សេចក្តីជូនដំណឹង
​​​​​​​
រដ្ឋាភិបាលចង់ឲ្យមានគម្រោងសាងសង់ចំណតរថយន្តសាធារណៈកាន់តែច្រើន ដើម្បីកាត់បន្ថយការចតយានយន្តគ្មានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ

10/01/2020

ដើម្បីកាត់បន្ថយការចតយានយន្តគ្មានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ដែលបង្កជាការ​រំខានដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ រដ្ឋាភិបាលចង់ឲ្យមានគម្រោងសាងសង់ចំណតរថយន្តសាធារណៈកាន់តែច្រើនថែមទៀត។ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំឲ្យអាជ្ញាធររាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធមួយចំនួនពន្លឿនការអនុវត្តគម្រោងសាងសង់ចំណតរថយន្តសាធារណៈឲ្យបានឆាប់ ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ព្រមទាំងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា បច្ចុប្បន្ននេះរាជធានីភ្នំពេញគ្មានចំណតសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋចតយានយន្តបានត្រឹមត្រូវនៅឡើយទេ ដោយជាហេតុធ្វើឲ្យការចតយាន្តយន្តគ្មានសណ្តាប់ធ្នាប់ រំលោភលើដងផ្លូវ និងចំណីផ្លូវដែលនាំឲ្យមានការកកស្ទះដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឲ្យក្រសួងសាធារណការ ដឹកនាំបន្តការងារស្ដារ និងសាងសង់ផ្លូវតូចៗនៅក្នុងទីក្រុង ដើម្បីអាចធ្វើចរាចរណ៍បានទៅកាន់ផ្លូវធំៗទាំងអស់របស់ទីក្រុង សាងសង់ផ្លូវវាង និងផ្លូវរំលង ព្រមទាំងបំពាក់ភ្លើងសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវផងដែរ។ សូមបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញបានសងសង់ និងកំពុងសាងសង់ចំណតរថយន្តសាធារណៈក្រោមដីមួយចំនួន នៅក្រោមសួនច្បារមុខព្រះសក្យមុនីចេតិយ និងចំណតក្រោមដីមុខសួនច្បារសាន់វេ ខាងលិចរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ៕

ប្រភព៖ ក្រសួងព័ត៌មាន

 
FROM  : KHMRNOT
អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05508464
  • ថ្ងៃនេះ414
  • ម្សិលមិញ1023
  • សប្តាហ៏នេះ10879
  • ខែនេះ12916
បណ្តាញទំនាក់ទំនងសង្គម