1/2/2014
វេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា
ការ បណ្ដុះកោសិកាខ្លាញ់ (Lipofilling)គឺជាបច្ចេកទេសថ្មីមួយដែលបណ្ដុះកោសិកាខ្លាញ់ឡើងវិញតាមរយៈការប្រើប្រាស់កោសិកាខ្លាញ់ទាញយកចេញពីតំបន់ណាមួយលើរាងកាយដែលយើងពុំត្រូវការយកមកបំពេញនៅកន្លែងថ្មីមួយទៀត។
១.បំពេញបន្តឹងផ្ទៃមុខ
ការ បណ្ដុះកោសិកាខ្លាញ់ត្រូវបានគេចាត់ទុកថាជាវិធីសាស្ត្រម៉្យាងដែលអាចប្រើប្រាស់ជំនួសការដាក់អ៊ីមភ្លែនសិប្បនិម្មិត(Implant) នៅលើមុខនិងការវះកាត់បន្តឹងស្បែកមុខ។
ដូចយើងបានឃើញកន្លងមកហើយថាបញ្ហាទូទៅមួយនៃការវះកាត់បន្តឹងស្បែកមុខគឺវាបន្សល់ទុកនូវស្លាមរបួស។ក្នុងករណីខ្លះវាក៏អាចបង្កជាភាពមិនស្មើគ្នានៅលើផ្ទៃមុខទាំងសងខាង។គេសង្កេតឃើញថា ក្រោយការវះកាត់បន្តឹងស្បែកមុខអតិថិជនហាក់ដូចជាទទួលបាននូវផ្ទៃមុខថ្មីមួយខុសពីផ្ទៃមុខដើមទាំងស្រុង។វាក៏អាចបង្កឲ្យមានការកើនឡើងនូវទម្រង់មុខលក្ខណៈឆ្អឹងដោយសារតែការបន្តឹងស្បែកមុខហួសហេតុពេក។
បញ្ហាទាំងនេះអាចដោះស្រាយបានតាមរយៈការប្រើប្រាស់នូវវិធីបណ្ដុះកោសិកាលើផ្ទៃមុខ។
កោសិកា ខ្លាញ់ដែលយកចេញពីដងខ្លួនភ្លៅនិងក្បាលពោះនឹងត្រូវបានគេប្រើប្រាស់យកទៅបំពេញនៅត្រង់សៀតផ្កាក្រោមត្របកភ្នែកលើផ្ទៃមុខ និងថ្ពាល់ជាដើម។
ការបណ្ដុះកោសិកាខ្លាញ់ទាំងនេះអាចជួយកែបញ្ហាបាត់បង់កោសិកាខ្លាញ់លើផ្ទៃមុខដែលបណ្ដាលមកពីអាយុនិងការបាត់បង់នូវស្រទាប់កូឡាហ្សែនឬការខូចខាតស្បែកដោយសារប៉ះពាល់ផ្ទាល់ជាមួយពន្លឺព្រះអាទិត្យ។
២. បំពេញបរិវេណភ្នែកឲ្យស្រស់ស្រាយ
ពន្លឺកែវភ្នែកដូចជាកញ្ចក់ឆ្លុះបញ្ចាំងពីអារម្មណ៍និងសុខភាពរបស់មនុស្សម្នាក់ៗ។ប៉ុន្តែមានមនុស្សជាច្រើនមានបញ្ហាខ្មៅនៅជុំវិញត្របកភ្នែកឬក៏ខូងផតបណ្ដាលមកពីការបាត់បង់នូវកោសិកាខ្លាញ់ក្រោមត្របកភ្នែកជាដើមដោយសារតែភាពអត់ងងុយ ឬមានបញ្ហាស្រេ្តស។ការបណ្ដុះកោសិកាខ្លាញ់នៅលើត្របកភ្នែកក្រោមអាចផ្ដល់ឲ្យមនុស្សនូវផ្ទៃមុខស្រស់ថ្លាស្ដែងពីសុខភាពផ្លូវកាយនិងអារម្មណ៍ផ្លូវចិត្តល្អទៀតផង។
៣.បង្កើតទំហំមាត់ឲ្យសមសួន
ការ បណ្ដុះកោសិកាខ្លាញ់គឺជាជម្រើសមួយដ៏មានសុវត្ថិភាពសម្រាប់ស្ត្រីដែលត្រូវការបំពេញបបូរមាត់។វាគឺជាវិធីសាស្ត្រដ៏ងាយបំផុតដោយប្រើរយៈពេលមិនដល់១ម៉ោងនិងពុំទាមទារឲ្យមានការឈប់សម្រាកពីការងារឡើយ។លទ្ធផលដែលទទួលបានគឺស្ដែងចេញភ្លាមៗក្រោយពីការចាក់បញ្ចូលកោសិកាខ្លាញ់ក្នុងបបូរមាត់។
៤.បណ្ដុះកោសិកាខ្លាញ់លើខ្នងដៃ
ថ្វីដ្បិតតែតម្រូវការកែសម្ផស្សនៅលើខ្នងដៃពុំមានចំនួនច្រើនដូចការវះកាត់លើផ្ទៃមុខក៏ពិតមែនប៉ុន្តែសព្វថ្ងៃនេះយើងសង្កេតឃើញថាអតិថិជនពិសេសស្ត្រីមួយចំនួនបានអញ្ជើញមកពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសពីការកែកុនធ្វើឲ្យខ្នងដៃស្អាតបាតសមសួន។
ខណៈពេលដែលអាយុរបស់យើងកាន់តែច្រើនយើងសង្កេតឃើញថាស្បែករបស់យើងជាពិសេសខ្នងដៃមានសភាពស្ងួតឡើងស្នាមជ្រីវជ្រួញ និងលេចចេញ នូវសរសៃឈាមក្រោមស្បែក។
ការបណ្ដុះកោសិកាខ្លាញ់នៅលើខ្នងដៃបានក្លាយទៅជាវិធីសាស្ត្រមួយដែលត្រូវបានគេអនុវត្តទូលំទូលាយដើម្បីព្យាបាលបញ្ហាស្បែកស្ងួតបាត់បង់ជាតិខ្លាញ់ក្រោមស្បែកឬក៏ស្បែកលេចសរសៃខ្មៅជាដើមដើម្បីទទួលបានស្បែកមានលក្ខណៈក្មេងជាងមុន។រយៈពេលនៃការព្យាបាលប្រហាក់ប្រហែល១ម៉ោងនិងពុំមានផលវិបាកអ្វីធ្ងន់ធ្ងរដល់អតិថិជនឡើយ។
៥.ការបណ្ដុះកោសិកាខ្លាញ់នៅលើគូទ
ការបណ្ដុះកោសិកាខ្លាញ់នៅគូទអាចធ្វើឲ្យគូទមានភាពមូលក្បំដែលស្ត្រីមួយចំនួនអះអាងថាវាបង្កើនជំនឿចិត្តក្នុងការស្លៀកពាក់។យើងអាចយកកោសិកាខ្លាញ់ចេញពីត្រគាកមកបំពេញនៅត្រង់គូទដើម្បីឲ្យទំហំទាំងពីរសមាមាត្រគ្នា។
៦.ការបណ្ដុះកោសិកាលើដើមទ្រូង
ការបង្កើនទំហំទ្រូងគឺជាការវះកាត់ដ៏កំពុងពេញនិយមចំពោះស្ត្រីជាច្រើនជាពិសេសអ្នកមានអាយុចាប់ពី៣៥ឆ្នាំឡើងទៅ។តម្រូវការកែកុនដើមទ្រូងឲ្យធំមានការកើនឡើងទ្វេដងជារៀងរាល់ឆ្នាំដោយសារតែទំនោរនៃការចង់បានដើមទ្រូងធំ។
ក្រៅពីជម្រើស វះកាត់ពង្រីកសុដន់ការបណ្ដុះកោសិកាខ្លាញ់នៅលើទ្រូងត្រូវបានគេកត់សម្គាល់ឃើញថាគឺជាវិធីសាស្រ្តមួយដែលយើងអាចផ្ដល់ឲ្យស្ត្រីនូវទំហំដើមទ្រូងសមល្មមនិងមានលក្ខណៈធម្មជាតិសុទ្ធសាធ។យើងពុំត្រូវការប្រើប្រាស់បន្ថែមនូវសារធាតុបំពេញឬក៏ថង់សិប្បនិម្មិតឡើយ។ប៉ុន្តែការប្រើប្រាស់កោសិកាខ្លាញ់មកពង្រីកដើមទ្រូងគឺអាចអនុវត្តបានតែចំពោះស្ត្រីណាដែលមានខ្លាញ់បម្រុងទុកជាស្រេចដូចជានៅលើពោះចង្កេះ ភ្លៅជាដើមហើយទំហំទៀតសោតយើងពុំអាចប្រើកោសិកាខ្លាញ់មកពង្រីកដើមទ្រូងឲ្យធំដូចជាការវះកាត់ប្រើថង់សិប្បនិម្មិតនោះទេ។
ផលលំបាកនៃការបណ្ដុះកោសិកាខ្លាញ់
ជាទូទៅការបណ្ដុះកោសិកាខ្លាញ់មានផលវិបាកតិចតួចបើធៀបជាមួយការវះកាត់ផ្សេងៗ។តែទោះជាយ៉ាងណាអតិថិជនគួរទទួលព័ត៌មានជាមុនទាក់ទិននឹងការឈឺចាប់និងការហើម។ផលវិបាកផ្សេងទៀតដូចជាការកើតឡើងដុំៗនៅលើផ្ទៃមុខដែលទាមទារការវះកាត់ឬវិធីសាស្ត្រកែតម្រូវផ្សេងទៀតដើម្បីធ្វើឲ្យប្រសើរឡើងវិញ។
អត្ថបទ នេះចូលរួមចែករំលែកដោយ PearlMedical Cabinet ដែលអាចទាក់ទងតាមលេខ០៨៨ ៣៣ ៧៧ ៧៧៧ និងគេហទំព័រ www.pearlmedicalcenter.net៕
- ទម្រង់មុខអក្សរVពេញនិយមនៅអាស៊ី
- ធ្វើយ៉ាងណាទើបស្អាតអស្ចារ្យដោយមិនចាំបាច់ Make-up!
- ស្ត្រីមួយចំនួន មានការឈឺចាប់ នៅពេលរួមភេទ
- វីដេអូអប់រំផ្លូវភេទអនឡាញនូវែលសេឡង់ មានចំនួនទស្សនារាប់សិបលានដង
- វិធីងាយៗសំរាប់សុភាពនារី ដែលចង់បានផ្ទៃមុខ និងដងខ្លូនស្អាតតាមបែបធម្មជាតិ
- សកម្មភាពសិច១០យ៉ាងល្អតែទ្រឹស្ដី បើអនុវត្តអាចគ្រោះថ្នាក់
- កាត់បន្ថយមុខមុនធ្វើឱ្យស្បែកស្រស់ថ្លាដោយផ្លែស្វាយ
- ឈរជួយបន្ថយបញ្ហាអារម្មណ៍តានតឹង
- អប់សក់ ដោយចេកអំបូង
- ផ្លែឈើទាំងនេះគួរមានក្នុងរបបអាហារប្រចាំថ្ងៃ ផ្ដល់គុណប្រយោជន៍ខ្លាំងដល់សុខភាព
- តើមើលថែដើមទ្រូងយ៉ាងណាឱ្យបានស្អាត?
- ឱសថជំនួយផ្លូវភេទនារីក្រោមរូបភាពជាថ្នាំបាញ់ច្រមុះ
- អត្ថប្រយោជន៏សុខភាពទាំង ១០យ៉ាងដែលទទួលបានពី មើមរមៀត
- វិធី និងអត្ថប្រយោជន៍ នៃការថែទាំស្បែក នៅពេលយប់
- យុវតីសម័យថ្មីវៀតណាម ចុះអប់រំក្មេងជំទង់ពីបញ្ហាផ្លូវភេទដ៏រសើបក្នុងសង្គម
- វិធីម៉ាស្សាមុខ ឲ្យទទួលបានផលល្អ
- អត្ថប្រយោជន៍នៃរុក្ខជាតិស្តៅ
- ពេលណាគួររួមភេទនិងពេលណាគួរបង្ហាញក្ដីស្រឡាញ់?
- ស្ថិតិប្រវែងលិង្គបុរសតាមប្រទេស
- ព្យាបាលបញ្ហាពោះយារធ្លាក់ក្រោយសម្រាលបុត្រ
- ចំនួនអ្នកទស្សនា05476775
- ថ្ងៃនេះ680
- ម្សិលមិញ1723
- សប្តាហ៏នេះ5153
- ខែនេះ22597