វត្តមានសមាជិកតូចក្នុងគ្រួសារអាចធ្វើឲ្យជីវិតសិចស្វាមីភរិយាប្រែប្រួលខ្លះៗហើយ។
03/02/2014
Love wedding
តើត្រូវរង់ចាំដល់ពេលណាទៀត? ម៉េចក៏អត់សូវមានអារម្មណ៍ដូចមុនអ៊ីចឹង? ទាំងនេះគឺជាសំណួរដែលយើងតែងតែឆ្ងល់ក្រោយពេលដែលទើបសម្រាលកូនថ្មីថ្មោង។
វេជ្ជបណ្ឌិត ដេវិដដែលវិន និងអ្នកជំនាញផ្នែកសុខភាពគ្រួសារនិងអ្នកផ្ដល់ប្រឹក្សាផ្នែកចិត្តសាស្ត្រ អ្នកស្រីគ្រីស្ទីន វេបប៊ឺបានផ្ដល់នូវអនុសាសន៍ល្អៗដែលមានគុណតម្លៃសម្រាប់រឹតចំណងស្នេហានិងជីវិតលើគ្រែរវាងប្ដីប្រពន្ធឲ្យនៅតែផ្អែមល្ហែម។
តើការសម្រាលកូនប៉ះពាល់ដល់ជីវិតលើគ្រែរបស់អ្នកយ៉ាងណា?
ការរួមភេទក្រោយពេលមានកូនពិតជាមិនដូចមុនទេ។ការសម្រាលកូនគឺជារឿងមិនងាយស្រួលឡើយដោយបន្សល់នូវរបួសទ្វារមាសដែលត្រូវរង់ចាំឲ្យសះស្បើយ។ថ្វីដ្បិតតែឆ្លងកាត់ការសម្រាលកូនហើយក្ដីស្ត្រីក៏នៅតែមានអារម្មណ៍ភ័យខ្លាចមានកូនទៀតធ្វើឲ្យនាងសឹងតែលែងនឹកនាដល់រឿងលើគ្រែ។ដូច្នេះហើយភាគីខាងបុរសនិងស្ត្រីត្រូវតែព្យាយាមយល់ចិត្តគ្នាទៅវិញទៅមកនិងរង់ចាំឲ្យពេលវេលាផ្សះផ្សាជីវិតលើគ្រែឲ្យត្រឡប់មកជាការរោលរាល ឡើងវិញ។
តើពេលណាទើបអាចចាប់ផ្ដើមរួមភេទបានក្រោយឆ្លងទន្លេ?
តាមធម្មតាគ្រូពេទ្យ និងឆ្មបតែងណែនាំស្ត្រីរង់ចាំរហូតទាល់តែនាងបានទៅពិនិត្យសុខភាពក្រោយពេលសម្រាលបុត្ររួច៦សប្ដាហ៍ដោយនេះជារយៈពេលអាចឲ្យស្បូនរួមទំហំមកដូចដើមវិញ។ទោះយ៉ាងណាមានស្ត្រីមួយចំនួនមានសម្រើបផ្លូវភេទភ្លាមៗក្រោយពីសម្រាលកូនផងដែរខណៈដែលស្ត្រីខ្លះទៀតត្រូវការរយៈពេលលើសពី៦សប្ដាហ៍ទើបថ្នេរនិងទ្វារមាសសះស្បើយដូចដើម។
អ្នកត្រូវសួរនាំគ្រូពេទ្យជំនាញអំពីស្ថានភាពសុខភាពផ្ទាល់ខ្លួននិងតម្រូវការប្រើទឹករំអិលបន្ថែមពេលរួមភេទលើកដំបូងក្រោយមានកូន។
ប្រសិនបើរួមភេទមិនទាន់បានតើយើងអាចធ្វើអ្វីបានខ្លះ?
ទោះបីជាអ្នកមិនទាន់អាចរួមភេទដោយការស៊កបញ្ចូលលិង្គក្នុងទ្វារមាសក្ដីក៏ប្ដីប្រពន្ធទាំងឡាយអាចលេងល្បែងតណ្ហាកម្រិតល្មមបានដែរដូចជាការបបោសអង្អែលឱបថើប ផ្ដល់សេចក្ដីសុខឲ្យគ្នាជាដើម។
៦សប្ដាហ៍យូរណាស់តើមានវិធីឡើងឋានសួគ៌តាមផ្លូវកាត់ទេ?
ពិតជាមាន។បុរសស្ត្រីអាចដឹកដៃគ្នាឡើងឋានសួគ៌តាមវិធីមួយចំនួនដែលមិនមានគ្រោះថ្នាក់។ស្ត្រីដែលទើបឆ្លងទន្លេរួចអាចដុតរោលតណ្ហាឲ្យដល់ចំណុចកំពូលនិងមានរំញ័រកន្ត្រាក់មាត់ស្បូនដោយគ្មានបញ្ហាដល់សុខភាពឡើយហើយនាងក៏អាចផ្ដល់សេចក្ដីសុខដល់ដៃគូបានដែរតាមរយៈការប្រើបបូរមាត់ជញ្ជក់ឬក៏ដៃសាប់ប្រដាប់ភេទបុរសរហូតដល់នាគរាជព្រួសពិសជាដើម។
សម្រាប់បុរស វិញបើចង់ប្រើដៃប្រឡែងប្រដាប់ភេទរបស់នាងចូរប៉ះពាល់ត្រឹមតែផ្នែកខាងក្រៅបានហើយចៀសវាងការស៊កបញ្ចូលទៅខាងក្នុងនាំឲ្យមានការចម្លងរោគឬធ្វើឲ្យប៉ះពាល់ដល់របួសទ្វារមាស។
តើមានសកម្មភាពអ្វីដែលគួរតែចៀសវាងដាច់ខាតនោះ?
អ្នកជំនាញហាមប្រាមដាច់ខាតមិនឲ្យបុរសប្រើមាត់និងអណ្ដាតទៅបបោសអង្អែលឬលិទ្ធទ្វារមាសរបស់ស្ត្រីដែលទើបឆ្លងទន្លេរួចនោះទេ។
ហេតុអ្វីបានជាបុរសមិនអាចប្រើមាត់សម្រេចកាមស្ត្រីទើបឆ្លងទន្លេ?
មានមូលហេតុ២គឺទីមួយវាអាចចម្លងរោគដល់ទ្វារមាស និងស្បូន។ ទី២នឹងផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតនោះគឺវាអាចធ្វើឲ្យខ្យល់ចូលក្នុងសរសៃឈាមដែលងាយធ្វើឲ្យស្ត្រីទើបនឹងឆ្លងទន្លេរួចដែលករណីនេះអាចបណ្ដាលឲ្យស្លាប់ទៀតផង។
ចំពោះសុដន់ទាំងគូវិញតើគួរចាត់ការវាយ៉ាងដូចម្ដេច?
វាមិនមានបញ្ហាចោទទេដែលបុរសជាប្ដីលេងសុដន់ប្រពន្ធខ្លួនទើបនឹងសម្រាលបុត្ររួចនោះ ដរាបណានាងយល់ព្រមឲ្យប៉ះហើយបុរសនោះមិនប្រកាន់នឹងការចេញទឹកដោះពីក្បាលសុដន់នោះ។ប៉ុន្តែប្រសិនបើនាងមានអាការសង្កៀរ ប្រេះក្បាលដោះឬឈឺចាប់ទ្រាំមិនបានត្រូវតែបញ្ឈប់សកម្មភាពចាប់ច្របាច់នោះភ្លាម។
ដើម្បីការពារការចេញទឹកដោះស្ត្រីគួរតែបំបៅកូនឲ្យរួចរាល់ សឹមផ្ដល់ឱកាសឲ្យស្វាមីបបោសអង្អែល។
ការគិតគូរដល់ទារកទើបនឹងកើតច្រើនពេកធ្វើឲ្យអស់ចំណង់សិចឬ?
ពិតមែនហើយប្ដីប្រពន្ធត្រូវហត់អស់កម្លាំងនឹងមើលទារកទើបនឹងកើតដូច្នេះហើយវាប្រាកដជាប៉ះពាល់ដល់ចំណង់ផ្លូវភេទ។ជាទូទៅអ្នកដែលទើបក្លាយជាឪពុកម្ដាយគេថ្មីថ្មោងតែងអស់កម្លាំងនិងគេងមិនគ្រប់ជាហេតុធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ។ ទោះយ៉ាងណាអ្នកជំនាញចិត្តសាស្ត្រនៅតែជំរុញឲ្យប្ដីប្រពន្ធស្វែងរកជំនួយមើលថែទារកពីសាច់ញាតិដើម្បីបានឆ្លៀតឱកាសឡើងគ្រែបង្កើតភាពផ្អែមល្ហែមខ្លះជាមួយគ្នា។ការរួមភេទបែបឆក់កណ្ដៀតក៏ជារឿងមួយដែលគួរតែសាកល្បងដែរ។
តើចំណង់ភេទរបស់ស្ត្រីប្រែប្រួលយ៉ាងណាក្រោយសម្រាលកូន?
ស្ត្រីភាគច្រើនមិនសូវមានអារម្មណ៍នឹងរឿងលើគ្រែទេក្រោយពីឆ្លងទន្លេបានពីរបីសប្ដាហ៍ដោយសារតែការនឿយហត់និងការខ្លាចរអានឹងរឿងមានកូនម្ដងទៀត។យ៉ាងយូរ២ខែនាងនឹងផ្ដើមមានភ្លើងតណ្ហាឆេះក្ដៅតិចៗឡើងវិញហើយ។បើពុំនោះទេនាងគួរតែស្វែងរកជំនួយពីអ្នកជំនាញផ្នែកសុខភាពបន្តពូជ។
ការរួមភេទលើកដំបូងក្រោយសម្រាលកូនត្រូវធ្វើដូចម្ដេច?
«ថ្នមៗ» នេះគឺជាពាក្យដែលអ្នកត្រូវតែប្រកាន់ខ្ជាប់ជានិច្ច។ប្រសិនបើអាចអ្នកគួរស្វែងរកពេលវេលាណាដែលអ្នកអាចសម្រាកនិងប្រតិបត្តិការសន្សឹមៗបានយូរ។ ក្រោយសម្រាលកូនការប្រែប្រួលនៃអ័រម៉ូនអាចធ្វើឲ្យទ្វារមាសមានភាពស្ងួត។អ្នកគួរតែប្រើទឹករំអិលជំនួយជាការប្រសើរ។
សម្រាប់ក្បាច់រួមភេទវិញគួរតែផ្ដល់អាទិភាពឲ្យស្ត្រីជាអ្នកបញ្ជាចង្វាក់ចលនានិងជម្រៅនៃការស៊កបញ្ចូលដូចជា ក្បាច់ជិះសេះឬក្បាច់អង្គុយទល់មុខគ្នាជាដើម។អ្វីដែលសំខាន់បំផុតនោះគឺកុំភ្លេចប្រើវិធីពន្យារកំណើតព្រោះស្ត្រីអាចមានផ្ទៃពោះភ្លាមៗក្រោយពីសម្រាលកូនរួច។
តើធ្វើដូចម្ដេចប្រសិនបើស្ត្រីបែរជាអស់អារម្មណ៍ផ្លូវភេទសោះក្រោយពេលដែលសម្រាលកូនរួច?
ករណីនេះកើតឡើងជាញឹកញាប់ ជាពិសេសវាបង្កឡើងដោយកត្តាផ្លូវចិត្តនិងកត្តាសង្គមជាជាងកត្តាអ័រម៉ូន និងសុខភាព។ស្ត្រីគួរតែស្វែងរកជំនួយពីអ្នកជំនាញផ្ដល់ប្រឹក្សាផ្នែកចិត្តសាស្ត្រ និងគ្រូពេទ្យឯកទេសសុខភាពបន្តពូជ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានផលិតផលជាច្រើនត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហានេះដូចជាបន្ទះបិទលើស្បែកដើម្បីជំរុញអ័រម៉ូនផ្លូវភេទឬឧបករណ៍ដាស់អារម្មណ៍សិចជាដើម។
អ្វីដែលសំខាន់គឺស្ត្រីត្រូវតែព្យាយាមទទួលយកនូវការប្រែប្រួលនៃរាងកាយរបស់ខ្លួននិងផ្ដល់ភាពជឿជាក់ចំពោះខ្លួនឯងក្រោយពីឆ្លងទន្លេរួច។មានស្ត្រីជាច្រើនបាត់បង់អារម្មណ៍ផ្លូវភេទដោយសារតែនាងធាត់ឡើងទម្ងន់ មានសង្វារក្បាលពោះនិងមានទ្វារមាសរីកធំជាងមុនធ្វើឲ្យនាងមិនចង់រួមភេទក៏ថាបាន៕
By; Phnom penh post
- វីដេអូអប់រំផ្លូវភេទអនឡាញនូវែលសេឡង់ មានចំនួនទស្សនារាប់សិបលានដង
- វិធី និងអត្ថប្រយោជន៍ នៃការថែទាំស្បែក នៅពេលយប់
- ផ្លែឈើទាំងនេះគួរមានក្នុងរបបអាហារប្រចាំថ្ងៃ ផ្ដល់គុណប្រយោជន៍ខ្លាំងដល់សុខភាព
- ព្យាបាលបញ្ហាពោះយារធ្លាក់ក្រោយសម្រាលបុត្រ
- ធ្វើយ៉ាងណាទើបស្អាតអស្ចារ្យដោយមិនចាំបាច់ Make-up!
- អន់ចិត្ត មិត្តភក្តិចំអកពេក នារីវ័យក្មេងម្នាក់ ខំប្រឹងសម្រកទម្ងន់ រហូតក្លាយជាស្រីស្អាត
- ១០គន្លឹះសម្រាប់គូស្នេហ៍ជ្រើសរើសពេលវេលាសមស្របដើម្បីនាំគ្នាឡើងឋានសួគ៌
- ឈឺចាប់ ពេលរួមភេទ មានរោគសញ្ញាអ្វីខ្លះ?
- ឱសថជំនួយផ្លូវភេទនារីក្រោមរូបភាពជាថ្នាំបាញ់ច្រមុះ
- វិធីងាយៗសំរាប់សុភាពនារី ដែលចង់បានផ្ទៃមុខ និងដងខ្លូនស្អាតតាមបែបធម្មជាតិ
- វិធីម៉ាស្សាមុខ ឲ្យទទួលបានផលល្អ
- ឱសថថ្មីជំនួយផ្លូវភេទស្ត្រីមានបញ្ហាពិបាកដល់ត្រើយ
- ឈរជួយបន្ថយបញ្ហាអារម្មណ៍តានតឹង
- សារមន្ទីរយឹនសឹនហូជីមិញ តាំងបង្ហាញរុក្ខជាតិវេជ្ជសាស្ដ្រជាង ៤០០ ប្រភេទ
- បញ្ហាសុដន់ដែលស្ត្រីគួរប្រយ័ត្ន
- យុវតីសម័យថ្មីវៀតណាម ចុះអប់រំក្មេងជំទង់ពីបញ្ហាផ្លូវភេទដ៏រសើបក្នុងសង្គម
- សកម្មភាពសិច១០យ៉ាងល្អតែទ្រឹស្ដី បើអនុវត្តអាចគ្រោះថ្នាក់
- អប់សក់ ដោយចេកអំបូង
- អត្ថប្រយោជន៏សុខភាពទាំង ១០យ៉ាងដែលទទួលបានពី មើមរមៀត
- ការបំបាត់ខ្លាញ់ដោយពុំវះកាត់មានសុវត្ថិភាពទេ?
- ចំនួនអ្នកទស្សនា05540993
- ថ្ងៃនេះ10459
- ម្សិលមិញ729
- សប្តាហ៏នេះ10459
- ខែនេះ45445