សេចក្តីជូនដំណឹង
​​​​​​​
សកម្មភាពសិច១០យ៉ាងល្អតែទ្រឹស្ដី បើអនុវត្តអាចគ្រោះថ្នាក់


 2/2/2014

Phnom penh post

ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​អាច​ជាឧបសគ្គ​ធ្ងន់ធ្ងរ​ដល់ការ​រួមភេទ និង​បង្ក​ឲ្យ​មានការ​ដាច់រលាត់។

ទ្រឹស្ដីលើ​គ្រែ​ចែង​ថាសិច​ទាមទារ​នូវ​រសជាតិ​ប្លែកៗ​ទើប​ធ្វើឲ្យ​ដៃគូ​ចាប់ចិត្តនិង​ពោរពេញ​ដោយ​ភាព​រំជើបរំជួល។ ប៉ុន្តែ​សួរ​ថាតើ​មនុស​គ្រប់​រូប​សុទ្ធតែ​អាច​អនុវត្ត​ទ្រឹស្ដី​នេះ​បាន​ឬ? ជួនកាល​ស្ទីល​រួមភេទ​ប្លែកៗ​ក៏​អាច​ហុច​គុណវិបត្តិ​ដែល​អ្នក​គួរ​តែពិចារណា​ផង​ដែរ។

រួមភេទ​មុខ​កញ្ចក់


ឈុតឆាក​ប្រយុទ្ធ​ដោយ​ប្រើកញ្ចក់​ដាក់​ពី​មុខ​នោះ​ពិតជា​ធ្វើឲ្យ​អារម្មណ៍​សិច​ពុះកញ្ជ្រោល​ខ្លាំងមែនទែន។ តែ​ជាក់ស្តែង​វិញដៃគូ​របស់​អ្នក​អាច​មិន​ហ៊ាន​ស្រាត​ននលគក​ធ្វើ​សកម្មភាព​រួមរ័ក​ដាក់មុខ​កញ្ចក់​បែប​នេះ​ឡើយ។ ជួនកាល​ការ​ធ្វើ​សកម្មភាព​បណ្ដើរជក់​ចិត្ត​មើល​កញ្ចក់​បណ្ដើរ​ក៏​ធ្វើឲ្យ​អ្នក​វាយលុក​ខុស​កន្លែង​ផងដែរ។

សិច​ពេល​ងូតទឹក


តាម​ធម្មតា​បន្ទប់ទឹក​មិន​សូវ​ជា​មាន​ទំហំធំ​ឡើយដូច្នេះ​សមរភូមិ​ប្រយុទ្ធ​អាច​ប្រើ​បាន​តែ​ក្បាច់​ឈរ​ទាំង​ពីរ​នាក់ប៉ុណ្ណោះ។លោក​អ្នក​ក៏​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ដែរ​ខណៈ​ពេល​បើក​យុទ្ធនាការ​សិចក្នុង​បន្ទប់ទឹក​នោះ​វា​អាច​នឹង​រអិល​ដួល​បោក​ក្បាល​បង្ក​គ្រោះថ្នាក់ដល់​ជីវិត​បាន។តើ​លោក​អ្នក​ធ្លាប់​បាន​ជ្រាប​ទេ​ថា​មាន​គេ​រាយការណ៍​ពី​ស្ថិតិ​អ្នកស្លាប់​ដោយសារ​រឿង​សិច​ក្នុង​បន្ទប់ទឹក​បែប​នេះ​ប៉ុន្មាន​នាក់​ដែរ​ឬ​ទេ?

សិច​ពេល​ត្រាំ​ក្នុង​អាង​ទឹកក្ដៅ


តាមពិត​ទឹកក្តៅ​មិន​មាន​ផាសុកភាព​ល្អ​សម្រាប់​សម្ព័ន្ធសិច​ឡើយហើយ​វា​ក៏​ធ្វើឲ្យ​ងាយ​ចម្លង​រោគនិង​ធ្វើ​ឲ្យ​ប្រដាប់ភេទ​ឈឺចាប់​ដោយសារ​ទឹក​មិន​ផ្ដល់​ជាតិ​រំអិលក្នុង​ការ​ស៊ក​បញ្ចូល​លិង្គ​ក្នុង​យោនី​ឡើយ​។ម៉្យាង​វិញ​ទៀតការ​បញ្ចេញ​ទឹកកាម​ក្នុង​អាង​ទឹក​អាច​ធ្វើឲ្យ​ដៃគូ​មាន​ភាព​ខ្ពើម​រអើមផង​ដែរ។

សិច​ប្រើ​ប្រេង​ម៉ាស្សា​លាប​ខ្លួន

បើ​ស្តាប់​មើល​ទៅអស្ចារ្យ​ណាស់​។ប៉ុន្តែ​ពេល​រាងកាយ​របស់​អ្នក​ប្រឡាក់ប្រឡូស​នឹង​ប្រេង​ម៉ាស្សាសួរ​ថា​តើ​អ្នក​អាច​ថើប​បបោសអង្អែល​រាងកាយ​គ្នា​បាន​ទេ? ប្រេង​ម៉ាស្សា​មួយ​ចំនួន​ផ្ទុក​សារធាតុ​ពុល​ប្រសិន​បើ​មាន​ការ​លេប​ចូលក្នុង​រាងកាយ​។

សិច​លើ​ឆ្នេរខ្សាច់

មើល​ទៅ​សកម្មភាព​រួមភេទ​លើឆ្នេរខ្សាច់​នោះ​ប្រាកដ​ជា​អាច​ទៅ​រួច​បាន​តែ​ចំពោះ​ក្រុម​តារា​ថតកុន​កូនជ្រូក​ទេ។ តាមពិត​ដីខ្សាច់​ដ៏​តូច​ល្អិត​ឆ្មារ​នេះ​វា​អាច​ជាប់និង​ជ្រៀត​ចូល​ទៅ​គ្រប់​ទីកន្លែង​បានហើយ​បង្ក​បញ្ហា​គ្រោះថ្នាក់​នានា​ទៀត​ផង។គេ​ថា​ដីខ្សាច់​បាន​បង្កើត​ឲ្យ​មាន​ការ​ត្រដុស​សម្រាប់​សកម្មភាព​សិចតែ​វា​ក៏​បាន​បង្ក​ឲ្យ​មាន​ភាព​ឃ្នើស​ចិត្ត​សម្រាប់​សិច​ដែរ។យើង​អាច​សាក​នឹកស្រមៃ​បន្តិច​មើល​ថាយក​ប្រដាប់ភេទ​ឬ​លិង្គ​ទៅ​ត្រដុស​នឹង​ក្រដាស​ខាត់​នោះ​វា​នឹង​មាន​អ្វី​កើតឡើង​ទៅ?

ថត​វីដេអូ​ខណៈ​ពេល​រួមភេទ


ការ​ថត​វីដេអូ​នា​ពេល​រួមរ័កនោះ​វា​ពិតជា​មាន​លក្ខណៈ​គួរ​ខ្មាសអៀន​បន្តិច​មែនតែ​វា​ក៏​បាន​បង្ក​នូវ​ភាព​រីករាយ​ខ្លះ​ដែរ​សម្រាប់​ការ​ថត​ឈុតឆាក​ពិតៗនេះ​ដូចជា​ល្បែង​មួយ។អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​បន្ទាប់​ថត​រួច​មកអ្នក​នឹង​ប្រឈម​ការ​ខ្មាសអៀនឬ​ត្រូវ​បង្ខំ​ចិត្ត​ដើម្បី​ទស្សនា​ខ្សែវីដេអូសិច​ខ្លួន​ជា​មិន​ខាន។ទោះ​បី​ជា​សម្ព័ន្ធភាព​ផ្ទាល់​ខ្លួន​អ្នក​ត្រូវ​បញ្ចប់​ក្តីតែ​ខ្សែវីដេអូសិច​ដែល​ថត​នោះ​មិន​ទាន់​បាត់​ឡើយហើយ​ប្រហែល​ជា​អាច​បែកធ្លាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឲ្យ​គេ​គ្រប់​គ្នាបាន​ឃើញ​ផង​ដែរ។

ប្រើ​អាហារ​ជា​ល្បែង​សិច

បើ​នៅក្នុង​ខ្សែវីដេអូសិច​វិញ​យក​អាហារ​ដាក់​លើ​កាយអាក្រាត​នោះ​ពិតជា​បាន​ធ្វើឲ្យ​សម្ព័ន្ធភាព​សិច​ដុត​រោលរាល​សម្បើម​ណាស់។តែ​វា​ពិតជា​មិន​អាច​ទៅ​រួច​ឡើយ​សម្រាប់​សម្ព័ន្ធ​សិច​ពិត។សូម​គិត​ដល់​កត្តា​អនាម័យ​ផងតើ​មាន​មនុស្ស​ប៉ុន្មាន​ហ៊ាន​ញ៉ាំ​អាហារ​ដាក់​បន្តុប​លើ​តំបន់អាថ៌កំបាំង​នោះ?

សិច​ប្រើ​ក្បាច់​លេខ​69


សិច​ប្រើ​ក្បាច់​លេខ​69 ឬ​ក្បាល​ផ្ទុយ​គ្នា​ច្រើន​តែ​ជា​សកម្មភាព​សិច​ដែល​គូស្នេហ៍​ធ្វើ​អូរ៉ាល់សិច លិទ្ធ​ប្រដាប់ភេទ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ពេល​តែ​មួយ។ទោះ​បី​ជា​អូរ៉ាល់​សិច​ក្បាច់​69​បង្កើត​នូវ​ភាព​ស្រើបស្រាល​ខ្លាំង​ក្តីក៏​អ្នក​អាច​នឹង​ប្រឈម​ជំងឺ​មួយ​ដែរ​គឺ​បញ្ហា​បំពង់កនិង​គ្រេច​ចុករោយ​ក​ផង​ដែរ។

បឺត​ជញ្ជក់​លិង្គ​ពេល​កំពុង​បើកបរ

បុរសមួយ​ចំនួន​ចូលចិត្ត​ក្បាច់​ផ្សង​គ្រោះថ្នាក់​ណាស់​ដូចជា​ការ​បើក​ឡានបណ្ដើរ​ឲ្យ​ដៃគូ​បឺត​ជញ្ជក់​លិង្គ​បណ្ដើរ។អារម្មណ៍​ស្រើបស្រាល​អាច​ធ្វើឲ្យ​អ្នក​កាន់​ចង្កូត​ឡាន​បាត់បង់​ស្មារតីម្ចាស់ការ​លើ​ការ​បញ្ជា​យានជំនិះ។បើ​ហ៊ាន​ប្រព្រឹត្ត​នោះ​ច្បាស់​គ្រោះថ្នាក់​មិន​ខាន​ឡើយ។ប្រសិន​បើ​ខណៈ​ពេល​កំពុង​បើកបរ​បណ្ដើរឲ្យ​ដៃគូ​ធ្វើ​អូរ៉ាល់សិច​ឲ្យ​តៃកុង​បណ្ដើរ​នោះប្រយ័ត្ន​មាន​គ្រោះថ្នាក់​ចរាចរណ៍ឬ​ត្រូវ​ដៃគូ​ខាំ​ដាច់​អាប្អូន​តូច​បាត់​ទៅតើ​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​លើ​ទង្វើ​នេះ​ដែរ​ឬ​ទេ?

សិច​ក្នុង​រថយន្ត


មនុស្សជាច្រើន​តែង​នឹក​ស្រមៃ​ចង់​សាក​រួមភេទ​ក្នុង​រថយន្ត​យ៉ាង​ហោច​ណាស់ឲ្យ​បាន​ម្តង​នឹង​គេ​ដែរ។នៅពេល​ដែល​រក​បាន​កន្លែង​ស្ងាត់​ចត​ឡាន​ត្រៀម​ឡើង​ឋានសួគ៌​ហើយអ្នក​នឹង​ចាប់ផ្ដើម​ដឹង​ខ្លួន​ថាវា​មិន​ស្រួល​ដូច​ការ​គិត​ទេ។អ្នក​ត្រូវ​លូន​ទៅ​កៅអី​ក្រោយ​ទាំង​ពីរ​នាក់និង​ត្រូវ​រក​ក្បាច់​ណា​ដែល​មិន​សូវ​ច្រងេងច្រងាង​ព្រោះ​រថយន្ត​ធម្មតាវា​ច្បាស់​ជា​មិន​ទូលាយ​ដូច​រថយន្ត​តម្លៃ​៥០​ម៉ឺន​ដុល្លារ​ទេ។ម៉្យាង​ទៀត​បើ​ឡើង​ឋានសួគ៌​ភ្លេច​ខ្លួន​ប្រយ័ត្ន​ប៉ូលិស​មក​គោះ​កញ្ចក់​ឡានខ្មាស​គេ៕ PR

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05201920
  • ថ្ងៃនេះ617
  • ម្សិលមិញ603
  • សប្តាហ៏នេះ617
  • ខែនេះ29940
បណ្តាញទំនាក់ទំនងសង្គម