មានតារាប្រុសស្រីរបស់កម្ពុជាមួយចំនួនធ្លាប់បានថតស្រាតដាក់លើផ្ទាំងសំពត់ស។ ចំនួននេះគឺរាប់ចាប់តាំងពីសិល្បៈភាពយន្តខ្មែរយើងចាប់ងើបឡើងវិញពីទសវត្សរ៍ទី ៨០ រហូតមកដល់បច្ចុប្បន្ន។
ដឹងថា សិល្បករសិល្បការិនីទាំងនោះមាននរណាខ្លះ។ តាមដានជាមួយ Sabay ឥឡូវហ្នឹងតែម្ដង៖
១.លោក ខៃប្រសិទ្ធ៖លោកគឺតារាសម្ដែងដែលល្បីល្បាញខ្លាំងក្នុងអំឡុងទសវត្សរ៍ទី៨០និង ៩០ជំនាន់ជាមួយលោកទេព រិនដារ៉ូ អ្នកនាង អម្ពរ ទេវី និងលោក ពេជ្រ ភីរុណជាដើម។ តារាសម្ដែងថ្ពាល់ខួចរូបនេះបានថតដោះខោអាវអស់ពីខ្លួនមួយឈុតក្នុងរឿង “ចិត្តចងចាំ”ដែលនិយាយការដិតដាបការឈឺចាប់ខ្លោចផ្សាក្នុងរបបខ្មែរក្រហម។ឈុតនោះ គឺឈុតលោកចុះមុជទឹកកណ្ដាលព្រៃជ្រៅក្នុងដំណើរគ្មានគោលដៅមួយ។
២. វ៉ាង ស្រីណូ៖ផុតពីលោក ខៃ ប្រសិទ្ធ ក្នុងទសវត្សរ៍ទី ៨០នោះដល់វេនកញ្ញា វ៉ាង ស្រីណូម្ដងនៅក្នុងអំឡុងឆ្នាំ១៩៩៩-២០០០។ ស្រីណូបានដោះអស់សំលៀកមួយកំណាត់ខ្លួនខាងលើក្នុងឈុតនាងត្រូវលោក រឿមរ៉ាម៉ូចាប់រំលោភ និងឈុតស្នេហ៍រោលរាលជាមួយលោក ម៉េង ប៊ុនឡូ។ កាលណោះក៏មានព័ត៌មានរិះគន់ជាច្រើនពីទស្សនិកជនប៉ុន្តែតួសម្ដែងនិងអ្នកដឹកនាំរឿងថាជាបច្ចេកទេសជំនួយប៉ុណ្ណោះ។
៣.ឆ័យលី ដាឡែន៖មិនខុសអីនឹង វ៉ាង ស្រីណូ តារាសម្ដែង និងចម្រៀង ឆ័យលីដាឡែនដោះអាវប្រលែងខ្លួនមួយកំណត់ខាងលើជាមួយលោកម៉េងប៊ុនឡូ ក្នុងរឿង “មនុស្ស ឬខ្មោច” ដែរ។ មិនត្រឹមតែ ស្រីណូ និងដាឡែនទេដែលមានឈុតដូច្នេះ សូម្បីតួផ្សេងៗទៀតដូចជានាយក្រឹមជាដើមក៏បានស្រាតខោបង្ហាញកំប៉េះគូទក្នុងឈុតត្រូវខ្មោចលងក្នុងរឿងនេះដែរ។
៤.នាយ ក្រូច៖មកដល់ជំនាន់ថ្មីចុងក្រោយ គឺឆ្នាំ២០១៤នេះ នាយ ក្រូចបានបើកទំព័រថ្មីមួយ។តារាកំប្លែងមកពីខេត្តកំពង់ស្ពឺរូបនេះបានស្រាតសំលៀកអស់រលីងពីខ្លួនក្នុងរឿង “ពូជខ្ញុំអីចឹង” របស់ផលិតកម្ម Rock។ សាមីខ្លួននិយាយថា “គេឱ្យស្រាតឆៅយកតែម្ដងដល់វគ្គហ្នឹង។ដំបូងខ្ញុំខ្មាសអៀនបន្តិចដែរអារម្មណ៍ដូចជាមិនសូវខ្មាសអៀនប៉ុន្មានទេតែគូទរបស់ខ្ញុំដូចជាអៀនខ្លាំងជាងរាងរញាក់រញ័រម៉េចទេពេលនៅមុខ Camera”។
៥.អ្នកនាង ចនច័ន្ធលក្ខិណា៖អ្នកមេម៉ាយ រូបនេះក៏ស្ថិតក្នុងចំណោមតារាដែលដោះសំលៀកបំពាក់ថតកុនដែរ។ អ្នកនាង ចនច័ន្ទលក្ខិណាបានដោះអាវអស់ពីខ្លួនមួយកំណាត់លើក្នុងឈុតស្នេហារោលរាលជាមួយលោក ម៉េង ប៊ុនឡូ ក្នុងរឿង “ចៅពស់កេងកង”។
៦.ឌុច លីដា៖តារាសម្ដែងកំពុងឡើងកូដរូបនេះបានធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនាពេលថ្មីៗនេះបន្ទាប់ពីនាងបានថតស្រាតសំលៀកបំពាក់អស់រលីងពីខ្លួនចុះមុជទឹកអូរក្នុងរឿង “ស្បែកគង់” របស់ផលិតកម្ម “Angkor Picture”។ សាមីខ្លួននិងភាគីដឹកនាំរឿង អះអាងថា ឈុតស្រាតនោះគឺជាបច្ចេកទេសកាមេរ៉ាជំនួយប៉ុណ្ណោះ។ ដូច្នេះ ឌុច លីដាគឺជាតារាស្រីចុងក្រោយគេគិតត្រឹមថ្ងៃនេះដែលហ៊ានថតស្រាត៕
ចុះក្រៅពីតារាទាំង ៥ដួងខាងលើ តើប្រិយមិត្តគិតថាមានតារាណាខ្លះទៀតឬទេ?
អត្ថបទ៖ ទារិកា
From:sabay.com
- ថៃនឹងសាងសង់ផ្ទះជាង ១ លានខ្នងសម្រាប់ប្រជាជនរស់នៅតាមដងទន្លេ និងប្រឡាយ ព្រោះហេតុផលមួយនេះ(10-01-2020)
- រដ្ឋាភិបាលចង់ឲ្យមានគម្រោងសាងសង់ចំណតរថយន្តសាធារណៈកាន់តែច្រើន ដើម្បីកាត់បន្ថយការចតយានយន្តគ្មានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ(10-01-2020)
- Big Bang និង 2NE1ឈ្នះ YouTube Music Awards 2015(03-03-2015)
- រូបថតដ៏កម្រមួយសន្លឹក តារាសម្ដែងខ្មែរអំឡុងទសវត្សរ៍ទី៦០-៧០ អ្នកស្គាល់តារាណាខ្លះ?(01-01-1970)
- ឆ្នាំ ២០១៤ មួយរឿងអស់ ៦៨ ម៉ឺន ដុល្លារ ចុះដឹងថា ទសវត្សរ៍ ៦០ ផលិតករចាយទុនប៉ុន្មានទេ?(01-01-1970)
- ២៥ រូប បង្ហាញម៉ូដសក់ខុសគ្នារបស់ ព្រាប សុវត្ថិ ប្រិយមិត្តពេញចិត្តម៉ូដសក់មួយណា? (01-01-1970)
- អីយ៉ា តារាថៃនាំគ្នាច្រៀងចម្រៀងប្រទេសអាស៊ានទាំង១០ ក្នុងនោះមានខ្មែរដែរ ជួយស្ដាប់គ្នាមើល៍! (01-01-1970)
- តារាចំរៀងថៃ ត្រូវបានចាប់ខ្លួន និងផាកពិន័យបន្ទាប់ពីលេងហ្គេម ice bucket នៅកូរ៉េខាងត្បូង (មានវីដេអូ)(01-01-1970)
- មានអ្វីប្លែកខ្លះពី លោក ព្រាប សុវត្ថិ តាំងពីឆ្នាំ ១៩៩៨ ដល់ ២០១4 ?(01-01-1970)
- ដឹងថាសាក់ឡូទម្រាំមានកេរ្តិ៍ឈ្មោះល្បីទូទាំងពិភពលោក ខ្សែជីវិតគាត់ជូរចត់ប៉ុណ្ណាទេ?(01-01-1970)
- រំលឹកប្រវត្តិ វីរសិល្បករ លោកតា ស៊ីន ស៊ីសាមុត(01-01-1970)
- កំពូលទីប្រឹក្សា ជូ កឺលាង រឿង”សាមកុក” ចូលខ្លួនមកលាតត្រដាងពីជីវិតពិត(01-01-1970)
- ឆាវឆាវ រឿង “សាមកុក” ជានរណា?(01-01-1970)
- ឈិនឡុងរស់ឡើងវិញ មករំលឹកខ្សែជីវិតប្រាប់មិត្តអ្នកអាន(01-01-1970)
- ចំនួនអ្នកទស្សនា05508576
- ថ្ងៃនេះ526
- ម្សិលមិញ1023
- សប្តាហ៏នេះ10991
- ខែនេះ13028