សេចក្តីជូនដំណឹង
​​​​​​​
ផ្លែឈើទាំង​នេះគួរមាន​ក្នុង​របបអាហារប្រចាំថ្ងៃ​ ផ្ដល់គុណប្រយោជន៍ខ្លាំងដល់សុខភាព

29/08/2020


ផ្លែឈើ​សម្បូរ​ដោយ​វីតាមីន ជាតិរ៉ែ ជាតិ​សរសៃ និង​សារធាតុ​ផ្សេង​ទៀត ហើយ​ផ្លែឈើ​គឺ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​សុខភាព។ ដូចនេះ អត្ថបទ​នេះ​លើក​ឡើង​ពី​ផ្លែឈើ​មួយ​ចំនួន​ដែល​យើង​គួរ​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​សុខភាព។

១. ផ្លែ​ទំពាំង​បាយ​ជូរ

ផ្លែ​ទំពាំង​បាយ​ជូរ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​មាន​ក្នុង​ផ្លែ​ទំពាំង​បាយ​ជូរ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​មហារីក។

២. ផ្លែ​ប៉ោម

ផ្លែ​ប៉ោម​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​ដូចជា​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​ជំងឺ​មហារីក។ នេះ​មក​ពី​ផ្លែ​ប៉ោម​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន។ ការ​សិក្សា​ទៅ​លើ​មនុស្ស ៥៦ ០០០នាក់​បាន​រក​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​ច្រើន​អាច​កាត់បន្ថយ​ហានិភ័យ​ការ​ស្លាប់​បង្ក​ដោយ​ជំងឺ​បេះដូង និង​ជំងឺ​មហារីក។

៣. ផ្លែ​បឺរ

ផ្លែ​បឺរ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន​ដូចជា​ជាតិ​សរសៃ ខ្លាញ់​ល្អ ប៉ូតាស្យូម ម៉ាញេស្យូម ហ្វូឡាត វីតាមីន C និង​វីតាមីន K1។ ការ​សិក្សា​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ផ្លែ​បឺរ​អាច​ជួយ​សម្រក​ទម្ងន់ បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​បង្ក​ដោយ​ខ្លាញ់​អាក្រក់ (LDL)។

៤. ផ្លែ​ក្រូចថ្លុង

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​អ្នក​ដែល​ញ៉ាំ​ផ្លែ​ក្រូចថ្លុង​គឺ​ទទួល​បាន​ម៉ាញេស្យូម វីតាមីន C ប៉ូតាស្យូម និង​ជាតិសរសៃ​ច្រើន​ជាង​អ្នក​មិន​ញ៉ាំ​។ ម៉្យាងទៀត ការ​វិភាគ​មួយ​ក៏​បាន​រក​ឃើញ​ថា​ស្ត្រី​ដែល​ញ៉ាំ​ផ្លែ​ក្រូចថ្លុង​មាន​ទម្ងន់​តិច និង​មាន​កម្រិត​ខ្លាញ់​អាក្រក់ (Triglycerides)ទាប។

៥. ផ្លែ​ទទឹម

ការ​សិក្សា​ជាច្រើន​បាន​ឲ្យ​ដឹង​ថា​ផ្លែ​ទទឹម​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ដូចជា​កាត់បន្ថយ​អាការៈ Oxidative stress (អតុល្យភាព​នៃ​រ៉ាឌីកាល​សេរី និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​រាងកាយ) បញ្ចុះ​សម្ពាធ​ឈាម បញ្ចុះ​ខ្លាញ់​អាក្រក់ និង​ការ​ខូចខាត​សាច់ដុំ។

៦. ផ្លែ​ល្ហុង

ផ្លែ​ល្ហុង​សម្បូរ​ដោយ​វីតាមីន C ប្រូវីតាមីន A (Provitamin A) ហ្វូឡាត ប៉ូតាស្យូម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​លីកូប៉ែន (Lycopene)។ ការ​ញ៉ាំ​ផ្លែឈើ​សម្បូរ​ដោយ​លីកូប៉ែន​អាច​ការពារ​ពី​ជំងឺ​បេះដូង និង​ជំងឺ​មហារីក។

៧. ផ្លែ​ឪឡឹក

ផ្លែ​ឪឡឹក​គឺ​ជា​ផ្លែឈើ​ដែល​មាន​ជាតិ​ទឹក​ច្រើន និង​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដូចជា​ជាតិ​សរសៃ វីតាមីន C ប្រូវីតាមីន A និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេង​ទៀត។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com

From: khmerload
អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05435937
  • ថ្ងៃនេះ50
  • ម្សិលមិញ365
  • សប្តាហ៏នេះ421
  • ខែនេះ3522
បណ្តាញទំនាក់ទំនងសង្គម