សេចក្តីជូនដំណឹង
​​​​​​​
សារមន្ទីរ​យឹនសឹន​ហូជីមិញ ​តាំងបង្ហាញ​រុក្ខជាតិ​វេជ្ជសាស្ដ្រ​ជាង ៤០០ ប្រភេទ​

ក្រុង​ហូជីមិញ : សារមន្ទីរ​យឹនសឹន​វៀតណាម ឬ​ង៉ុក​លិញយឹន​សឹនបាន​បើក​សម្ពោធ​ក្នុង​ទីក្រុង​ហូជីមិញ​បាន​​រំលេច​នូវ​រុក្ខជាតិ​ប៉ូវកម្លាំង​នេះ​ជា ៤០០ ប្រភេទ​ ដែល​ហៅ​ថាសម្បត្ដិ​ជាតិ​។

សារមន្ទីរ​ទំហំ ២៥០ ម៉ែត្រការ៉េ រួមមាន ការ​តាំង​បង្ហាញ​ រូបភាពនិង​ផែនទី​ប្រទេស​ដែល​មាន​ការ​ចែក​ចាយ​រុក្ខជាតិ​យឹនសឹន​ង៉ុក​លិញ។

សារមន្ទីរ​ ដែលស្ថិត​នៅ​លើ​វិថី​ង្វៀង​សុន ៣៧៤ ក្នុង​ស្រុក​តាន់​ភូតាំង​បង្ហាញ​ពី​រុក្ខជាតិ​យឹនសឹន​ង៉ុក​លិញ ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុង​។

យឹនសឹន​ង៉ុក​លិញ អាច​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​ភ្នំ​ង៉ុក​លិញកម្ពស់​ប្រមាណ​ ២៥៩៨ ម៉ែត្រ​នៅ​ព្រំ​ដែន​ខេត្ដ​កុនធុម និង​ក្វាង​ណាម។

យឹន​សឹន​ង៉ុក​លិញ ដែល​ជា​រុក្ខជាតិ​វេជ្ជ​សាស្ដ្របាន​ឆ្លុះ​បញ្ចាំង​ពីប្រវត្ដិ​សាស្ដ្រ​ និងវប្បធម៌​វៀតណាម​។ រូបថត VNS

លោក ង្វៀង តាន់​វៀត ជា​នាយក​គ្រប់​គ្រង​សារមន្ទីរ បាន​និយាយ​ថាយឹន​សឹន​ង៉ុក​លិញ ដែល​ជា​រុក្ខជាតិ​វេជ្ជ​សាស្ដ្របាន​ឆ្លុះ​បញ្ចាំង​ពីប្រវត្ដិ​សាស្ដ្រ​ និងវប្បធម៌​វៀតណាម​។

លោក វៀត បាន​ឲ្យ​ដឹង​ថា​៖ «​ដោយ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំខ្ញុំ​មាន​បំណង​ចង់​កសាង​សារមន្ទីរ​មួយ​ ដែល​អ្នក​ដទៃ​អាច​ទស្សនា​និង​សិក្សា​កាន់​តែ​ស៊ី​ជម្រៅ​អំពី​ពូជ​យឹន​សឹន​ដ៏​តម្លៃ​ទាំង​នេះ​»។

សារមន្ទីរ​ ​យឹនសឹន​វៀតណាម ឬ​ង៉ុក​លិញយឹន​សឹន (Ngọc Linh Ginseng ឬ Vietnamese Ginseng Museum) បើក​ទ្វារ​ទទួល​មហាជន​ជា​រៀង​រាល់​ថ្ងៃ​លើក​លែង​តែ​ថ្ងៃ​អង្គារ​៕ VNS/HR


 From: phnom penh post
អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05193156
  • ថ្ងៃនេះ3970
  • ម្សិលមិញ1016
  • សប្តាហ៏នេះ5202
  • ខែនេះ21176
បណ្តាញទំនាក់ទំនងសង្គម