



10/10/2020
ភ្នំពេញ៖ ថ្មីៗនេះស្រាប់តែ ពិធីការិនីរាងស្លីម មានទម្រង់មុខឃ្យូតៗ គួរឱ្យស្រឡាញ់កញ្ញា ម៉េង ឃុននី ហៅ ជីមមី បង្ហើបបង្ហាញមុខមាត់ពិតនៃម្ចាស់បេះដូងខ្លួនបើកចំហឱ្យមហាជនស្គាល់ ដែលខុសពីគោលដៅខ្លួនធ្លាប់ប្រាថ្នាចង់បន្តការសិក្សាក្រៅប្រទេសមិនទាន់គិតគូររឿងគូគ្រង នាពេលកន្លងមកនោះ។
បើតាមការសង្កេតបុរសរូបសង្ហា មាឌធំ មានត្រេមុខបែបកូនកាត់ ច្រមុះស្រួចនោះ គឺឧស្សាហ៍បង្ហាញភាពសិ្នទ្ធស្នាលជាមួយតារាសម្តែង និងពិធីការិនីរូបស្រស់ រាងស្រឡូន ដែលទើបផ្លាស់ទ្រនំពីទូរទស្សន៍ភីអិនអិន មកទ្រនំថ្មីទូរទស្សន៍ MyTV កញ្ញា ជីមមី ណាស់ តែក្រោមក្រសែភ្នែកទស្សនិកជន គិតត្រឹមថា ជាដៃគូសម្តែងថតស្ប៉តនានាតែប៉ុណ្ណោះ។
ផ្ទុយពីការគិតរបស់មហាជន ស្រាប់តែតារាស្រីវ័យ ២៤ ឆ្នាំ កាន់តែស្រស់ស្អាត សាច់សខ្ចី កញ្ញា ជីមមី បង្ហោះសារបង្ហើបការពិត ពីមុខមាត់ និងអារម្មណ៍ពិតទទួលយកបុរសដែលមហាជនគិតត្រឹមមិត្តរួមសិល្បៈនោះថា៖ «សុំទោសដែលឱ្យរង់ចាំយូរ ទីបំផុតចម្លើយរបស់ q & a with my sneha, Cham Nou Jimmy ចេញមកហើយ។ អ្នកណា ដែលចង់ដឹងថា តើ ២ នាក់យើងជួបគ្នាដោយរបៀបណា ហេតុអ្វីទើបអាចទាក់ទងគ្នាបានចុចចូលក្នុងវីដេអូនេះ ទាំងអស់គ្នាណា»។
លើសពីនេះក៏មានសារបង្ហាញពីជម្រៅចិត្តស្រឡាញ់ពេញបេះដូងទៀតថា៖ «បើសិនជាអ្នកជួបមនុស្សម្នាក់ដែលទ្រាំ ជាមួយនឹងចរិតដ៏ពិបាករបស់អ្នកបាន កែតម្រូវអ្នកពេល ដែលអ្នកមានកំហុសឆ្គងយកអ្នកជាអាទិភាពគ្រប់ពេលដែលអ្នកត្រូវការគេតែងតែនៅក្បែរនឹងបង្ហាញខ្លួនជានិច្ចតែងតែរំឭកប្រាប់អ្នកថា អ្នកមានតម្លៃគ្រប់គ្រាន់សម្រាប់ជីវិតគេ និងមានតម្លៃគ្រប់គ្រាន់នឹងទទួលបាននូវជីវិតដ៏ស្រស់ស្អាតមួយ។ ជាមនុស្សដែលអ្នកអាចចែករំលែកអាថ៌កំបាំងដែលអ្នកមិនដែលប្រាប់អ្នកណាឱ្យទាំងភាពទុកចិត្តជាមនុស្សដែលអ្នកឃើញមុខគ្រប់ពេលដែលអ្នកសើច និងយំជាមនុស្សដែលយកសត្រូវរបស់អ្នកជាសត្រូវរបស់ខ្លួនឯង ជាមនុស្សនៅក្បែរអ្នករហូតពេលដែលជីវិតរបស់អ្នកជួបឧបសគ្គហើយចូលខ្លួនជាដំណោះស្រាយគ្រប់រឿងជាមនុស្សដែលស្រឡាញ់គ្រួសាររបស់អ្នកដូចគ្រួសាររបស់ខ្លួនឯងមិនសូវសន្យា ប៉ុន្តែចូលចិត្តបង្ហាញទង្វើដែលពិតប្រាកដ បើសិនជាមនុស្សម្នាក់ដែលអ្នកស្រឡាញ់មានចំណុចខាងលើគួរកុំបណ្ដោយឱ្យគាត់ចាកចេញពីជីវិតរបស់អ្នកឱ្យសោះ។ ពីព្រោះគាត់អាចជាឱកាសតែ ១ បើអ្នកបណ្ដោយឱ្យដើរចេញហើយ គឺអ្នកមិនអាចរកឃើញមនុស្សបែបហ្នឹងឡើយ»៕
From: phomh post- រង់ចាំមែនទេ! ចម្រៀងមួយបទរបស់ ខេម-សីម៉ា ផ្ទុះខ្លាំងប៉ុន្មានខែមុន ព្រឹកនេះចេញ MV ផ្លូវការហើយ!(10-10-2020)
- «Ice Cream» បទថ្មីរបស់ BLACKPINK និង Selena Gomez ចេញហើយ(28-08-2020)
- ពីក្រោយភាពល្បីល្បាញ តើ Soyeon មេក្រុម (G)I-DLE ជាអ្នកណា?(26-08-2020)
- ការពិតមិនគួររំលងរបស់ Boy Pakorn កូនច្បងត្រកូល Chatborirak(26-08-2020)
- ប្រពៃណីណាស់ ដេវីដ ធ្វើបុណ្យចែកទានដល់អ្នកក្រខ្សត់ជាច្រើន ក្រោយពេលចាកផ្នួសត្រឡប់មករាជធានីវិញ(26-08-2020)
- ដូចការសង្ស័យមែន! គង់ ចាន់ស្រីមុំ កំពុងរំលឹកវិជ្ជាគុណឡើងវិញក្នុងការថតកុនជាថ្មី មុនពេលត្រៀមទទួលដំណឹងល្អ(24-08-2020)
- មិនធម្មតា ឱក សុគន្ធកញ្ញា ជ្រោងប្អូនស្រីឱ្យក្លាយជាថៅកែ!(15-01-2020)
- កំពុងល្បី បុរសលក់ការ៉េមកីរូបនេះ មានមុខស្រដៀងនឹង កុំកុំ បេះដាក់!(14-01-2020)
- ថៃនឹងសាងសង់ផ្ទះជាង ១ លានខ្នងសម្រាប់ប្រជាជនរស់នៅតាមដងទន្លេ និងប្រឡាយ ព្រោះហេតុផលមួយនេះ(10-01-2020)
- ខេត្តសៀមរាបនឹងក្លាយជាទីក្រុងឆ្លាតវៃ (Smart Cities) នាពេលខាងមុខ ក្រោមការរៀបចំ និងជ្រោមជ្រែងពីប្រទេសជប៉ុន(10-01-2020)
- រដ្ឋាភិបាលចង់ឲ្យមានគម្រោងសាងសង់ចំណតរថយន្តសាធារណៈកាន់តែច្រើន ដើម្បីកាត់បន្ថយការចតយានយន្តគ្មានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ(10-01-2020)
- សូ ដានីតា ចោទសួរសំនួរចាក់ដោតមួយចំនួន អំពីផ្លាកលេខពិសេស ដែលអាចប្រើបានមួយជីវិត(10-01-2020)
- ក្តៅៗ! ថេណា ចេញបទថ្មីមុននេះបន្តិច «សង្សារគេ» លែងសូវសាហាវដូចបទមុន ថែមទាំងពីរោះទៀត (មានចម្រៀង)(28-02-2019)
- ខ្លាំងអីលើកនេះ ស្រីស្អាត ចន្ធី វល័ក្ខ សុខចិត្តទៅតាមម៉ែ កុំឲ្យម៉ែអន់ចិត្ត!(28-02-2019)
- សុវត្ថិឌី ធារីកា អាចសម្តែងភាពយន្តមានឈុតសិចស៊ី តែត្រូវមានលក្ខខណ្ឌ(28-02-2019)
- ដឹងអស់ហើយ! មង្គលការរបស់ សុគន្ធ និសា នឹងប្រារព្ធឡើងនៅក្នុងសណ្ឋាគារ «សូហ្វីតែលភូគីត្រា» ខណៈមុខម្ហូបក្នុងមួយតុ តម្លៃជិត៥០០ដុល្លារ(26-10-2017)
- ដឹងច្បាស់គូស្នេហ៍របស់កញ្ញាតូតាហើយ(25-10-2017)
- បទថ្មីរបស់ សុខ ពិសី ចេញភ្លាម កក្រើកពេញហ្វេសប៊ុក (មានវីដេអូ)(25-10-2017)
- លេងសើចម៉េចបាន!! ឪពុកនាយក្តីទើបតែទិញឡានអោយនាយចឺមសោះ មិនទាន់បានប៉ុន្មានអីឡូវនេះស្រាប់តែ….(14-10-2017)
- មិននឹកស្មានថា Step ស្រលាញ់ ពេជ្រ សោភា ខ្លាំងដល់ថ្នាក់......(10-10-2017)





- ចំនួនអ្នកទស្សនា04143317
- ថ្ងៃនេះ470
- ម្សិលមិញ827
- សប្តាហ៏នេះ2087
- ខែនេះ17669