សេចក្តីជូនដំណឹង
​​​​​​​
Big Bang និង 2NE1ឈ្នះ YouTube Music Awards 2015


11:21 AM 03

កូរ៉េ៖ថ្មីៗនេះ YouTube បានបង្ហាញឈ្មោះ អ្នកឈ្នះ YouTube Music Awards 2015 គឺក្រុមចម្រៀងកូរ៉េខាងត្បូង Big Bang និង 2NE1 ក៏មានឈ្មោះក្នុងចំណោមអ្នកឈ្នះ ទាំងនោះផងដែរ។

តាមព័ត៌មានពីកាសែតកូរ៉េ Allkpop និង YG Family បានឲ្យដឹងនៅថ្ងៃទី៣ខែមីនាឆ្នាំ២០១៥នេះថា តារាចម្រៀងដ៏ល្បីល្បាញ BigBang និង 2NE1ដែលកំពុងតែលេចធ្លោជាងគេ ទាំងនៅកូរ៉េ និងនៅបរទេសផងនោះបានជាប់ឈ្មោះក្នុង YouTube MusicAwards 2015 ដោយចម្រៀងរបស់តារាទាំងពីរក្រុមនេះ មានអ្នកទស្សនា មិនចាញ់វីដេអូចម្រៀងរបស់កំពូលតារាល្បីៗ លើលោកឡើយ ហើយមានតែតារាកូរ៉េ ពីរក្រុមនេះទេដែលបានជាប់។

អ្នកឈ្នះ YouTube Music Awards 2015 នេះក្រៅពី BigBang និង 2NE1គឺមានតារាបរទេស ល្បីៗជាច្រើនរូបទៀត ដូចជា Taylor Swift,  Beyoncé, Lady Gaga និងតារាល្បីៗជាច្រើនទៀត  ហើយ Big Bang និង 2NE1 បានជាប់តាមរយៈចម្រៀងរបស់ខ្លួន ដែលទើបចេញចុង ឆ្នាំ២០១៤ គឺបទ “Good Boy” និងបទ“Come Back Home” ដែលមានអ្នកចូលមើលក្នុង YouTube រហូតដល់៣០លាននាក់៕





ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05195879
  • ថ្ងៃនេះ2206
  • ម្សិលមិញ4481
  • សប្តាហ៏នេះ7925
  • ខែនេះ23899
បណ្តាញទំនាក់ទំនងសង្គម