សេចក្តីជូនដំណឹង
​​​​​​​
ការបំបាត់ខ្លាញ់ដោយពុំវះកាត់មានសុវត្ថិភាពទេ?


2/12014

វេជ្ជបណ្ឌិត ធឿង ច័ន្ទ​សីហា

ជំងឺកក​ខ្លាញ់​នៅ​រាងកាយ​គឺជា​កង្វល់​មួយ​លើ​មនុស្ស​គ្រប់​រូប។វា​បង្ក​ឲ្យ​មាន​បញ្ហា​ជាច្រើន​ក្នុង​ការ​រស់នៅ​ដូចជាការ​ពិបាក​ស្លៀកពាក់ហូបចុកនិង​ចុះ​ចំណោម​ក្នុង​សង្គម​ជាដើម។

ក្នុង​ចំណោម​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​បំបាត់​កោសិកា​ខ្លាញ់ការ​វះកាត់​យក​ដុំ​កោសិកា​ខ្លាញ់​ចេញ​ដែល​ហៅ​ថា Liposuction គឺជា​វិធីសាស្ត្រ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត។ប៉ុន្តែ​ថ្មីៗ​នេះ​មាន​វិធីសាស្ត្រ​ម៉្យាង​ទៀត​ដែល​មិន​តម្រូវ​ឲ្យ​ធ្វើការវះកាត់​ដើម្បី​បំបាត់​កោសិកា​ខ្លាញ់ខណៈ​ដែល​វិធីសាស្ត្រ​ថ្មី​នេះ​ហាក់​ដូចជា​មាន​មតិ​ចម្រូងចម្រាស​ច្រើនទាក់ទិន​នឹង​ប្រសិទ្ធភាពក៏​ដូចជា​គុណភាព​ក្នុង​ការ​ព្យាបាល​របស់​វា។

តើ​អ្វី​ទៅ​ជា​វិធីសាស្ត្រ​បំបាត់​កោសិកា​ខ្លាញ់​ដោយ​មិន​វះកាត់?


ការបំបាត់​កោសិកា​ខ្លាញ់​ដោយ​មិន​វះកាត់​ដែល​ភាសា​អង់គ្លសេ​ហៅថា Lipodissolve គឺជា​វិធីសាស្ត្រ​ម៉្យាង​ដែល​ក្នុង​នោះមាន​ការ​ចាក់​បញ្ចូល​ទៅ​ក្រោម​ស្បែក​នូវ​ប្រភេទ​ថ្នាំ​ជាច្រើន​សម្រាប់​បំបាត់កោសិកា​ខ្លាញ់​ដែល​នៅ​កក​កន្លែង​ណា​មួយ​នៃ​រាងកាយ​ក្នុង​បរិមាណ​តិចតួចតែ​ពុំ​មែន​បំបាត់​ខ្លាញ់​ទាំង​មូល​ក្នុង​បរិមាណ​ច្រើន​នោះ​ទេ។

តើ​មាន​សារធាតុ​អ្វី​ខ្លះ​ដែល​នឹង​ចាក់ចូល​ក្នុង​ខ្លួន​នាក់​ដើម្បី​បំបាត់​កោសិកា​ខ្លាញ់​នោះ?

សារធាតុផ្សំ​ក្នុង​ល្បាយ​សម្រាប់​ចាក់​បញ្ចូល​ទៅ​ក្រោម​ស្បែក​គឺ​ប្រែប្រួល​យ៉ាងច្រើន​ទៅ​តាម​ការ​អនុវត្ត​របស់​វេជ្ជបណ្ឌិត​នីមួយៗ។ប៉ុន្តែ​ជាទូទៅ​វាមាន​សារធាតុ​ពីរ​ដែល​ខាន​ពុំ​បាន​គឺPhosphatidylcholine (PPC) និង Deoxycholate (DC)។ក្រៅពី​នេះ​គេ​ក៏​អាច​បន្ថែម​នូវ​ប្រភេទ​វីតាមីនអង់ស៊ីម និង​អ័រម៉ូន ជាដើម​។

សារធាតុ PPC គឺជា​សារធាតុ​ម៉្យាង​ចម្រាញ់​ចេញ​ពី​គ្រាប់​សណ្ដែក​សៀង។ដោយឡែក DC ជា​សារធាតុ​ម៉្យាង​ដែល​មាន​លក្ខណៈ​ដូចជា​ទឹកប្រមាត់​របស់​យើង​អ៊ីចឹង​ដែរ។ PPC ត្រូវ​បាន​រដ្ឋបាល​សុខភាព​ចំណី​អាហារ​សហរដ្ឋអាមេរិកអនុញ្ញាត​ឲ្យ​ប្រើប្រាស់​សម្រាប់​បំបែក​កោសិកា​ខ្លាញ់​ក្នុង​សរសៃ​ឈាម​ដែលអាច​បង្ក​ឲ្យ​មាន​បញ្ហា​ជំងឺ​បេះដូង។ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះវា​ពុំ​ទាន់​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​គោលបំណង​ផ្សេងដូចជា​ការ​បំបាត់​ខ្លាញ់​លើ​រាងកាយ​ឡើយ។

យ៉ាងណា​មិញវេជ្ជបណ្ឌិត​អាច​ប្រើ​សារធាតុ​ផ្សំ​នេះ​ក្នុង​គោលបំណង​តែ​មួយ​គឺ​ការបំបែក​កោសិកា​ខ្លាញ់ ការ​ដឹកជញ្ជូននិង​បង្ការ​នូវ​ការ​កើតឡើង​វិញ​នៃ​ខ្លាញ់​ត្រង់​ទីតាំង​ដដែល។

តើ​វិធីសាស្ត្រ​នេះ​ត្រូវ​បាន​អនុវត្ត​ដូចម្ដេច?


វេជ្ជបណ្ឌិតនឹង​ធ្វើការ​ចាក់​បញ្ចូល​ល្បាយ​ទាំង​នេះ​ទៅ​ក្រោម​ស្រទាប់​ខ្លាញ់​ក្រោមស្បែក​ដោយ​ពុំ​មាន​ការ​ឈឺចាប់ពុំ​ត្រូវការ​ប្រើ​ថ្នាំ​សណ្ដំនិង​មិន​ចាំបាច់​សម្រាក​ពី​ការងារ​ដែរ។ប្រភេទ​ល្បាយ​ទាំង​នេះ​នឹង​បង្កើត​ទៅ​ជា​ប្រតិកម្ម​ក្នុង​ខ្លួន​យើងសម្រាប់​បំបែក​នូវ​ស្រោម​កោសិកា​ខ្លាញ់​បាន​យ៉ាង​ឆាប់​រហ័ស។យើង​សង្កេត​ឃើញ​ផលចំណេញ​របស់​វា​ក្នុង​រយៈពេល​៣​សប្ដាហ៍​ក្រោយ​ការ​ព្យាបាលប៉ុន្តែ​វា​ក៏​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល​៤​ទៅ​៥​ដង​ដែរ​ទើប​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។

តើ​កោសិកា​ខ្លាញ់​ដែល​យើង​បំបាត់​ចេញ​នោះ​វា​បញ្ចេញ​ទៅ​កន្លែង​ណា?

មាន​ការស្រាវជ្រាវ​ជាច្រើន​ដែល​បាន​កំពុង​ស្រាវជ្រាវ​ថា​តើ​កោសិកា​ខ្លាញ់​ដែលបំបែក​ហើយ​នេះ​វា​នឹង​ទៅ​ជា​យ៉ាង​ណា? មាន​ការ​អះអាង​ជាច្រើន​បាន​បង្ហាញ​ថាកោសិកា​ដែល​បំបែក​ហើយ​នោះ​វា​នឹង​ចូល​ទៅក្នុង​សរសៃឈាម​តិចតួចដូច្នេះ​វា​ពុំ​បង្ក​ជា​បញ្ហា​អ្វី​ទេ។ដោយឡែក​មតិ​មួយ​ចំនួន​ទៀត​ថាកោសិកា​ខ្លាញ់​ដែល​បំបែក​ហើយ​នឹង​បញ្ចេញ​មក​ក្រៅ​ខ្លួន​យើង​តាម​ចលន​ការផ្ទាល់​ខ្លួន។

តើ​អ្វី​ជា​ការពិត​នៃ​វិធីសាស្ត្រ​បំបែក​កោសិកា​ខ្លាញ់​ដោយ​មិន​វះកាត់?

តាមការពិត​ទៅ​វិធីសាស្ត្រ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិសោធន៍​នៅ​ឡើយ​ទេហើយ​វា​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដោយ​រដ្ឋបាល​សុខភាព​ចំណីអាហារ​សហរដ្ឋ​អាមេរិក​ដែរ។

សមាគម​វេជ្ជសាស្ត្រ​អាមេរិក​ផ្នែក​វះកាត់​កែសម្ផស្ស​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ពី​លទ្ធផលនិង​ផលវិបាក​នៃ​ការ​បំបាត់​កោសិកា​ខ្លាញ់​ដោយ​មិន​វះកាត់​នេះ។ថ្វីដ្បិត​តែ​មនុស្ស​៦​នាក់​ក្នុង​ចំណោម​៧​នាក់​ដែល​ទទួល​ការ​ព្យាបាល​នេះមាន​កម្រិត​ខ្លាញ់​ទាប​ជាង​មុន​គួរ​ឲ្យ​កត់សម្គាល់ប៉ុន្តែ​ពួកគេ​ប្រឈម​នឹង​ផលវិបាក​ដូចជា អាការ​ហើម ក្រហមឈឺចាប់និង​រមាស់​ជាដើម។

ចំពោះ​ស្ត្រី​កំពុង​មាន​គភ៌បំបៅកូន ឬ​អ្នកជំងឺ​មាន​បញ្ហា​ទឹកនោមផ្អែមរលាក​សរសៃឈាម និង​ជំងឺ​ផ្សេងៗ​មួយ​ចំនួន​ទៀតក៏​មិន​អាច​ទទួល​នូវ​ការ​ព្យាបាល​បំបាត់​ខ្លាញ់​ដោយ​ពុំ​វះកាត់​នេះ​ដែរ។

តើ​អ្នក​កំពុង​ស្វែងរក​ការ​បំបាត់​កោសិកា​ខ្លាញ់​ដោយ​មិន​វះកាត់​ដែរ​ឬ​ទេ?


ថ្វីដ្បិតតែ​ពុំ​មាន​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការប៉ុន្តែ​វេជ្ជបណ្ឌិត​ឯកទេស​មួយ​ចំនួន​ធំ​នៅ​អឺរ៉ុបនិង​អាមេរិក​បាន​ចាប់ផ្ដើម​អនុវត្ត​វិធីសាស្ត្រ​ទាំងនេះ​ហើយ។ការ​ប្រើប្រាស់​វិធីសាស្ត្រ​បំបាត់​ខ្លាញ់​នៅ​ត្រង់​ក្បាលពោះដងខ្លួន ដៃនិង​ចង្កាជាដើម​មិន​វះកាត់​នៅ​មាន​លក្ខណៈ​ស្រាល​បើ​ធៀប​ទៅ​នឹង​ការ​វះកាត់​យកកោសិកា​ខ្លាញ់​ចេញ​ដែល​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដូចជាការ​ប្រើ​ថ្នាំ​សណ្ដំ ការ​ចម្លង​រោគ និង​លទ្ធផល​ជាដើម។

អត្ថបទ​នេះ​ចូលរួមចែក​រំលែក​ដោយ​គ្លីនិក​សម្ផស្ស PearlMedical Center ដែល​អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៨៨ ៣៣ ៧៧ ៧៧៧ និង​វិបសាយ www.pearlmedicalcenter.net៕

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05196040
  • ថ្ងៃនេះ141
  • ម្សិលមិញ2220
  • សប្តាហ៏នេះ8086
  • ខែនេះ24060
បណ្តាញទំនាក់ទំនងសង្គម