សេចក្តីជូនដំណឹង
​​​​​​​
១០​គន្លឹះ​សម្រាប់​គូស្នេហ៍​ជ្រើសរើស​ពេលវេលា​សមស្រប​ដើម្បី​នាំ​គ្នា​ឡើង​ឋានសួគ៌​
28 January 2014

គ្រប់​សកម្មភាព​ទាំងអស់​សុទ្ធតែ​ទាមទារ​ឱកាស​ដើម្បី​ទទួល​បាន​ផល​ល្អ។ដូចគ្នា​នេះ​ដែរការ​រួមមេត្រី​ក៏​ត្រូវការ​ពេលវេលា​មួយ​ដ៏​ប្រសើរ​ដើម្បី​សម្រេច​ដល់ត្រើយ​សុខ​យ៉ាង​ស្កប់ស្កល់​បំផុត​ផង​ដែរ។

សិច​ពេល​មមាញឹក​នឹង​ការងារ

តើមនុស្ស​រវល់​ឯណា​នឹង​មាន​អារម្មណ៍​ចង់​ឡើង​គ្រែ​ទៅ? យោងតាម​អ្នក​ជំនាញ​ផ្នែក​សិច ទោះ​ជា​អ្នក​មមាញឹក​យ៉ាង​ណាបើ​បាន​ដកឃ្លា​តែ​៥​នាទី​ដើម្បី​រួមសង្វាស​នោះអ្នក​ប្រាកដ​ជា​សម្រេច​កាមគុណ​បាន​ដល់​កំពូលព្រម​ទាំង​អាច​បន្ធូរអារម្មណ៍​តានតឹង​ពី​គំនរ​ការងារ​ទៀត​ផង។

សិច​ពេល​កំពុង​មាន​ជំងឺ

ពេលអ្នក​កំពុង​គ្រុន ឈឺក្បាល ឬ​ចុកពោះ​នោះប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ចង់​រួមភេទ សូម​កុំ​រួញរា។សាកល្បង​បបួល​ដៃគូ​ឡើង​ឋានសួគ៌​នា​ពេល​នេះ​ម្ដង​មើល!នៅពេល​ដែល​អ្នក​ប្រើ​កម្លាំង​ក្នុង​សមរភូមិ​សិច​ដល់​ចំណុច​កំពូលរាងកាយ​របស់​អ្នក​នឹង​បញ្ចេញ​នូវ​អ័រម៉ូន​ម៉្យាង​ដែល​ដើរ​តួនាទី​ដូចជាថ្នាំ​បំបាត់​ការ​ឈឺចាប់និង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយឬ​ធូរស្បើយ​ពី​ជំងឺ​ខ្លះៗ​បាន។

សិច​មុន​ពេល​មក​រដូវ​មួយ​ថ្ងៃ

មួយឬ​ពីរ​ថ្ងៃ​មុន​ពេល​មក​រដូវគឺជា​វេលា​ដ៏​ល្អ​បំផុត​សម្រាប់​នារី​ក្នុង​ការ​បើក​សមរភូមិ​លើ​គ្រែ។យោងតាម​អ្នក​ជំនាញ​ផ្នែក​សិចសាស្ត្រអំឡុង​ពេល​នេះ​ឈាម​នឹង​ផ្ដុំ​គ្នាស្បូន​ក៏​ងាយ​នឹង​មាន​ការ​កន្ត្រាក់ បបូរ និង​គ្រាប់​ល្មុត (ឆ្ដេញ)របស់​ស្ត្រី​ក៏​រីក​ទំហំ​ជាង​មុនជា​ហេតុ​ធ្វើឲ្យ​ការ​រួមភេទ​អំណោយផល​ដល់​ស្ត្រី​ក្នុង​ការ​ឡើង​ឋានសួគ៌​យ៉ាងត្រេកត្រអាល​បំផុត។

សិច​នៅ​ពេល​ព្រឹក

បុរស​ជាច្រើន​តែងតែ​មានលិង្គ​បះ​ឡើង​នា​ពេល​ព្រឹក​ស្រាប់ៗ​តែ​ម្ដង។នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​ក្នុង​ការ​បើក​យុទ្ធនាការ​លើ​គ្រែ។ម៉្យាង​វិញ​ទៀតការ​ស្រាវជ្រាវ​មួយ​ចំនួន​ក៏​បាន​គាំទ្រ​ថាពេល​ព្រឹក​គឺជា​វេលា​ល្អ​មួយ​ក្នុង​ការ​រួមភេទ​ដើម្បី​ធ្វើឲ្យ​អារម្មណ៍ដៃគូ​ស្រស់ស្រាយ​ពេញ​មួយ​ថ្ងៃ​ផង​ដែរ។

សិច​នៅ​រដូវកាល​រៀបការ

រដូវកាលដែល​សម្បូរ​លិខិត​អញ្ជើញ​ឲ្យ​ចូលរួម​មង្គលការឬ​កម្មវិធី​ផ្សេងៗ​នោះគឺជា​ពេលវេលា​មួយ​ដែល​ធ្វើឲ្យ​អ្នក​នឿយហត់​ខកខាន​មិន​បាន​ឡើង​គ្រែជាមួយ​ដៃគូ ដោយសារ​តែ​ត្រូវ​មិត្តភក្តិ​បង្អក​ស្រា​ផងឬ​នឿយហត់​នឹង​រាំច្រៀង​ផង។ដូច្នេះ​បើ​អ្នក​មិន​ចង់​រយាល​នឹង​រួមភេទ​ជាមួយ​ដៃគូ​ទេ​នោះអ្នក​ត្រូវ​តែ​ចេះ​បង្កាត់​ភ្លើងតណ្ហា​ពី​ព្រលប់ទើប​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​អាច​រក្សា​អារម្មណ៍​រោលរាល​ក្នុង​ការ​ឡើង​គ្រែប្រតិបត្តិការ​ក្ដៅសាច់​បាន។

សិច​តាម​តែ​ចិត្ត​នឹក​ឃើញ

ទោះបី​ជា​នៅផ្ទះ​របស់​អ្នក​មាន​មនុស្សម្នា​អ៊ូអរ​ក្ដីប្រសិន​បើ​អ្នក​កំពុង​តែ​មើល​ទូរទស្សន៍ឬ​ធ្វើ​កិច្ចការ​នៅ​ផ្ទះ​សុខៗ​ស្រាប់តែ​មាន​អារម្មណ៍​ស្រើបស្រាល​ចង់​លេងល្បែង​ស្នេហ៍​នោះ អ្នក​មិន​គួរ​ខ្មាសអៀន​ឡើយ។ការ​កេះ​ដៃគូ​ឲ្យ​រក​កន្លុកកន្លៀត​ស្ងាត់​ដើម្បីបង្កាត់​ភ្លើងតណ្ហាគឺជា​សកម្មភាព​ដ៏​រំជើបរំជួល​ដែល​ធានា​ថា​នឹង​ដុតរោល​អារម្មណ៍​អ្នកក្ដៅគគុក​បំផុត។

សិច​នៅ​ម៉ោង​៣​ភ្លឺ

ការ​រួមភេទ​មុន​ចូល​ដំណេក​គ្រប់ពេល​អាច​ជា​រឿង​មួយ​គួរ​ឲ្យ​ធុញទ្រាន់និង​ធ្វើឲ្យ​ដៃគូ​អស់​ភាព​រំភើប​។អ្នក​គួរ​សាកល្បង​ប្ដូរ​ទម្លាប់​ដាក់​នាឡិការោទិ៍​ម៉ោង​៣​ទៀបភ្លឺ​ដើម្បីរួមរ័ក​ម្ដង​មើល វា​អាច​ជា​ចំណី​ដ៏​ប្លែក​មាត់​ម៉្យាង​ដែរ។

សិច​ដើម្បី​ស្វែងយល់​ពី​គ្នា

ដៃគូរួមគ្រែ​រួមជីវិត​រាល់ថ្ងៃ​ក៏​មិន​អាច​ស្គាល់​ពី​ចំណូលចិត្ត​សិច​របស់​គ្នាទៅវិញ​ទៅមក​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ផង​ដែរ។ នៅពេល​ទំនេរអ្នក​អាច​បបួល​គ្នា​ឡើង​គ្រែ​បណ្ដើរសួរ​គ្នា​បណ្ដើរ​ថា​តើ​ធ្វើ​អ៊ី​ចេះ​ស្រួល​ទេឬ​ចូល​ចិត្ត​ទេ?

សិច​ក្រោយ​ពេល​ហាត់ប្រាណ

ក្រោយ​ពេល​ហាត់​ប្រាណ​បែក​ញើសរាងកាយ​របស់​មនុស្ស​នឹង​មាន​កម្ដៅហើយ​វា​ក៏​ជា​វេលា​ល្អ​ម៉្យាង​ដែរ​ក្នុង​ការ​បើក​យុទ្ធនាការ​លើ​គ្រែ​។

សិច​នៅ​ថ្ងៃ​ឈប់សម្រាក​វែង

នៅរដូវកាល​ចូលឆ្នាំ ឬ​វិស្សមកាល​រយៈពេល​វែងខណៈ​ពេល​ដែល​មនុស្សម្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ស្ងាត់​ទីក្រុង​នោះអ្នក​ក៏​អាច​សាកល្បង​រួមមេត្រី​នៅ​ទី​បើកចំហ​នានា​ក្រៅពី​បន្ទប់គេង​ផងដែរ។អ្នក​ត្រូវ​ចាំ​ថា ទីកន្លែង​ប្លែកធ្វើឲ្យ​អារម្មណ៍និង​រសជាតិ​នៃ​ការ​រួមភេទ​ក៏​ឆ្ងាញ់​ប្លែក​ទៅ​តាម​កាលៈទេសៈ​នោះ​ផង​ដែរ៕

By: Phnom penh post

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05476775
  • ថ្ងៃនេះ680
  • ម្សិលមិញ1723
  • សប្តាហ៏នេះ5153
  • ខែនេះ22597
បណ្តាញទំនាក់ទំនងសង្គម