ែត្រ

៤.កូឡុំប៊ី​១៧​សង់ទីម៉ែត្រ

៥. អ៊ីស្លង់​១៦,៥​សង់ទីម៉ែត្រ

៦. អ៊ីតាលី​១៥,៧​សង់ទីម៉ែត្រ

៧.បុរស​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​១៥,២​សង់ទីម៉ែត្រ

៨. ស៊ុយអែត​១៤,៩​សង់ទីម៉ែត្រ

៩. ក្រិក ១៤,៧​សង់ទីម៉ែត្រ

១០.អាល្លឺម៉ង់​១៤,៤​សង់ទីម៉ែត្រ

១១.បុរស​ជនជាតិ​នូវែលសេឡង់​មាន​ប្រវែង​១៣,៩​សង់ទីម៉ែត្រ

១២. អង់គ្លេស​១៣,៩​សង់ទីម៉ែត្រ

១៣. កាណាដា​១៣,៩​សង់ទីម៉ែត្រ

១៤. អេស្ប៉ាញ​១៣,៩​សង់ទីម៉ែត្រ

១៥. បារាំង​១៣,៤​សង់ទីម៉ែត្រ

១៦.អូស្រ្តាលី​១៣,២​សង់ទីម៉ែត្រ

១៧. រុស្ស៊ី​១៣,២​សង់ទីម៉ែត្រ

១៨.បុរស​មកពី​សហរដ្ឋ​អាមេរិក​មាន​ប្រវែង​១២,៩​សង់ទីម៉ែត្រ

១៩. អៀរឡង់​១២,៧​សង់ទីម៉ែត្រ

២០. រូម៉ានី​១២,៧​សង់ទីម៉ែត្រ

២១. ចិន​១០,៨៩​សង់ទីម៉ែត្រ

២២.ឥណ្ឌា​១០​សង់ទីម៉ែត្រ

២៣. ថៃ​១០,១៦​សង់ទីម៉ែត្រ

២៥.កូរ៉េ​ខាង​ត្បូង​៩,៦​សង់ទីម៉ែត្រ

២៦.កូរ៉េ​ខាង​ជើង​៩,៦​សង់ទីម៉ែត្រ

ទោះ ជា​យ៉ាង​ណាទិន្នន័យ​ពី​ការ​ស្រាវជ្រាវ​ខាងលើ​នេះ​ត្រូវ​បាន​មតិ​មួយ​ចំនួន​រិះគន់ព្រោះ​វា​គ្រាន់តែ​ជា​ការ​ប្រមូល​បាន​ទិន្នន័យ​ពី​បណ្តា​គេហទំព័រ​នានាក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​ប៉ុណ្ណោះ។ តែ​យ៉ាង​ហោច​ណាស់​គេក៏​អាច​ដឹង​ត្រួសៗ​នូវ​ទិន្នន័យ​នៃ​ទំហំ​ប្រវែង​លិង្គ​បុរសៗ​ក្នុងប្រទេស​នានា​នៅលើ​លោក​ផង​ដែរ។

ប្រសិន​បើ​លោក​អ្នក​ជា​ជនជាតិ​ដែល​មិន​មាន​ក្នុង​បញ្ជី​នៃ​ទិន្នន័យ​ស្រាវជ្រាវ​ខាងលើ​នោះ​ទេ សូម​សាកល្បងចូល​ទៅ​វេបសាយ​www.database-statistics.com​ដែល​មាន​បង្ហោះ​នូវ​បញ្ជី​រាយនាមប្រទេស​នានា​ភ្ជាប់​ជាមួយ​នឹង​តួលេខ​ប្រវែង​លិង្គ​ជា​មធ្យមអាយុ​របស់​បុរស​ដែល​ផ្ដល់​ព័ត៌មាននិង​កម្ពស់​ទៅ​តាម​ជាតិសាសន៍​នីមួយៗ​ផង​ដែរ។

ទិន្នន័យពី​វេបសាយ​ខាង​លើ​នេះ​ក៏​បាន​បង្ហាញ​មិន​ខុស​ពី​ការ​ស្រាវជ្រាវ​ចុះ​ផ្សាយក្នុង​ព្រឹត្តិបត្រ Personality and Individual Differencesដែរ។ ជា​សង្ខេបបុរស​មាន​ប្រវែង​លិង្គ​វែង​ជាង​គេ​គឺ​ជនជាតិ​កុងហ្គោ​គឺជា​មធ្យម​១៧,៩៣សង់ទីម៉ែត្រ​។យោងតាម​តារាង​នេះ​បុរស​អាស៊ី​មាន​ទំហំ​លិង្គ​ចន្លោះ​ពី​១០​ទៅ​១១សង់ទីម៉ែត្រ​ដោយ​ក្នុង​នោះ​កម្ពុជា​ស្ថិត​នៅ​តួលេខ​មធ្យម១០,០៤​សង់ទីម៉ែត្រហើយ​អាយុ​អ្នក​ផ្ដល់​ព័ត៌មាន​ជា​មធ្យម​២១,៨​ឆ្នាំនិង​កម្ពស់​ជា​មធ្យម​១,៦០​ម៉ែត្រ។បុរស​ភូមា​មាន​ប្រវែង​១០,៧០ ជប៉ុន​១០,៩២វៀតណាម​១១,៤៧ ថៃ​១០,១៦ ចិន​១០,៨៩ និង​សិង្ហបុរី​១១,៥៣​សង់ទីម៉ែត្រ៕ PR

 by; phnom penh post

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05186730
  • ថ្ងៃនេះ498
  • ម្សិលមិញ1233
  • សប្តាហ៏នេះ5034
  • ខែនេះ14750
បណ្តាញទំនាក់ទំនងសង្គម