Wednesday, 21 January 2015
មើមរមៀតគឺជារុក្ខជាតិម៉្យាងដែលត្រូវបានគេប្រើជាគ្រឿងសម្ល ឬថ្នាំ ដែលមានក្លិន និងរសជាតិដ៏មុតស្រួចព្រមទាំងមាន ពណ៌ដូចមាស ។ លើសពីនេះទៅទៀតមើមរមៀតមានផ្ទុក សារធាតុចិញ្ចឹមជាច្រើនដូចជា ប្រូតេអ៊ីន ជាតិសរសៃ វីតាមីន C, វីតាមីន E, វីតាមីន K, សូដ្យូម ប៉ូតាស្យូម កាល់ស្យូម ទង់ដែងដែក ម៉ាញ៉េស្យូមណ និងស័ង្កសីដែលសារធារទាំងនេះ បានផ្តល់អត្ថប្រយោជន៏ សុខភាពយ៉ាងច្រើនដូចជា ៖
១. ការពារជំងឺមហារីក
អ្នកស្រាវជ្រាវបានបង្ហាញថាមើមរមៀតគឺជារុក្ខជាតិដ៏ល្អបំផុតដែលអាចជួយការពារការ កើតមហារីក្រពេញប្រូស្តាត ព្រមទាំងអាចបញ្ឈប់ការរីកលូតលាស់នៃជំងឺមហារីកក្រពេញប្រូស្តាត និងបំផ្លាញកោសិកាមហារីកបានយ៉ាងមានប្រសិទ្ធភាព ។
២.បន្ថយជំងឺសន្លាក់ឆ្អឹង
លក្ខណៈសម្បត្តិដ៏វិសេស នៃមើមរមៀតអាចជួយប្រឆាំង និងព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃបានយ៉ាងប្រសើរ ។
៣. ជួយទប់ស្កាត់និងការពារជំងឺទឹកនោមផ្អែម
មើមរមៀត ក៏ត្រូវបានប្រើសម្រាប់ការព្យាបាលជំងឺ ទឹកនោមផ្អែមផងដែរព្រោះវាអាចជួយគ្រប់គ្រងជាតិស្ករ និងជួយកម្រិតបរិមាណនៃជាតិអាំងស៊ុយលីននៅក្នុងខ្លួនមនុស្សយើងបានយ៉ាងប្រសើរ ព្រមទាំងមានប្រសិទ្ធភាពបំផុតក្នុងការពារការចាប់ផ្ដើមនៃជំងឺទឹកនោមផ្អែម ប្រភេទទី ២ ។
៤.ជួយកាត់បន្ថយជាតិខ្លាញ់ នៅក្នុងសរសៃឈាម
ដូចដែលយើងបានដឹងហើយថាកាលណាមានជាតិខ្លាញ់ នៅក្នុងសរសៃឈាមច្រើនអាចធ្វើឲ្យអ្នកប្រឈមមុខនឹងបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ ប៉ុន្តែតាមការស្រាវជ្រាវបានឲ្យដឹងថា ការទទួលទានមើមរមៀតអាចជួយកាត់ បន្ថយជាតិខ្លាញ់ នៅក្នុងសរសៃឈាមព្រមទាំងអាចជួយទប់ស្កាត់ ជំងឺសរសៃឈាមបេះបានទៀតផង ។
៥. បង្កើនភាពស៊ាំ
រមៀតមានផ្ទុកសារធាតុម៉្យាងអាចជួយរំញោចប្រព័ន្ធការពារនិងពង្រឹងប្រព័ន្ធភាពស៊ាំ នៅក្នុងរាងកាយបានយ៉ាងប្រសើរដែលអាចជួយប្រឆាំងទៅនឹងវីរុសនិងមេរោគផ្សិត បានទៀតផង ។
៦. ព្យាបាលមុខរបួស
មើមរមៀតថែមទាំងអាចជួយព្យាបាលមុខរបួសដូចជា មុត និងរលាកផ្សេងៗបានយ៉ាងមានប្រសិទ្ធភាពទៀតផងដោយគ្រាន់តែយក វាទៅរោយនៅកន្លែងដែលមានបញ្ហាតែប៉ុណ្ណោះ នឹងធ្វើឲ្យមុខរបួសឆាប់ ជាសះស្បើយព្រមទាំងអាចជួយជួសជុសកោសិកាស្បែកដែលខូច និងក្រហមបានយ៉ាងល្អ ។
៧. ជួយរក្សាទម្ងន់
ការទទួលទានមើមរមៀត អាចជួយឲ្យអ្នកមានរូបរាងស្រស់ស្អាត និងរក្សានូវតុល្យាភាពនៃទម្ងន់បានយ៉ាងល្អ ជាពិសេសថែមទាំងអាចជួយសម្រក់ទម្ងន់បានទៀតផង ។
៨. ការពារជំងឺ Alzheimer
រលាកខួរក្បាលត្រូវបានសង្ស័យថាដោយសារតែការកើត មានមេរោគម៉្យាងនៅក្នុងខួរក្បាលហៅថា Alzheimer ដែលបណ្ដាល ឲ្យមនុស្សវង្វេងស្មារតីហើយថែមទាំងអាចឈាន ទៅរកការស្លាប់បានទៀតផង។បើតាមការសិក្សារថ្មីមួយបានឲ្យដឹងថាមើមរមៀតអាចជួយគាំទ្រ ដល់សុខភាពរបស់ខួរក្បាលដូចជា ជួយឲ្យលំហូរនៃអុកស៊ីសែនទៅក្នុងខួរក្បាលបានយ៉ាងប្រសើរព្រមទាំងអាចការពារ ឬកាត់បន្ថយការវិវត្ត នៃជំងឺវង្វេងស្មារតីទៀតផង។
៩.ជួយធ្វើឲ្យការរំលាយ អាហារមានភាពប្រសើរទ្បើង
មើមរមៀតមានតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញឲ្យការផលិតទឹកប្រមាត់មានភាពប្រសើរឡើង ដែលវាជាកត្តាមួយ សម្រាប់ធ្វើឲ្យការរំលាយអាហារស្ថិតនៅក្នុងភាពប្រក្រតីជាពិសេសថែមទាំង អាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺហើមពោះបានទៀតផង ។
១០. ការពារជំងឺថ្លើម
មើមរមៀតថែមទាំង អាចជួយបង្កើនជាតិអង់ស៊ីមដ៏សំខាន់ នៅក្នុងថ្លើមដែលជាសារធាតុមួយ អាចជួយបន្សាបជាតិពុល នៅក្នុងរាងកាយរបស់មនុស្សយើងព្រមទាំជួយការពារជំងឺថ្លើមបានទៀតផង ៕
- វិធី និងអត្ថប្រយោជន៍ នៃការថែទាំស្បែក នៅពេលយប់
- យុវតីសម័យថ្មីវៀតណាម ចុះអប់រំក្មេងជំទង់ពីបញ្ហាផ្លូវភេទដ៏រសើបក្នុងសង្គម
- ឈរជួយបន្ថយបញ្ហាអារម្មណ៍តានតឹង
- ផ្លែឈើទាំងនេះគួរមានក្នុងរបបអាហារប្រចាំថ្ងៃ ផ្ដល់គុណប្រយោជន៍ខ្លាំងដល់សុខភាព
- ព្យាបាលបញ្ហាពោះយារធ្លាក់ក្រោយសម្រាលបុត្រ
- កាត់បន្ថយមុខមុនធ្វើឱ្យស្បែកស្រស់ថ្លាដោយផ្លែស្វាយ
- ពេលណាគួររួមភេទនិងពេលណាគួរបង្ហាញក្ដីស្រឡាញ់?
- ស្ត្រីមួយចំនួន មានការឈឺចាប់ នៅពេលរួមភេទ
- ការបំបាត់ខ្លាញ់ដោយពុំវះកាត់មានសុវត្ថិភាពទេ?
- មិត្តភក្តិបង្អាប់ពេក ព្យាយាមសម្រកគីឡូ បានសម្រេច និងក្លាយជាតារាម៉ូដែលទៀត!
- ធ្វើយ៉ាងណាទើបស្អាតអស្ចារ្យដោយមិនចាំបាច់ Make-up!
- អន់ចិត្ត មិត្តភក្តិចំអកពេក នារីវ័យក្មេងម្នាក់ ខំប្រឹងសម្រកទម្ងន់ រហូតក្លាយជាស្រីស្អាត
- ១១សំណួរអំពីសិចដែលអ្នកគួរស្វែងយល់ក្រោយពេលសម្រាលបុត្ររួច
- សារមន្ទីរយឹនសឹនហូជីមិញ តាំងបង្ហាញរុក្ខជាតិវេជ្ជសាស្ដ្រជាង ៤០០ ប្រភេទ
- វិធីងាយៗ ៥យ៉ាងនេះ អាចជួយឲ្យបបូរមាត់អ្នក ឡើងពណ៌ផ្កាឈូក បែបធម្មជាតិបាន!
- ទម្រង់មុខអក្សរVពេញនិយមនៅអាស៊ី
- តើមើលថែដើមទ្រូងយ៉ាងណាឱ្យបានស្អាត?
- វីដេអូអប់រំផ្លូវភេទអនឡាញនូវែលសេឡង់ មានចំនួនទស្សនារាប់សិបលានដង
- ឈឺចាប់ ពេលរួមភេទ មានរោគសញ្ញាអ្វីខ្លះ?
- វិធីដើម្បីទទួលបានទម្រង់មុខអក្សរVដ៏ពេញនិយមនៅអាស៊ី
- ចំនួនអ្នកទស្សនា05435902
- ថ្ងៃនេះ15
- ម្សិលមិញ365
- សប្តាហ៏នេះ386
- ខែនេះ3487