សេចក្តីជូនដំណឹង
​​​​​​​
វីដេអូ​អប់រំ​ផ្លូវ​ភេទ​អនឡាញ​នូវែលសេឡង់ ​មាន​ចំនួន​ទស្សនា​រាប់​សិប​​លាន​ដង​


25/08/2020
រូបភាព​ដកស្រង់ចេញពីវីដេអូ​ Keep It Real Online។ រូបថត Youtube

ក្រុង​វែលីងតោន៖ ការ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​នូវែសេឡង់​ដែល​បង្ហាញ​ពី​តារា​សិច​២ នាក់​នៅ​ផ្ទះ​ក្មេង​ប្រុស​ម្នាក់​បាន​ជួយ​ឲ្យ​យុទ្ធនាការ​សុវត្ថិភាព​តាម​អនឡាញ​ថ្មី​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​។

វីដេអូ​ «​Keep It Real Online»បាន​បង្ហាញ​ពី​តួកុន​សិច​អាក្រាត​២ នាក់​ត្រូវ​បាន​ទទួល​​ដោយ​អ្នក​ម្ដាយ​ក្មេង​ប្រុស​នោះ​មុន​ពេល​កុមារ​រូប​នេះ​ដើរ​ចេញ​មក​ជួប​អ្នក​ទាំង​២ ក្នុង​សភាព​ភាំង​ស្មារតី ខណៈ​ដៃ​ម្ខាង​កាន់​កុំព្យូទ័រ​យួរ​ដៃ​ជាប់​។

ស្ដ្រី​អ្នក​នាំពាក្យ​ឲ្យ​រដ្ឋាភិបាល​នូវែលសេឡង់​បាន​និយាយ​ថាវីដេអូ​ផ្សព្វផ្សាយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដើម្បី​ជួយ​ឪពុក​ម្ដាយ​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​អនឡាញ​រួម​ទាំង​ការ​លួង​លោម​ក្មេង ​ដើម្បី​សិច​តាម​អនឡាញ​ ការ​ប្រមាថ​មាក់​ងាយនិង​រូបភាព​អាស​អាភាស​។

វីដេអូ​នោះ​មាន​អ្នក​ចូល​ទស្សនា​រាប់​លាន​ដង​តាំង​ពី​បើក​យុទ្ធនាការ​ប្រមាណ១០ ថ្ងៃ​មុន​។

ស្ដ្រី​អ្នក​នាំពាក្យ​រូប​នេះ បាន​និយាយ​ថា​៖ «​ការ​ប្រតិកម្ម​ចំពោះ​យុទ្ធនាការ​មាន​ចំនួន​ច្រើន​លើស​លប់។១ ​សប្ដាហ៍​កន្លះ​​ដំបូង​នៃ​យុទ្ធនាការវីដេអូ​ផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​គេ​ចូល​ទស្សនា​​សរុប​ ១១ លាន​ដង​»។

យុទ្ធនាការ​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​រូបភាព​អាក្រាត​មាន​អ្នក​ចូល​ទស្សនា​ជាង២,៥ លាន​ដង​លើ​យូធូប​ គិត​ត្រឹម​ថ្ងៃ​ទី ២៥​ ខែ​មិថុនា​។

ស្ដ្រី​អ្នក​នាំពាក្យ​បាន​បន្ដ​ថា​៖ «​ក្នុង​ករណី​ការ​ផ្សព្វផ្សាយ​អាស​អាភាស​វា​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ចំពោះ​រឿង​រ៉ាវ​សង្គម​ពិត​ថាក្មេង​ៗ​ជា​ច្រើន​​រៀន​ប្រព្រឹត្ដិ​ផ្លូវ​ភេទ​តាម​ភាពយន្ដ​សិច​។វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កុមារ​ និង​បញ្ជូន​សារ​មិន​ល្អ​អំពី​អត្ថន័យ​រូបភាព​អាក្រាត​ និង​សិច​ចំពោះ​ក្មេងៗ​»។

យុទ្ធនាការ​នេះ​គ្រោង​នឹង​បន្ដ​រហូត​ដល់​ដំណាច់​ខែ​កក្កដា​៕ AFP/HR

From: phnom penh post

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05195158
  • ថ្ងៃនេះ1485
  • ម្សិលមិញ4481
  • សប្តាហ៏នេះ7204
  • ខែនេះ23178
បណ្តាញទំនាក់ទំនងសង្គម