Jackie Chan មានឈ្មោះហៅក្រៅថា Paopao មានន័យជាភាសាខ្មែរថា “គ្រាប់កាំភ្លើងធំ” ពីព្រោះកាលពីកុមារភាព គាត់ជាក្មេងពោរពេញដោយថាមពល និងរហ័សរហួនបំផុត។ ឪពុកម្ដាយរបស់គាត់ធ្វើការជាអគ្គកុងស៊ុលអោយបារាំងប្រចាំនៅ ទីក្រុងហុងកុង។ គាត់បានចំណាយពេលវេលាជាច្រើនឆ្នាំរស់នៅជាមួយក្រុមក្មេងៗ កូនអគ្គកុងស៊ុលដទៃទៀតនៅស្រុក Victoria Peak។
កំពូលតារាសម្ដែងពូកែកំប្លែងម្នាក់នេះ បានចូលរៀននៅសាលាបឋមសិក្សា Hong Kong Island តែបានប្រឡងធ្លាក់នៅឆ្នាំដំបូង (ថ្នាក់ទីមួយ) បន្ទាប់មកឪពុកម្ដាយក៏បញ្ឈប់ពីសាលានោះ។ នៅឆ្នាំ១៩៦០ ឪពុករបស់លោកបានធ្វើអន្តោប្រវេសន៍ទៅទីក្រុង កង់បេរ៉ា ប្រទេសអូស្ត្រាលី ដោយប្រកបរបរជាប្រធានចុងភៅនៅស្ថានទូតអាមេរិកប្រចាំនៅទីនោះ។
ក្រោយមកទៀត ក៏ត្រូវបានឪពុកបញ្ជូនទៅរៀននៅសាលា China Drama Academy នៅប្រទេសចិនវិញ។ Jackie Chan ខិតខំហ្វឹកហាត់យ៉ាងខ្លាំង ហើយក៏បានក្លាយជាសិស្សម្នាក់ទេពកោសល្យខ្ពស់ផ្នែកក្បាច់គុន ដែលត្រូវបានគេចាត់ទុកជាសិស្សខ្លាំងទាំង៧ ក្នុងក្រុម Seven Little Fortunes ប្រចាំសាលា។
កំពូលតារាសម្ដែងទាំងនៅអាស៊ី និងហូលីវូដរូបនេះ បានបញ្ចប់ការសិក្សានៅសាលានាដកម្មចិនជាន់ខ្ពស់ (China Drama Acedemy) នៅឆ្នាំ១៩៧១ គឺនៅពេលដែលមានអាយុ១៧ ឆ្នាំ។ នៅសម័យនោះខ្សែភាពយន្តនៅក្នុងប្រទេសចិនមិនទាន់មានប្រជា ប្រិយភាពនៅឡើយ ដូច្នេះ Jackie និងមិត្តរួមថ្នាក់មួយចំនួនរួមមាន អាម៉ាប់ យិនពាវ ដែលបញ្ចប់ការ សិក្សាដំណាលគ្នា បានស្វែងរកការងារផ្សេងក្រៅពីជំនាញបានរៀន។
ជារឿងលំបាកបំផុតសម្រាប់ Jackie ក្នុងការស្វែងរកការងារល្អ ពីព្រោះលោកមិនចេះអាន និងសរសេរអក្សរចិនឡើយ ហើយការងារដែលអាចធ្វើបានគឺមានតែការងារដែលប្រើកម្លាំង ឬ ការងារប្រកបដោយគ្រោះថ្នាក់ គឺតួថតជំនួសប៉ុណ្ណោះ។ ជារៀងរាល់ឆ្នាំនៅទីក្រុងហុងកុងមានខ្សែភាពយន្តជាច្រើនត្រូវបានផលិត ហើយត្រូវការអ្នកដែលហ៊ានថតនៅក្នុងឈុតឆាកប្រកបដោយគ្រោះថ្នាក់ បន្ទាប់មកលោកក៏បានចូលសម្ដែង បានពីរបីឆ្នាំដែរ។
ឧស្សាហកម្មខ្សែភាពយន្តនៅហុងកុងធ្លាក់ចុះយ៉ាងខ្លាំងអំឡុងចុងទសវត្សឆ្នាំ១៩៧០ ធ្វើឲ្យ Jackie មិនមានការងារធ្វើទាល់សោះ ហើយក្រោយមកក៏ត្រលប់ទៅរស់នៅជាមួយនឹងឪពុកម្ដាយនៅប្រទេសអូស្ត្រាលី វិញ។ លោកបានធ្វើការនៅភោជនីយដ្ឋាន និងនៅការដ្ឋានសំណង។ នៅទីនោះហើយដែលគេហៅគាត់ថា “Jackie”។
នៅឆ្នាំ១៩៨២ តារាសម្ដែងហុងកុងរូបនេះ បានរៀបការជាមួយ Lin Feng-Jiaoជាអតីតតារាសម្ដែងតៃវ៉ាន់ម្នាក់ដែលបានចូលប្រឡូក ក្នុងខ្សែភាពយន្តនៅឆ្នាំ១៩៧២ ហើយធ្លាប់ទទួលបានពានរង្វាន់ជាច្រើន។ នាងបានជួប Jackie Chan នៅឆ្នាំ១៩៨១ និងបានរៀបការជាមួយគ្នានៅទីក្រុង Los Angles សហរដ្ឋអាមេរិក។ អ្នកទាំងពីរ មានកូនមួយឈ្មោះថា Jaycee Chan ជាអ្នកចម្រៀង និងតារាសម្ដែង។
អាជីព
Jackie Chan ចាប់សម្ដែងតាំងពីអាយុ ៥ឆ្នាំមកម្ល៉េះ។ ពេលអាយុ ៨ឆ្នាំ Chan បានសម្ដែងនៅក្នុងរឿង “Little Fortunes”។ នៅក្នុងឆ្នាំ១៩៧១ Chan បានចាប់ផ្ដើមអាជីពជាអ្នកសម្ដែងពេញវ័យនៅពេលគេមានអាយុ ១៧ឆ្នាំហើយបានចុះកុងត្រាជាមួយនឹងផលិតកម្ម Great Earth Film Company។
ក្នុងឆ្នាំ១៩៦២ រូបគេមានវត្តមានដំបូងនៅក្នុងខ្សែភាពយន្ត “Big and Little Wong Tin Bar” និងលេចមុខម្ដងទៀតនៅក្នុងខ្សែភាពយន្ត “The Love Eterme” នៅឆ្នាំ១៩៦៣ រឿង “Come Drink with Me” ឆ្នាំ ១៩៦៦។
នៅឆ្នាំ១៩៧៦ ឈិនឡុង ត្រូវបាន Willie Chan ជាផលិតករខ្សែភាពយន្តនៅទីក្រុង ហុងកុង បានហៅលោកទៅសម្ដែងក្នុងឈុតមួយក្នុងរឿង “Hand of Death” ដោយសារតែសមត្ថភាព ដ៏អស្ចារ្យ និងកាយវិការរស់រវើក ពេលឃើញ Jackie សំដែងស៊ីឈ្នួលក្នុងវគ្គគ្រោះថ្នាក់មួយ។
ក្នុងរឿងនោះ ឈិនឡុង ត្រូវបានគេឱ្យសម្ដែងជាជាងដំដែក ហើយគេបានដាក់រហស្សនាមឲ្យគាត់ថា Sing Lung ក្រោយមកក្លាយជា Cheng Long ដែលខ្មែរយើងហៅ ថា ឈិនឡុង (មាន ន័យថា ក្លាយជានាគ) ចាប់តាំងពីពេលនោះមក។
នៅឆ្នាំ១៩៧៨ លោកបានបង្ហាញខ្លួនក្នុងខ្សែភាពយន្ត “Snake in the Eagle ‘s Shadow” ដោយសម្ដែងជាតួក្មេងកំព្រានៅក្នុងសាលាគុន kong-fu។
បោះជំហានទៅហូលីវូដ
ក្នុងឆ្នាំ១៩៨០ លោកបានចូលប្រឡូកក្នុងខ្សែភាពយន្ត ហូលីវូដ ក្នុងរឿង “Battle Creek Braw”។ រឿងនេះលោកបានសម្ដែងជាអ្នកក្លាហានកូនកាត់ចិនអាមេរិកបង្ក្រាប ពួកម៉ាហ្វីយ៉ា Mafia។ នៅឆ្នាំ១៩៨១ បានសំដែងក្នុងរឿងមួយទៀតគឺ The Cannonball Run ។ រឿងទាំងពីរនេះមិនបានធ្វើឲ្យគាត់ល្បីក្នុងហូលីវូដ ឡើយ រហូតដល់ឆ្នាំ១៩៩៥ ទើបរូបគាត់ទទួលបានជោគជ័យ និងល្បីរន្ធឺក្នុងខ្សែភាពយន្ត “Rumble in the Bronx”។
កាលពីខែមិថុនា ឆ្នាំ២០១៣នេះ តារាសម្ដែងដ៏ល្បីរបស់ហុងកុងរូបនេះ បានក្លាយជាតារាសម្ដែងចិនទីមួយដែលមានស្នាមម្រាមដៃ និងជើងនៅឯ TLC Chinese Theatre ក្នុងហូលីវូដ រដ្ឋកាលីហ្វ័រញ៉ា។ នេះគឺជាកិត្តិយស មួយដ៏សក្ដិសមសម្រាប់លោកJackie Chen ដែលមានស្នាមម្រាមដៃ និងជើងនៅហូលីវួដ បន្ទាប់ពីលោកបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ មក និងថែមទាំងបានបង្កើតស្នាដៃល្អៗក្នុងខ្សែភាពយន្តបែបប្រថុយ គ្រោះថ្នាក់ជាច្រើនរបស់ហូលីវួដ។
ឈិនឡុងរស់ឡើងវិញ មករំលឹកខ្សែជីវិតប្រាប់មិត្តអ្នកអាន
Jackie Chan ជាឈ្មោះភាសាអង់គ្លេសដែលប្រជាជន ខ្មែរទូទៅស្គាល់ថា ឈិនឡុងកើតនៅថ្ងៃទី៧ មេសាឆ្នាំ ១៩៥៤ នៅទីក្រុងហុងកុង។ កំពូលតារាភាពយន្តហុងកុង និងហូលីវូដដ៏ល្បីរូបនេះ មានឈ្មោះដើមថា Chan Kong-sang បន្ទាប់មកប្ដូរឈ្មោះ មកជា Chaless and Lee-Lee Chan ក្នុងពេលគាត់នៅជាជនភៀសខ្លួនក្នុងសម័យសង្គ្រាមស៊ីវិល។Jackie Chan មានឈ្មោះហៅក្រៅថា Paopao មានន័យជាភាសាខ្មែរថា “គ្រាប់កាំភ្លើងធំ” ពីព្រោះកាលពីកុមារភាព គាត់ជាក្មេងពោរពេញដោយថាមពល និងរហ័សរហួនបំផុត។ ឪពុកម្ដាយរបស់គាត់ធ្វើការជាអគ្គកុងស៊ុលអោយបារាំងប្រចាំនៅ ទីក្រុងហុងកុង។ គាត់បានចំណាយពេលវេលាជាច្រើនឆ្នាំរស់នៅជាមួយក្រុមក្មេងៗ កូនអគ្គកុងស៊ុលដទៃទៀតនៅស្រុក Victoria Peak។
កំពូលតារាសម្ដែងពូកែកំប្លែងម្នាក់នេះ បានចូលរៀននៅសាលាបឋមសិក្សា Hong Kong Island តែបានប្រឡងធ្លាក់នៅឆ្នាំដំបូង (ថ្នាក់ទីមួយ) បន្ទាប់មកឪពុកម្ដាយក៏បញ្ឈប់ពីសាលានោះ។ នៅឆ្នាំ១៩៦០ ឪពុករបស់លោកបានធ្វើអន្តោប្រវេសន៍ទៅទីក្រុង កង់បេរ៉ា ប្រទេសអូស្ត្រាលី ដោយប្រកបរបរជាប្រធានចុងភៅនៅស្ថានទូតអាមេរិកប្រចាំនៅទីនោះ។
ក្រោយមកទៀត ក៏ត្រូវបានឪពុកបញ្ជូនទៅរៀននៅសាលា China Drama Academy នៅប្រទេសចិនវិញ។ Jackie Chan ខិតខំហ្វឹកហាត់យ៉ាងខ្លាំង ហើយក៏បានក្លាយជាសិស្សម្នាក់ទេពកោសល្យខ្ពស់ផ្នែកក្បាច់គុន ដែលត្រូវបានគេចាត់ទុកជាសិស្សខ្លាំងទាំង៧ ក្នុងក្រុម Seven Little Fortunes ប្រចាំសាលា។
កំពូលតារាសម្ដែងទាំងនៅអាស៊ី និងហូលីវូដរូបនេះ បានបញ្ចប់ការសិក្សានៅសាលានាដកម្មចិនជាន់ខ្ពស់ (China Drama Acedemy) នៅឆ្នាំ១៩៧១ គឺនៅពេលដែលមានអាយុ១៧ ឆ្នាំ។ នៅសម័យនោះខ្សែភាពយន្តនៅក្នុងប្រទេសចិនមិនទាន់មានប្រជា ប្រិយភាពនៅឡើយ ដូច្នេះ Jackie និងមិត្តរួមថ្នាក់មួយចំនួនរួមមាន អាម៉ាប់ យិនពាវ ដែលបញ្ចប់ការ សិក្សាដំណាលគ្នា បានស្វែងរកការងារផ្សេងក្រៅពីជំនាញបានរៀន។
ជារឿងលំបាកបំផុតសម្រាប់ Jackie ក្នុងការស្វែងរកការងារល្អ ពីព្រោះលោកមិនចេះអាន និងសរសេរអក្សរចិនឡើយ ហើយការងារដែលអាចធ្វើបានគឺមានតែការងារដែលប្រើកម្លាំង ឬ ការងារប្រកបដោយគ្រោះថ្នាក់ គឺតួថតជំនួសប៉ុណ្ណោះ។ ជារៀងរាល់ឆ្នាំនៅទីក្រុងហុងកុងមានខ្សែភាពយន្តជាច្រើនត្រូវបានផលិត ហើយត្រូវការអ្នកដែលហ៊ានថតនៅក្នុងឈុតឆាកប្រកបដោយគ្រោះថ្នាក់ បន្ទាប់មកលោកក៏បានចូលសម្ដែង បានពីរបីឆ្នាំដែរ។
ឧស្សាហកម្មខ្សែភាពយន្តនៅហុងកុងធ្លាក់ចុះយ៉ាងខ្លាំងអំឡុងចុងទសវត្សឆ្នាំ១៩៧០ ធ្វើឲ្យ Jackie មិនមានការងារធ្វើទាល់សោះ ហើយក្រោយមកក៏ត្រលប់ទៅរស់នៅជាមួយនឹងឪពុកម្ដាយនៅប្រទេសអូស្ត្រាលី វិញ។ លោកបានធ្វើការនៅភោជនីយដ្ឋាន និងនៅការដ្ឋានសំណង។ នៅទីនោះហើយដែលគេហៅគាត់ថា “Jackie”។
នៅឆ្នាំ១៩៨២ តារាសម្ដែងហុងកុងរូបនេះ បានរៀបការជាមួយ Lin Feng-Jiaoជាអតីតតារាសម្ដែងតៃវ៉ាន់ម្នាក់ដែលបានចូលប្រឡូក ក្នុងខ្សែភាពយន្តនៅឆ្នាំ១៩៧២ ហើយធ្លាប់ទទួលបានពានរង្វាន់ជាច្រើន។ នាងបានជួប Jackie Chan នៅឆ្នាំ១៩៨១ និងបានរៀបការជាមួយគ្នានៅទីក្រុង Los Angles សហរដ្ឋអាមេរិក។ អ្នកទាំងពីរ មានកូនមួយឈ្មោះថា Jaycee Chan ជាអ្នកចម្រៀង និងតារាសម្ដែង។
អាជីព
Jackie Chan ចាប់សម្ដែងតាំងពីអាយុ ៥ឆ្នាំមកម្ល៉េះ។ ពេលអាយុ ៨ឆ្នាំ Chan បានសម្ដែងនៅក្នុងរឿង “Little Fortunes”។ នៅក្នុងឆ្នាំ១៩៧១ Chan បានចាប់ផ្ដើមអាជីពជាអ្នកសម្ដែងពេញវ័យនៅពេលគេមានអាយុ ១៧ឆ្នាំហើយបានចុះកុងត្រាជាមួយនឹងផលិតកម្ម Great Earth Film Company។
ក្នុងឆ្នាំ១៩៦២ រូបគេមានវត្តមានដំបូងនៅក្នុងខ្សែភាពយន្ត “Big and Little Wong Tin Bar” និងលេចមុខម្ដងទៀតនៅក្នុងខ្សែភាពយន្ត “The Love Eterme” នៅឆ្នាំ១៩៦៣ រឿង “Come Drink with Me” ឆ្នាំ ១៩៦៦។
នៅឆ្នាំ១៩៧៦ ឈិនឡុង ត្រូវបាន Willie Chan ជាផលិតករខ្សែភាពយន្តនៅទីក្រុង ហុងកុង បានហៅលោកទៅសម្ដែងក្នុងឈុតមួយក្នុងរឿង “Hand of Death” ដោយសារតែសមត្ថភាព ដ៏អស្ចារ្យ និងកាយវិការរស់រវើក ពេលឃើញ Jackie សំដែងស៊ីឈ្នួលក្នុងវគ្គគ្រោះថ្នាក់មួយ។
ក្នុងរឿងនោះ ឈិនឡុង ត្រូវបានគេឱ្យសម្ដែងជាជាងដំដែក ហើយគេបានដាក់រហស្សនាមឲ្យគាត់ថា Sing Lung ក្រោយមកក្លាយជា Cheng Long ដែលខ្មែរយើងហៅ ថា ឈិនឡុង (មាន ន័យថា ក្លាយជានាគ) ចាប់តាំងពីពេលនោះមក។
នៅឆ្នាំ១៩៧៨ លោកបានបង្ហាញខ្លួនក្នុងខ្សែភាពយន្ត “Snake in the Eagle ‘s Shadow” ដោយសម្ដែងជាតួក្មេងកំព្រានៅក្នុងសាលាគុន kong-fu។
បោះជំហានទៅហូលីវូដ
ក្នុងឆ្នាំ១៩៨០ លោកបានចូលប្រឡូកក្នុងខ្សែភាពយន្ត ហូលីវូដ ក្នុងរឿង “Battle Creek Braw”។ រឿងនេះលោកបានសម្ដែងជាអ្នកក្លាហានកូនកាត់ចិនអាមេរិកបង្ក្រាប ពួកម៉ាហ្វីយ៉ា Mafia។ នៅឆ្នាំ១៩៨១ បានសំដែងក្នុងរឿងមួយទៀតគឺ The Cannonball Run ។ រឿងទាំងពីរនេះមិនបានធ្វើឲ្យគាត់ល្បីក្នុងហូលីវូដ ឡើយ រហូតដល់ឆ្នាំ១៩៩៥ ទើបរូបគាត់ទទួលបានជោគជ័យ និងល្បីរន្ធឺក្នុងខ្សែភាពយន្ត “Rumble in the Bronx”។
កាលពីខែមិថុនា ឆ្នាំ២០១៣នេះ តារាសម្ដែងដ៏ល្បីរបស់ហុងកុងរូបនេះ បានក្លាយជាតារាសម្ដែងចិនទីមួយដែលមានស្នាមម្រាមដៃ និងជើងនៅឯ TLC Chinese Theatre ក្នុងហូលីវូដ រដ្ឋកាលីហ្វ័រញ៉ា។ នេះគឺជាកិត្តិយស មួយដ៏សក្ដិសមសម្រាប់លោកJackie Chen ដែលមានស្នាមម្រាមដៃ និងជើងនៅហូលីវួដ បន្ទាប់ពីលោកបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ មក និងថែមទាំងបានបង្កើតស្នាដៃល្អៗក្នុងខ្សែភាពយន្តបែបប្រថុយ គ្រោះថ្នាក់ជាច្រើនរបស់ហូលីវួដ។
អត្ថបទផ្សេងៗទៀត៖
- ថៃនឹងសាងសង់ផ្ទះជាង ១ លានខ្នងសម្រាប់ប្រជាជនរស់នៅតាមដងទន្លេ និងប្រឡាយ ព្រោះហេតុផលមួយនេះ(10-01-2020)
- រដ្ឋាភិបាលចង់ឲ្យមានគម្រោងសាងសង់ចំណតរថយន្តសាធារណៈកាន់តែច្រើន ដើម្បីកាត់បន្ថយការចតយានយន្តគ្មានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ(10-01-2020)
- Big Bang និង 2NE1ឈ្នះ YouTube Music Awards 2015(03-03-2015)
- រូបថតដ៏កម្រមួយសន្លឹក តារាសម្ដែងខ្មែរអំឡុងទសវត្សរ៍ទី៦០-៧០ អ្នកស្គាល់តារាណាខ្លះ?(01-01-1970)
- ឆ្នាំ ២០១៤ មួយរឿងអស់ ៦៨ ម៉ឺន ដុល្លារ ចុះដឹងថា ទសវត្សរ៍ ៦០ ផលិតករចាយទុនប៉ុន្មានទេ?(01-01-1970)
- ២៥ រូប បង្ហាញម៉ូដសក់ខុសគ្នារបស់ ព្រាប សុវត្ថិ ប្រិយមិត្តពេញចិត្តម៉ូដសក់មួយណា? (01-01-1970)
- អីយ៉ា តារាថៃនាំគ្នាច្រៀងចម្រៀងប្រទេសអាស៊ានទាំង១០ ក្នុងនោះមានខ្មែរដែរ ជួយស្ដាប់គ្នាមើល៍! (01-01-1970)
- ដឹងថា…ក្នុងប្រវត្តិសាស្ត្រភាពយន្តខ្មែរ តារាណាខ្លះធ្លាប់ថតស្រាតទេ? (01-01-1970)
- តារាចំរៀងថៃ ត្រូវបានចាប់ខ្លួន និងផាកពិន័យបន្ទាប់ពីលេងហ្គេម ice bucket នៅកូរ៉េខាងត្បូង (មានវីដេអូ)(01-01-1970)
- មានអ្វីប្លែកខ្លះពី លោក ព្រាប សុវត្ថិ តាំងពីឆ្នាំ ១៩៩៨ ដល់ ២០១4 ?(01-01-1970)
- ដឹងថាសាក់ឡូទម្រាំមានកេរ្តិ៍ឈ្មោះល្បីទូទាំងពិភពលោក ខ្សែជីវិតគាត់ជូរចត់ប៉ុណ្ណាទេ?(01-01-1970)
- រំលឹកប្រវត្តិ វីរសិល្បករ លោកតា ស៊ីន ស៊ីសាមុត(01-01-1970)
- កំពូលទីប្រឹក្សា ជូ កឺលាង រឿង”សាមកុក” ចូលខ្លួនមកលាតត្រដាងពីជីវិតពិត(01-01-1970)
- ឆាវឆាវ រឿង “សាមកុក” ជានរណា?(01-01-1970)
អ្នកចូលទស្សនា
- ចំនួនអ្នកទស្សនា05508485
- ថ្ងៃនេះ435
- ម្សិលមិញ1023
- សប្តាហ៏នេះ10900
- ខែនេះ12937
បណ្តាញទំនាក់ទំនងសង្គម