តាមការឱ្យដឹងពីអ្នកជំនាញផ្នែកសុខភាពថាស្ត្រីដែលអង្គុយធ្វើការជាប់គ្នាលើសពី ៦ម៉ោង ក្នុងមួយថ្ងៃអាចប្រឈមនឹងការបាត់បង់ជីវិតដោយសារមូលហេតុផ្សេងៗខ្ពស់ជាងអ្នកអង្គុយធ្វើការមិនលើសពី៣ម៉ោងក្នុងមួយថ្ងៃរហូតដល់ទៅ៣៧% ឯណោះ...។
អ្នកស្រាវជ្រាវបានឱ្យដឹងថា ជាធម្មតាមនុស្សបានចំណាយពេល ប្រហែល១ភាគ៣នៅកន្លែងធ្វើការ ដែលវាគឺជាមូលហេតុបំផ្លាញ សុខភាពដោយមិនដឹងខ្លួន។ ដូចនេះប្រសិនបើអ្នកត្រូវអង្គុយធ្វើការ ជាប់ជានិច្ចអ្នកគួរប្តូរឥរិយាបថមកជាឈរខ្លះ ព្រោះការឈរមិន ត្រឹមតែល្អចំពោះ សុខភាព ប៉ុណ្ណោះ ទេតែការឈរប្រហែល ១ម៉ោងនៅពេលដែលអ្នកត្រូវឈឺក្បាល ដោយសារការងារអាចជួយបន្ថយបញ្ហាតានតឹងក្នុងអារម្មណ៍ បង្កើនអារម្មណ៍ល្អ មានថាមពល មានសមាធិនិងធ្វើឱ្យសិចរបស់អ្នកកាន់តែ ប្រសើរជោងមុនផងដែរ។អ្នកអាចឈរពត់ខ្លួនឱ្យយឺតសរសៃសសូងដើរទៅបន្ទប់ទឹក និយាយ ទូរស័ព្ទ ឬឆុងកាហ្វេក៏អាច បន្ថយភាពតានតឹងផងដែរ។
លោកលីណេតត៍ ក្រាហ្វត៍ (LynetteGraft) ជាជំនួយការសាស្ត្រាចារ្យផ្នែកPrevention Medicine មកពីសាកលវិទ្យាល័យណថស៍វេស្ទេនឺ (Northwestern University) ថា“អ្នកគួរក្រោក ឈរប្រហែល ២-៣នាទីរៀងរាល់មួយម៉ោងម្តងព្រោះការផ្លាស់ប្តូរឥរិយាបថ ជួយឱ្យសុខភាពល្អជាង មុនផងដែរ។ម៉្យាងទៀតនៅពេលអ្នកអង្គុយធ្វើការ យូរ ពេក វានឹងធ្វើឱ្យអ្នកឈឺខ្នង ឈឺចង្កេះ ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ។ ដូចនេះ អ្នកគួរដោះស្រាយបញ្ហានេះដោយពាក់ស្បែកជើងដែលអាចទ្រទម្ងន់បានល្អ និង ឈរ បានស្រួល។
លោកបានបន្ថែមឱ្យដឹងថាអ្នកគួរប្រើស្បែកជើងទន់ៗ និងល្មមនឹងជើងមានកម្រាស់ក្រាស់ អាចទ្រទម្ងន់ដោយមិនគួរពាក់ស្បែកជើងរាបស្តើងនិងរឹងពេកនោះទេ។ តែប្រសិនបើអ្នកឈឺជើងគួរប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗដើម្បីរកមូលហេតុព្យាបាលឱ្យបានត្រឹមត្រូវ។ សំខាន់គឺអ្នកគួរឈរឆ្លាស់គ្នាជាមួយការអង្គុយ ដើម្បីបន្ថយការឈឺចាប់។ ក្រៅពីនេះអាចសាកល្បងដើរជុំវិញការិយាល័យឱ្យបាន១០.០០០ជំហានដើម្បីជួយសម្រួលដល់អារម្មណ៍ធ្វើឱ្យអារម្មណ៍ធូរស្រាលបន្ថយភាពតានតឹងពីការងារ បាន ៕
From: Angkor thom media
- ឈឺចាប់ ពេលរួមភេទ មានរោគសញ្ញាអ្វីខ្លះ?
- ក្លៀកខ្មៅមែនទេ!!! អស់កង្វល់ពីរឿងទាំងនេះទៀតហើយ ដោយវិធីងាយៗធានាថាមានប្រសិទ្ធភាព ១០០%
- វិធី និងអត្ថប្រយោជន៍ នៃការថែទាំស្បែក នៅពេលយប់
- ស្ត្រីមួយចំនួន មានការឈឺចាប់ នៅពេលរួមភេទ
- វិធីងាយៗ ៥យ៉ាងនេះ អាចជួយឲ្យបបូរមាត់អ្នក ឡើងពណ៌ផ្កាឈូក បែបធម្មជាតិបាន!
- មិត្តភក្តិបង្អាប់ពេក ព្យាយាមសម្រកគីឡូ បានសម្រេច និងក្លាយជាតារាម៉ូដែលទៀត!
- ទម្រង់មុខអក្សរVពេញនិយមនៅអាស៊ី
- វីដេអូអប់រំផ្លូវភេទអនឡាញនូវែលសេឡង់ មានចំនួនទស្សនារាប់សិបលានដង
- ព្យាបាលបញ្ហាពោះយារធ្លាក់ក្រោយសម្រាលបុត្រ
- វិធីម៉ាស្សាមុខ ឲ្យទទួលបានផលល្អ
- អត្ថប្រយោជន៍នៃរុក្ខជាតិស្តៅ
- ពេលណាគួររួមភេទនិងពេលណាគួរបង្ហាញក្ដីស្រឡាញ់?
- បញ្ហាសុដន់ដែលស្ត្រីគួរប្រយ័ត្ន
- សារមន្ទីរយឹនសឹនហូជីមិញ តាំងបង្ហាញរុក្ខជាតិវេជ្ជសាស្ដ្រជាង ៤០០ ប្រភេទ
- ធ្វើយ៉ាងណាទើបស្អាតអស្ចារ្យដោយមិនចាំបាច់ Make-up!
- អន់ចិត្ត មិត្តភក្តិចំអកពេក នារីវ័យក្មេងម្នាក់ ខំប្រឹងសម្រកទម្ងន់ រហូតក្លាយជាស្រីស្អាត
- ឱសថជំនួយផ្លូវភេទនារីក្រោមរូបភាពជាថ្នាំបាញ់ច្រមុះ
- ផ្លែឈើទាំងនេះគួរមានក្នុងរបបអាហារប្រចាំថ្ងៃ ផ្ដល់គុណប្រយោជន៍ខ្លាំងដល់សុខភាព
- មនុស្សស្រីគ្រប់រូប សុទ្ធតែអាចស្រស់ស្អាតដូចតារាបាន ដោយគ្រាន់តែតុបតែង ឲ្យត្រូវនឹងមុខរបស់ខ្លួន!
- ការបំបាត់ខ្លាញ់ដោយពុំវះកាត់មានសុវត្ថិភាពទេ?
- ចំនួនអ្នកទស្សនា05522639
- ថ្ងៃនេះ673
- ម្សិលមិញ1114
- សប្តាហ៏នេះ4964
- ខែនេះ27091