សេចក្តីជូនដំណឹង
​​​​​​​
ឱសថ​ជំនួយ​ផ្លូវភេទ​នារី​ក្រោម​រូបភាព​ជា​ថ្នាំ​បាញ់​ច្រមុះ

07 February 2014

 love wedding

                              ឱសថ​ជំនួយ​ផ្លូវភេទ​ស្ត្រី​​អាច​នឹង​ត្រូវ​បាន​គេ​ផលិតក្រោមរូបភាព​ជា​ថ្នាំ​បាញ់ច្រមុះ។

ក្រុងឡុងដ៍ :រយៈពេល​១៤​ឆ្នាំ​មក​ហើយ​ដែល​គេ​បាន​ដឹងនិង​ស្គាល់​ពី​ប្រសិទ្ធភាព​នៃ​ឱសថ​ជំនួយ​ផ្លូវភេទ​បុរសៗ​ឲ្យ​មាន​ថាមពលខ្លាំងក្លា​ឈ្មោះ​ថា វីយ៉ាក្រា ដែល​ដាក់​លក់​នៅលើ​ទីផ្សារ​នានា​នោះ។

ឥឡូវ​នេះ​វា​ប្រហែល​ជា​ដល់​ពេល​ឱសថ​នេះ​ត្រូវ​ប្រើ​បទពិសោធ​ថ្មី​មួយ​ទៀតសម្រាប់​ជួយ​ដល់​ក្រុម​ស្រ្តី​វិញ​ហើយ​ដោយ​គេ​បាន​កែច្នៃ​វា​សណ្ឋាន​ជាថ្នាំ​ស្រ្បៃយ៍​បាញ់​ច្រមុះ​មាន​ឈ្មោះ​ថា ថេហ្វីណា​(Tefina) ខណៈ​វា​ក៏​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ក្រុម​អ្នក​ជំនាញ​ខាងឱសថ​សិន​ដែរ។

យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​អានុភាពនៃ​ការ​ប្រើ​ថ្នាំ​ស្រ្បៃយ៍​បាញ់​ច្រមុះ​នេះ​វា​នឹង​ធ្វើឲ្យ​ស្រ្តី​មានអារម្មណ៍​ផ្លូវភេទ​កើនឡើង​ដល់​ទៅ​បី​ដង​ឯណោះ។ចំណែក​ប្រសិទ្ធភាព​ថ្នាំ​ស្ប្រៃយ៍​បាញ់​ច្រមុះ​ជំនួយ​ផ្លូវភេទ​នេះ​មានសុពល​ភាព​ចំនួន​ពីរ​ម៉ោង។

សាស្រ្តាចារ្យស៊ូសាន ដាវីសមកពី​ក្រុម​ស្រាវជ្រាវ​សុខភាព​ស្រ្តី​អាមេរិកបាន​ឲ្យ​ដឹង​ថាថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ផ្តល់​ថាមពល​ផ្លូវភេទ​ស្រ្តី​ដល់​ទៅ​បី​ដងសម្រាប់​ស្ត្រី​ដែល​ពិបាក​រួមភេទ​ដល់​ត្រើយ​ស្រណុកស្រួលឬ​ចំណុច​កំពូល​នោះ​។វា​ក៏​ជា​ឱសថ​មួយ​ជួយ​ព្យាបាល​ដល់​ស្រ្តី​មាន​បញ្ហា​ខ្សោយ​ចំណង់ផ្លូវភេទ​ផង​ដែរ៕ PR

BY; PHNOM PENH POST

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05196061
  • ថ្ងៃនេះ162
  • ម្សិលមិញ2220
  • សប្តាហ៏នេះ8107
  • ខែនេះ24081
បណ្តាញទំនាក់ទំនងសង្គម