Wednesday, 26 March 2014
ភាពរីករាយបំផុតក្នុងជីវិតគូស្វាមីភរិយាគឺការទទួលបានកំណើតបុត្រជាទីស្រឡាញ់របស់ខ្លួន។ប៉ុន្តែទន្ទឹមនឹងនោះផលវិបាករបស់ស្ត្រីទើបឆ្លងទន្លេគឺការបន្សល់នូវក្បាលពោះយារធ្លាក់ចុះក្រោមធ្វើឲ្យបាត់បង់សម្រស់ដងខ្លួនជាខ្លាំងបើធៀបទៅនឹងពេលមិនទាន់មានគភ៌។
ការញ៉ាំចំណីអាហារឬហាត់ប្រាណហាក់ដូចជាពុំអាចកែកុនបញ្ហានេះទេ។អ្វីដែលយើងជួបប្រទះមានដូចជាការយារស្បែកពោះចុះក្រោមរហូតមកដល់ផ្នែកខាងលើនៃថ្ងាស ដែលយើងហៅថា «សម្បុកពោះ» ធ្វើឲ្យស្ត្រីពិបាកក្នុងការស្លៀកពាក់និងប្រាស្រ័យទាក់ទងក្នុងសង្គម។ក្នុងករណីស្ត្រីឡើងទម្ងន់ច្រើនពេកពេលពពោះពួកគាត់ច្រើនប្រឈមនឹងបញ្ហាសង្វារឬចង្អូរក្រហូងនៅស្បែកលើថ្ងាសនិងក្រោមផ្ចិត។
ម៉ាស៊ីនវេជ្ជសាស្ត្រជាច្រើនដូចជាឡាស៊ែរអាចបំបាត់នូវកោសិកាខ្លាញ់នៅក្បាលពោះ ឬធ្វើឲ្យស្បែកហាប់ណែនបន្តិចបន្តួចមែនប៉ុន្តែដើម្បីបំបាត់ស្បែកយារធ្លាក់ឬក៏សង្វារទាំងនោះ ការវះកាត់Abdominoplasty គឺជារឿងចាំបាច់។
តើការវះកាត់បំបាត់ខ្លាញ់ពោះអាចអនុវត្តបាននៅលើបុគ្គលបែបណាខ្លះ?
ការវះកាត់អាចអនុវត្តបាននៅលើស្ត្រីក្រោយពេលសម្រាលកូនដែលបន្សល់សម្បុកពោះឬក៏បុរសស្ត្រីទាំងឡាយណាមានស្បែកយារធ្លាក់ក្រោយពីការសម្រកទម្ងន់អស់ជាច្រើនមក។
តើការវះកាត់មានគោលបំណងដូចម្ដេច?
គោលបំណងនៃការវះកាត់របស់យើងគឺធ្វើយ៉ាងណាឲ្យស្បែកពោះឬសាច់ដុំពោះហាប់ណែនតាមរយៈការដេរបញ្ចូលសាច់ដុំពោះដែលញែកពីគ្នាហើយយកស្បែកព្រមទាំងខ្លាញ់នៅខាងក្រោមផ្ចិតរបស់យើងនោះចេញ។
តើការវះកាត់ប្រព្រឹត្តទៅដោយរបៀបណា?
ជាដំបូងវេជ្ជបណ្ឌិតឯកទេសនឹងធ្វើការប៉ាន់ស្មានពីបរិមាណនៃស្បែកនិងខ្លាញ់ដែលត្រូវយកចេញ។ ក្នុងករណីដែលពុំមានខ្លាញ់ឬគ្រាន់តែមានខ្លាញ់ និងស្បែកបន្តិចបន្តួចតែប៉ុណ្ណោះប៉ុន្តែសាច់ដុំពោះញែកចេញពីគ្នាដូច្នេះគេអាចធ្វើការវះកាត់តាមរយៈម៉ាស៊ីន អង់ដូស្កុបដើម្បីដេរបញ្ចូលសាច់ដុំចូលគ្នា។វិធីសាស្ត្រព្យាបាលនេះបន្សល់ទុកនូវស្នាមតូចមួយត្រង់កន្លែងដាក់បញ្ចូលនូវឧបករណ៍វះកាត់នោះ។
ក្នុងករណីការយារធ្លាក់ស្បែកពោះកម្រិតល្មមនោះការវះកាត់យកស្បែកពោះនិងខ្លាញ់ចេញដែលយើងហៅថា MiniTummy Tuck ជាការវះកាត់ម្យ៉ាងមានលក្ខណៈមធ្យម។
ដោយឡែកបុរសស្ត្រីដែលមានស្បែកយារធ្លាក់យ៉ាងខ្លាំងការវះកាត់គឺមានលក្ខណៈធំធេងនិងចាំបាច់ត្រូវយកចេញនូវស្បែកខ្លាញ់ស្ថិតនៅខាងក្រោមផ្ចិត ចេញ។វាអាចអនុវត្តន៍តាមរយៈការវះកាត់ផ្ដើមពីឆ្អឹងត្រគាកម្ខាងទៅឆ្អឹងត្រគាកម្ខាងចំពីលើថ្ងាស។ ទន្ទឹមនឹងនោះខ្លាញ់និងស្បែករបស់យើងត្រូវបានញែកពីសាច់ដុំដើម្បីឲ្យវេជ្ជបណ្ឌិតមានលទ្ធភាពដេរសាច់ដុំបញ្ចូលគ្នា។ ស្បែកនិងខ្លាញ់ដែលនៅសល់នឹងទាញចុះមកក្រោមហើយកាត់តម្រឹមធ្វើយ៉ាងណាឲ្យសមទៅនឹងរូបរាងកាយរបស់អ្នកជំងឺ។
ការវះកាត់ទាំងនេះចាំបាច់ត្រូវអនុវត្តនៅក្នុងមន្ទីរពេទ្យមានបន្ទប់វះកាត់មានគុណភាពនិងមានបន្ទប់សង្គ្រោះបន្ទាន់ក្នុងករណីចាំបាច់។
តើមានផលវិបាកអ្វីខ្លះក្រោយវះកាត់?
រយៈពេល៣ថ្ងៃដំបូងអ្នកជំងឺត្រូវសម្រាកនៅមន្ទីរពេទ្យ។បញ្ហាមួយដែលកើតឡើងក្រោយវះកាត់គឺការឈឺចាប់ជាធម្មតាមានរយៈពេល២ថ្ងៃហើយចាប់ផ្តើមអន់បន្តិចម្តងៗ។អ្នកជំងឺអាចត្រឡប់ទៅផ្ទះដោយប្រើប្រាស់នូវប្រភេទថ្នាំផ្សះនិងថ្នាំបំបាត់ការឈឺរយៈពេល១០ថ្ងៃ។
បញ្ហាមួយទៀតដែលយើងជួបប្រទះប្រមាណ៥០ភាគរយនៃការវះកាត់គឺការបង្កើតឡើងនូវទឹកសេរ៉ូមឬក៏មានលាយឈាមបន្តិចបន្តួចនៅក្រោមស្បែកពោះ។ប៉ុន្តែក្នុងចំណោមអ្នកមានបញ្ហានេះមានតែ២០ភាគរយទេដែលត្រូវធ្វើការវះកាត់យកទឹកនៅសេសសល់នោះចេញ។
ផលវិបាកមួយដែលធ្ងន់ធ្ងរគឺការប៉ះពាល់សរសៃវិញ្ញាណក្រោមស្បែកធ្វើឲ្យស្ពឹកនៅលើស្បែកពោះ។ក្រៅពីនោះផលវិបាកនានាដូចជាការបង្ករោគនិងការហូរឈាមមានអត្រា៥ភាគរយនៃការវះកាត់។បញ្ហានេះអាចចៀសវាងតាមរយៈការប្រើឧបករណ៍វេជ្ជសាស្ត្រត្រឹមត្រូវនិងក្នុងបន្ទប់វះកាត់ប្រកបដោយគុណភាព។
អ្នកជំងឺគួរធ្វើអ្វីខ្លះក្រោយវះកាត់?
ដើម្បីបន្ថយនូវការបន្សល់ទឹក ឬសេរ៉ូមនៅក្រោមមុខរបួសវះកាត់វេជ្ជបណ្ឌិតច្រើនណែនាំឲ្យអ្នកជំងឺស្លៀកពាក់នូវខោអាវរឹបធ្វើយ៉ាងណាធ្វើឲ្យស្បែកពោះមានការស្អិតផ្ទាល់ជាមួយសាច់ដុំពោះដើម្បីជំរុញឲ្យការដុះសាច់ឆាប់រហ័ស។
អ្នកជំងឺគួរតែចៀសវាងការហាត់ប្រាណហួសហេតុពេកក្រោយការវះកាត់ដែលអាចបង្កឲ្យស្បែកពោះតឹងរហូតដល់ដាច់ថ្នេរឬក៏អាចបង្កឲ្យមានការហូរឈាមនៅក្រោមមុខរបួស៕
From: phnom penhpost វេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា
- ធ្វើយ៉ាងណាទើបស្អាតអស្ចារ្យដោយមិនចាំបាច់ Make-up!
- ការបំបាត់ខ្លាញ់ដោយពុំវះកាត់មានសុវត្ថិភាពទេ?
- កាត់បន្ថយមុខមុនធ្វើឱ្យស្បែកស្រស់ថ្លាដោយផ្លែស្វាយ
- សកម្មភាពសិច១០យ៉ាងល្អតែទ្រឹស្ដី បើអនុវត្តអាចគ្រោះថ្នាក់
- ស្ថិតិប្រវែងលិង្គបុរសតាមប្រទេស
- ផ្លែឈើទាំងនេះគួរមានក្នុងរបបអាហារប្រចាំថ្ងៃ ផ្ដល់គុណប្រយោជន៍ខ្លាំងដល់សុខភាព
- ឱសថថ្មីជំនួយផ្លូវភេទស្ត្រីមានបញ្ហាពិបាកដល់ត្រើយ
- ៦ទីតាំងសម្រាប់បំពេញកោសិកាខ្លាញ់របស់អ្នក
- វិធី និងអត្ថប្រយោជន៍ នៃការថែទាំស្បែក នៅពេលយប់
- វិធីងាយៗសំរាប់សុភាពនារី ដែលចង់បានផ្ទៃមុខ និងដងខ្លូនស្អាតតាមបែបធម្មជាតិ
- វីដេអូអប់រំផ្លូវភេទអនឡាញនូវែលសេឡង់ មានចំនួនទស្សនារាប់សិបលានដង
- វិធីដើម្បីទទួលបានទម្រង់មុខអក្សរVដ៏ពេញនិយមនៅអាស៊ី
- ពេលណាគួររួមភេទនិងពេលណាគួរបង្ហាញក្ដីស្រឡាញ់?
- អន់ចិត្ត មិត្តភក្តិចំអកពេក នារីវ័យក្មេងម្នាក់ ខំប្រឹងសម្រកទម្ងន់ រហូតក្លាយជាស្រីស្អាត
- យុវតីសម័យថ្មីវៀតណាម ចុះអប់រំក្មេងជំទង់ពីបញ្ហាផ្លូវភេទដ៏រសើបក្នុងសង្គម
- ឈឺចាប់ ពេលរួមភេទ មានរោគសញ្ញាអ្វីខ្លះ?
- មនុស្សស្រីគ្រប់រូប សុទ្ធតែអាចស្រស់ស្អាតដូចតារាបាន ដោយគ្រាន់តែតុបតែង ឲ្យត្រូវនឹងមុខរបស់ខ្លួន!
- ១១សំណួរអំពីសិចដែលអ្នកគួរស្វែងយល់ក្រោយពេលសម្រាលបុត្ររួច
- ស្ត្រីមួយចំនួន មានការឈឺចាប់ នៅពេលរួមភេទ
- បញ្ហាសុដន់ដែលស្ត្រីគួរប្រយ័ត្ន
- ចំនួនអ្នកទស្សនា05522940
- ថ្ងៃនេះ43
- ម្សិលមិញ925
- សប្តាហ៏នេះ5265
- ខែនេះ27392