សេចក្តីជូនដំណឹង
​​​​​​​
ឱសថ​ថ្មី​ជំនួយ​ផ្លូវភេទ​ស្ត្រី​មាន​បញ្ហា​ពិបាក​ដល់​ត្រើយ

18 February 2014

                       ថ្នាំ​ជំនួយផ្លូវភេទពណ៌​ផ្កាឈូក​​សម្រាប់ស្ត្រី​ប្រភេទ​ថ្មី​ផ្ដើម​ចរាចរ​ណ៍នៅ​អង់គ្លេស​​​។

ក្រុងឡុងដ៍ :ពេល​នេះ​ស្រ្តី​ទាំងឡាយ​អាច​មាន​ជីវិត​ផ្លូវភេទ​ដ៏​ពុះកញ្រ្ជោល​បានហើយ​តាមរយៈ​ការ​ប្រើ​ថ្នាំ​គ្រាប់​ម្យ៉ាង​ដែល​អ្នក​វិទ្យាសាស្រ្ត​ផ្នែកសុខភាព​ទើប​តែ​ផលិត​វា​ឡើង។

ថ្នាំ​គ្រាប់​ផ្សំ​ពី​រុក្ខជាតិ​នោះ​មាន​ឈ្មោះ​ថាឡេឌី​ប្រ៊ីឡុក (Lady Prelox)​មាន​ពណ៌​ស៊ីជម្ពូហើយ​វា​មាន​ប្រសិទ្ធភាព​ជួយ​បញ្ឆេះ​ភ្លើង​ចំណង់​តណ្ហា​ស្រ្តី​ដើម្បីសម្រេច​សមរភូមិ​លើ​គ្រែ​បាន​ស្រដៀង​នឹង​ប្រភេទ​ថ្នាំ​វីយ៉ាក្រា​ដែល​បុរសប្រើ​ជំនួយ​សិច​នោះ​ដែរ​។

ចំណែក​តម្លៃ​ក៏​មិន​ណយ​ដែរ​ដោយ​មួយ​ដប​មានចំនួន​៦០​គ្រាប់ពណ៌​ស៊ីជម្ពូ​តម្លៃ​ជិត​៦៣​ដុល្លារខណៈ​សុពលភាព​នៃ​ការ​លេប​ត្រឹម​តែ​មួយ​ខែ​ប៉ុណ្ណោះ​ដោយ​ពីរ​ដង​ក្នុង​មួយថ្ងៃ។

ទោះ​យ៉ាង​ណាវេជ្ជបណ្ឌិត ក្រាហេម ជេកសុនប្រធាន​សមាគម​ក្រុមប្រឹក្សា​ផ្លូវភេទនិង​ចិត្តសាស្រ្ត​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេសបាន​រំឭក​ថាថ្នាំ​នេះ​វា​មិន​ចំ​ជា​ប្រភេទ​ថ្នាំ​សម្រើប​ដាស់​តណ្ហា​ឡើយ។

បើ​ស្រ្តី​គ្មាន​អារម្មណ៍​រួមភេទ​ទេទោះ​ជា​លេប​ប៉ុន្មាន​គ្រាប់​ក៏​មិន​អាច​បញ្ឆេះ​ភ្លើង​តណ្ហា​បាន​ដែរ។វា​ជា​ថ្នាំ​សម្រាប់​ស្ត្រី​ដែល​ចង់​រួមភេទប៉ុន្តែ​មាន​បញ្ហា​ពិបាក​ឈាន​ដល់​ត្រើយ​»៕ PR

By; Phnom penh post

 

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05186191
  • ថ្ងៃនេះ1198
  • ម្សិលមិញ967
  • សប្តាហ៏នេះ4495
  • ខែនេះ14211
បណ្តាញទំនាក់ទំនងសង្គម