04/06/2014
បវរកញ្ញាកូរ៉េ គីម យូមី សារភាពបានកែសម្ផស្ស។
តពីថ្ងៃពុធសប្ដាហ៍មុន...វិធីសាស្ត្រម្យ៉ាងដែលយើងអាចធ្វើបានក្នុងខណៈពេលដែលសាច់ដុំថ្គាមរីកធំនោះគឺការប្រើប្រាស់ប្រភេទថ្នាំម្យ៉ាងហៅថាបូថក់ (Botox)ដើម្បីធ្វើឲ្យសាច់ដុំទាំងនោះបន្ថយការកន្ត្រាក់និងរួមតូច។ប៉ុន្តែការចាក់បញ្ចូលថ្នាំប្រភេទនេះគឺចាំបាច់រក្សាបាននូវតួនាទីសាច់ដុំថ្គាមរបស់យើងដែលចាំបាច់សម្រាប់ចំណីអាហារ។ការពិនិត្យទៅលើបរិមាណសាច់ដុំ ឆ្អឹងនិងទីតាំងនៃសរសៃវិញ្ញាណលើផ្ទៃមុខជាដើមគឺជាកត្តាដ៏ចាំបាច់។
ការចាក់បញ្ចូលថ្នាំទៅក្នុងសាច់ដុំទាំងនេះពុំធ្វើឲ្យឈឺចាប់និងពុំត្រូវការថ្នាំស្ពឹកទេ។គេអាចធ្វើការចាក់បញ្ចូលជាមួយម្ជុលតូចឆ្មារ។ការប្រុងប្រយ័ត្នដែលត្រូវយកចិត្តទុកដាក់នោះគឺទាក់ទងជាមួយនឹងបរិមាណថ្នាំការសាយភាយថ្នាំទៅលើទីកន្លែងផ្សេងទៀតដែលអាចបង្កឲ្យមានការទន់ជ្រាយ ឬក៏ពិបាកនៅក្នុងការទទួលទានចំណីអាហារ។ក្រោយពេលដែលចាក់បញ្ចូលថ្នាំទាំងនេះយើងត្រូវធ្វើការម៉ាស្សានៅលើសាច់ដុំថ្គាមថ្នមៗ។លទ្ធផលដែលទទួលបានសង្កេតឃើញរយៈពេលពី៤ ទៅ៦សប្ដាហ៍ក្រោយការព្យាបាល។ដើម្បីរក្សាលទ្ធផលជារៀងរហូតទាមទារឲ្យមានការព្យាបាលជាបន្តបន្ទាប់រៀងរាល់៦ខែម្ដង។
ផលវិបាកនៃការប្រើបូថក់ដើម្បីព្យាបាលបញ្ហាសាច់ដុំថ្គាមរីកធំ
ផលវិបាកជាច្រើនដែលអាចបណ្តាលមកពីការព្យាបាលដោយថ្នាំចាក់បញ្ចូលទៅលើគល់ថ្គាមទាំងនេះមានដូចជាការខ្សោយកម្លាំងសម្រាប់ទំពាចំណីអាហារឬក៏ការផតសាច់ដុំយ៉ាងខ្លាំងដែលធ្វើឲ្យលេចនូវទម្រង់ឆ្អឹងថ្គាមជាដើម។ផលវិបាកនេះអាចការពារបានតាមរយៈការបន្ថយនូវបរិមាណថ្នាំនេះនៅដំណាក់កាលដំបូងហើយបន្ទាប់មកយើងអាចធ្វើការណាត់ជួបអតិថិជនដើម្បីធ្វើការតាមដាននិងចាក់បញ្ចូលបន្ថែមទៀតក្នុងករណីចាំបាច់។
ការបង្កើតទម្រង់មុខអក្សរV ដោយវិធីសាស្ត្របណ្តុះចង្កា
ចង្កាគឺជាផ្នែកមួយសំខាន់នៃផ្នែកខាងក្រោមផ្ទៃមុខហើយវាដើរតួនាទីសំខាន់មួយសម្រាប់ផ្តល់ឲ្យផ្ទៃមុខរបស់យើងស្រស់ស្អាត។ការបណ្តុះចង្កាឲ្យស្រួចវែងជាកត្តាបង្កើតឲ្យផ្ទៃមុខរបស់យើងមានទម្រង់ដូចអក្សរ V។
កាលដើមឡើយការព្យាបាលបង្កើនច្រមុះនិងចង្កាធ្វើទៅបានដោយការវះកាត់ដាក់បញ្ចូលនូវអ៊ីមភ្លែន (Implant)។ ការវះកាត់អាចអនុវត្តបានដោយប្រើថ្នាំស្ពឹកប៉ុន្តែវាបន្សល់ទុកនូវស្នាមដែលរំខានដល់ស្ត្រីគ្រប់រូប។
សព្វថ្ងៃមានវិធីសាស្ត្រម្យ៉ាងទៀតជំនួសការវះកាត់បានតាមរយៈការប្រើប្រាស់នូវសារធាតុបំពេញ (Filler)។ជាដំបូងឡើយប្រភេទថ្នាំស្ពឹកម្យ៉ាងត្រូវបានគេលាបលើស្បែករយៈពេល១០នាទីមុននឹងទទួលការព្យាបាលដើម្បីធ្វើឲ្យស្បែករបស់យើងស្ពឹក។យើងអាចប្រើប្រាស់នូវប្រភេទកន្សែងត្រជាក់សម្រាប់ស្អំក្រោយការព្យាបាលដើម្បីបន្ថយការឈឺចាប់ឬក៏ការរមាស់ជាដើម។ការចាក់បញ្ចូលគឺត្រូវប្រើប្រាស់នូវប្រភេទវិធីសាស្ត្រខុសៗគ្នាដែលក្នុងនោះយើងអាចប្រើប្រាស់នូវការចាក់បញ្ចូលតាមរយៈម្ជុលនៅលើ២ឬ៣ ចំណុចជាដើម។សារធាតុបំពេញគួរតែចាក់បញ្ចូលដោយផ្ទាល់នៅលើស្រោមរបស់ឆ្អឹងដោយប្រុងប្រយ័ត្ន បន្ទាប់មកវេជ្ជបណ្ឌិតនឹងធ្វើការម៉ាស្សាកែទម្រង់នូវទម្រង់ទ្រង់ទ្រាយចង្កាដែលយើងទទួលបានភ្លាមៗក្រោយពីការចាក់។ ដើម្បីកុំឲ្យមានការឈឺចាប់បន្ថយនូវការរមាស់នោះឡើងជាំខ្មៅនិងការហើមសាច់នោះយើងចាំបាច់ត្រូវការប្រើនូវកន្សែងត្រជាក់ដាក់ពីលើទីតាំងចាក់។អតិថិជនអាចបន្តការប្រើកន្សែងត្រជាក់នៅផ្ទះរយៈពេល១ឬ២ថ្ងៃទៀតប៉ុន្តែវាមិនមែនជាការចាំបាច់នោះទេ។
យើងសង្កេតឃើញថាការឡើងក្រហមគឺច្រើនកើតឡើងភ្លាមៗក្រោយពីការចាក់ថ្នាំបញ្ចូលដែលអាចបាត់ទៅវិញតាមរយៈការប្រើប្រាស់នូវកន្សែងត្រជាក់ទាំងនោះ។
លទ្ធផលយើងអាចទទួលបានគឺភ្លាមៗ
ក្រោយពីការចាក់បញ្ចូលប្រភេទសារធាតុបំពេញឬក៏យើងត្រូវធ្វើការចាក់បន្ថែមក្នុងរយៈពេលពី២ទៅ៤អាទិត្យដើម្បីធ្វើការពិនិត្យឡើងវិញថាតើបរិមាណដែលយើងបានប្រើប្រាស់នោះគ្រប់គ្រាន់ហើយឬនៅ?
ដូច្នេះសរុបមកវិញដើម្បីទទួលបានផ្ទៃមុខដែលមានទម្រង់អក្សរ V នោះវិធីសាស្ត្រសាមញ្ញដែលត្រូវបានគេអនុវត្តដោយពុំឆ្លងកាត់ការវះកាត់ ហើយវាក៏កាត់បន្ថយផលវិបាកបានច្រើនដែរ។តាមរយៈអ្នកជំនាញក្នុងការប្រើប្រាស់ប្រភេទបូថក់និងសារធាតុបំពេញអ្នកដែលប្រាថ្នាចង់បានផ្ទៃមុខស្លីមនឹងទទួលបានទម្រង់ដូចអក្សរ V។
អត្ថបទនេះចូលរួមចែករំលែកដោយមជ្ឈមណ្ឌលផ្ដល់ប្រឹក្សាផ្នែកសម្ផស្ស Pearl Medical Center ទាក់ទងតាមទូរស័ព្ទ០៨៨ ៣៣ ៧៧ ៧៧៧ និងវេបសាយwww.pearlmedicalcenter.net៕
From: phnom penh post/វេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា
- មិត្តភក្តិបង្អាប់ពេក ព្យាយាមសម្រកគីឡូ បានសម្រេច និងក្លាយជាតារាម៉ូដែលទៀត!
- អត្ថប្រយោជន៏សុខភាពទាំង ១០យ៉ាងដែលទទួលបានពី មើមរមៀត
- ការបំបាត់ខ្លាញ់ដោយពុំវះកាត់មានសុវត្ថិភាពទេ?
- មនុស្សស្រីគ្រប់រូប សុទ្ធតែអាចស្រស់ស្អាតដូចតារាបាន ដោយគ្រាន់តែតុបតែង ឲ្យត្រូវនឹងមុខរបស់ខ្លួន!
- ឱសថថ្មីជំនួយផ្លូវភេទស្ត្រីមានបញ្ហាពិបាកដល់ត្រើយ
- ព្យាបាលបញ្ហាពោះយារធ្លាក់ក្រោយសម្រាលបុត្រ
- អត្ថប្រយោជន៍នៃរុក្ខជាតិស្តៅ
- សកម្មភាពសិច១០យ៉ាងល្អតែទ្រឹស្ដី បើអនុវត្តអាចគ្រោះថ្នាក់
- ពេលណាគួររួមភេទនិងពេលណាគួរបង្ហាញក្ដីស្រឡាញ់?
- ១១សំណួរអំពីសិចដែលអ្នកគួរស្វែងយល់ក្រោយពេលសម្រាលបុត្ររួច
- តើមើលថែដើមទ្រូងយ៉ាងណាឱ្យបានស្អាត?
- ផ្លែឈើទាំងនេះគួរមានក្នុងរបបអាហារប្រចាំថ្ងៃ ផ្ដល់គុណប្រយោជន៍ខ្លាំងដល់សុខភាព
- អន់ចិត្ត មិត្តភក្តិចំអកពេក នារីវ័យក្មេងម្នាក់ ខំប្រឹងសម្រកទម្ងន់ រហូតក្លាយជាស្រីស្អាត
- ឱសថជំនួយផ្លូវភេទនារីក្រោមរូបភាពជាថ្នាំបាញ់ច្រមុះ
- កាត់បន្ថយមុខមុនធ្វើឱ្យស្បែកស្រស់ថ្លាដោយផ្លែស្វាយ
- វិធីងាយៗសំរាប់សុភាពនារី ដែលចង់បានផ្ទៃមុខ និងដងខ្លូនស្អាតតាមបែបធម្មជាតិ
- ឈរជួយបន្ថយបញ្ហាអារម្មណ៍តានតឹង
- ៦ទីតាំងសម្រាប់បំពេញកោសិកាខ្លាញ់របស់អ្នក
- វិធីម៉ាស្សាមុខ ឲ្យទទួលបានផលល្អ
- វិធី និងអត្ថប្រយោជន៍ នៃការថែទាំស្បែក នៅពេលយប់
- ចំនួនអ្នកទស្សនា05435909
- ថ្ងៃនេះ22
- ម្សិលមិញ365
- សប្តាហ៏នេះ393
- ខែនេះ3494