សេចក្តីជូនដំណឹង
​​​​​​​
សូ ដានីតា ចោទសួរសំនួរចាក់ដោតមួយចំនួន អំពីផ្លាកលេខពិសេស ដែលអាចប្រើបានមួយជីវិត

10/01/2020


ថ្មីៗនេះក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើការប្រកាសដាក់លក់ផ្លាកលេខពិសេសជាផ្លូវការ។ ផ្លាកលេខពិសេសដែលអាចប្រើប្រាស់តកូនតចៅនេះដែរ ត្រូវបានដាក់លក់ក្នុងតំលៃទាបបំផុតចាប់ពី ២លានរៀលឡើងទៅ ហើយសាធារណៈជនអាចធ្វើការទិញផ្លាកលេខនេះទៅប្រើប្រាស់បាន។ ក្នុងនោះផងដែលតារាសម្តែងកញ្ញា សូ ដានីតា ក៏បានដាក់សំនួរមួយចំនួនសាកសួរដល់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ពាក់ព័ន្ធនឹងបញ្ហាមួយចំនួនចំពោះការមិនដាក់អក្សរ និងលេខ ខ្មែរ និងវិធានការពេលរថយន្តបំពាក់ផ្លាកលេខផ្ទាល់ខ្លួនបានបង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេចខ្លួនបាត់។


ដោយតារាសម្តែងរូបនេះបានសរសេររៀបរាប់ថា៖ “នាងខ្ញុំ សូ ដានីតា សុំសួរប៉ុន្មានសំនួរ ទៅ ឯ/ឧទេសរដ្ធមន្ត្រី ស៊ុន ចាន់ថុល និងសុំឆ្ងល់បន្តិចចំពោះផ្លាកលេខរថយន្តកម្ពុជាដែលប្រើបានមួយជីវិត។
១- ស្លាកលេខកម្ពុជា ហេតុអី លេខនិងឈ្មោះ មិនដាក់លេខខ្មែរ និង អក្សរខ្មែរ?
២- ពេលប្តូររថយន្តអាច ផ្លាស់ប្តូរដោះដាក់រថយន្តថ្មី តាមចិត្ត រឺក៏ យ៉ាងម៉េច?
៣- ប្រើជាអក្សរ ឈ្មោះជាអក្សរឡាតាំង បើមានរថយន្តណាបង្កគ្រោះថ្នាក់ចរាចរណ៍ ចាប់មិនបាន ថតមិនបាន បានត្រឹមតែមើលស្លាកឈ្មោះជាអក្សរឡាតាំង (អានមិនទាន់ រឺ មិនចេះអាចអាន) អាចនឹងពិបាករករថយន្តបង្ក គិតយ៉ាងម៉េច?
៤- បើរថយន្តនោះ បើកបុក ហើយរត់ ហើយម្ចាស់រថយន្តនោះ ដោះដាក់រថយន្តថ្មី មកប្រើតើត្រូវធ្វើយ៉ាងម៉េច?
៥-ឈ្មោះប្រជាជនខ្មែររបស់យើង សឹងតែដូចគ្នា ជាន់គ្នា៧០ទៅ៨០% ចុះបើរថយន្តនោះ បើកបុកគេហើយរត់ តែថតបានតែស្លាកឈ្មោះ តែថតមិនបានជាប់ ម៉ាករថយន្ត តើធ្វើយ៉ាងម៉េច រកម្ចាស់ឈ្មោះឃើញ? បើសិនជាឈ្មោះ គឺឈ្មោះដូចគ្នាទៅនឹងឈ្មោះរថយន្តមួយទៀតដែលមិនបានបង្ក? តើមានវិធីណារករថយន្តបង្កនោះឃើញ? ព្រោះឈ្មោះជាន់គ្នា? សុំទោសនាងខ្ញុំគ្រាន់តែជាសួរ ចោទជាសំនួរ មិនមែនមានគំនិត មិនស្របតាមឡើយ ព្រោះក្នុងសារព័ត៌មាននីមួយៗ មិនបានបញ្ជាក់អោយយល់ ក្នុងការបង្កើតស្លាកលេខផ្ទាល់ខ្លួននេះឡើយ (ពេលខ្ញុំយល់ហើយ ខ្ញុំនឹងទិញឈ្មោះដាក់រថយន្តខ្ញុំមួយដែរ)”៕


From ; khmernot
អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា04044855
  • ថ្ងៃនេះ92
  • ម្សិលមិញ841
  • សប្តាហ៏នេះ92
  • ខែនេះ26818
បណ្តាញទំនាក់ទំនងសង្គម