សេចក្តីជូនដំណឹង
​​​​​​​
ឈឺចាប់ ពេលរួមភេទ មានរោគសញ្ញាអ្វីខ្លះ?

27/03/2015

ការឈឺចាប់ នៅពេល​រួមភេទអាច​កើតឡើង​ដោយសារ​ហេតុផល​ខុសៗ​គ្នាដែល​រួម​បញ្ជូ​លទាំង​បញ្ហា​ផ្លូវ​ចិត្ត​ផង​ដែរ​។ស្ត្រី​ជា​ច្រើនតែងតែ​ជួបប្រទះ​នូវ​បញ្ហា​ការឈឺចាប់នៅពេល​រួមភេទ​នេះ​។​
​នៅក្នុង​វេជ្ជសាស្ត្រ ការឈឺចាប់​នៅពេល​រួមភេទកើតឡើង​ជា​អចិន្ត្រៃយ៍ឬ​ម្ដង​ហើយ​ម្ដងទៀត ហើយ​អាច​កើតឡើង​មុនពេល ក្នុងអំឡុងពេល ឬក្រោយ​ការ​រួមភេទ​។​
​ប្រសិនបើ​អ្នក​មាន​ការឈឺចាប់ នៅពេល​រួមភេទអ្នក​អាច​នឹង​មាន​អារម្មណ៍​ថា ៖
•​    ​ការឈឺចាប់នៅ​ពេល​ចាប់ផ្ដើម​ស៊ក​បញ្ជូ​លប្រដាប់​ភេទបុរស​
•​    ​ការឈឺចាប់រៀង​រាល់​ការ​ស៊ក​បញ្ចូល​តាម​ផ្លូវភេទ សូម្បី​តែ​ការ​ស៊ក​បញ្ចូល​សំលី​អនាម័យ​
•​    ​ការឈឺចាប់​ថ្មី​មួយទៀតបន្ទាប់ពី​មាន​ការឈឺចាប់ នៅពេល​រួមភេទ​
•​    ​ការឈឺចាប់​ខ្លាំងក្នុងអំឡុងពេល​រួមភេទ​
•​    ​ការឈឺចាប់ ដូច​ជា​ការ​រលាក​
•​    ​ការឈឺចាប់​ខ្ទោកៗបន្ទាប់​ពី​ការ​រួមភេទ​ជាច្រើន​ម៉ោង​។​

​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ឈឺចាប់ នៅពេល​រួមភេទម្ដង​ហើយ​ម្ដងទៀតអ្នក​គួរ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ។ ការព្យាបាលគឺ​អាស្រ័យ​លើ​មូលហេតុហើយ​គេ​អាច​បំបាត់ ឬ​កាត់​បន្ថយ​បញ្ហា​នោះ​បាន​។​
​ការព្យាបាល​បញ្ហា​នេះ អាច​ជួយ​អោយ​ជីវិត​ផ្លូវភេទ​របស់​អ្នកមាន​ភាពស្និទ្ធស្នាល​មក​វិញនិង​អាច​ជួយ​ផ្នែក​អារម្មណ៍​របស់​អ្នក​ផងដែរ​៕
 

From: www.health.com.kh 

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05522639
  • ថ្ងៃនេះ673
  • ម្សិលមិញ1114
  • សប្តាហ៏នេះ4964
  • ខែនេះ27091
បណ្តាញទំនាក់ទំនងសង្គម