សេចក្តីជូនដំណឹង
​​​​​​​
១១​សំណួរ​អំពី​សិច​ដែល​អ្នក​គួរ​ស្វែងយល់​ក្រោយ​ពេល​សម្រាល​បុត្រ​រួច​

                              វត្តមានសមាជិក​តូច​ក្នុង​គ្រួសារ​អាច​ធ្វើ​ឲ្យជីវិត​សិច​ស្វាមីភរិយា​ប្រែប្រួល​ខ្លះៗ​ហើយ។

03/02/2014

Love wedding

តើ​ត្រូវ​រង់ចាំ​ដល់​ពេល​ណា​ទៀត? ម៉េច​ក៏​អត់​សូវ​មាន​អារម្មណ៍​ដូច​មុន​អ៊ីចឹង? ទាំងនេះ​គឺជា​សំណួរ​ដែល​យើង​តែងតែ​ឆ្ងល់​ក្រោយ​ពេល​ដែល​ទើបសម្រាលកូន​ថ្មីថ្មោង។

វេជ្ជបណ្ឌិត ដេវិដដែលវិន និង​អ្នកជំនាញ​ផ្នែក​សុខភាព​គ្រួសារនិង​អ្នក​ផ្ដល់ប្រឹក្សា​ផ្នែក​ចិត្តសាស្ត្រ អ្នកស្រីគ្រីស្ទីន វេបប៊ឺបាន​ផ្ដល់​នូវ​អនុសាសន៍​ល្អៗ​ដែល​មាន​គុណ​តម្លៃ​សម្រាប់​រឹត​ចំណង​ស្នេហានិង​ជីវិត​លើ​គ្រែ​រវាង​ប្ដីប្រពន្ធ​ឲ្យ​នៅ​តែ​ផ្អែមល្ហែម។

តើ​ការ​សម្រាល​កូន​ប៉ះពាល់​ដល់​ជីវិត​លើ​គ្រែ​របស់​អ្នក​យ៉ាង​ណា?

ការរួមភេទ​ក្រោយ​ពេល​មាន​កូន​ពិតជា​មិន​ដូច​មុន​ទេ។ការ​សម្រាល​កូន​គឺជា​រឿង​មិន​ងាយស្រួល​ឡើយ​ដោយ​បន្សល់​នូវ​របួស​ទ្វារមាសដែល​ត្រូវ​រង់ចាំ​ឲ្យ​សះស្បើយ។ថ្វីដ្បិត​តែ​ឆ្លងកាត់​ការ​សម្រាល​កូន​ហើយ​ក្ដីស្ត្រី​ក៏​នៅ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​មាន​កូន​ទៀតធ្វើឲ្យ​នាង​សឹង​តែ​លែង​នឹក​នា​ដល់​រឿង​លើ​គ្រែ។ដូច្នេះ​ហើយ​ភាគី​ខាង​បុរសនិង​ស្ត្រី​ត្រូវ​តែ​ព្យាយាម​យល់​ចិត្ត​គ្នា​ទៅវិញ​ទៅមកនិង​រង់ចាំ​ឲ្យ​ពេលវេលា​ផ្សះផ្សា​ជីវិត​លើ​គ្រែ​ឲ្យ​ត្រឡប់​មក​ជា​ការ​រោលរាល ឡើង​វិញ។

តើ​ពេល​ណា​ទើប​អាច​ចាប់ផ្ដើម​រួមភេទ​បាន​ក្រោយ​ឆ្លង​ទន្លេ?

តាមធម្មតា​គ្រូពេទ្យ និង​ឆ្មបតែង​ណែនាំ​ស្ត្រី​រង់ចាំ​រហូត​ទាល់​តែ​នាង​បាន​ទៅ​ពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល​បុត្រ​រួច​៦​សប្ដាហ៍ដោយ​នេះ​ជា​រយៈពេល​អាច​ឲ្យ​ស្បូន​រួម​ទំហំ​មក​ដូច​ដើម​វិញ។ទោះ​យ៉ាង​ណាមាន​ស្ត្រី​មួយ​ចំនួន​មាន​សម្រើប​ផ្លូវភេទ​ភ្លាមៗ​ក្រោយពី​សម្រាល​កូន​ផងដែរខណៈ​ដែល​ស្ត្រី​ខ្លះ​ទៀត​ត្រូវ​ការ​រយៈពេល​លើស​ពី​៦​សប្ដាហ៍​ទើប​ថ្នេរនិង​ទ្វារមាស​សះស្បើយ​ដូចដើម។

អ្នក​ត្រូវ​សួរ​នាំ​គ្រូពេទ្យ​ជំនាញ​អំពី​ស្ថានភាព​សុខភាព​ផ្ទាល់​ខ្លួន​និង​តម្រូវការ​ប្រើ​ទឹករំអិល​បន្ថែម​ពេលរួមភេទ​លើក​ដំបូង​ក្រោយ​មាន​កូន។

ប្រសិន​បើ​រួមភេទ​មិន​ទាន់​បានតើ​យើង​អាច​ធ្វើអ្វី​បាន​ខ្លះ?

ទោះបីជា​អ្នក​មិនទាន់​អាច​រួមភេទ​ដោយ​ការ​ស៊ក​បញ្ចូល​លិង្គ​ក្នុង​ទ្វារមាសក្ដីក៏​ប្ដីប្រពន្ធ​ទាំងឡាយ​អាច​លេង​ល្បែង​តណ្ហា​កម្រិត​ល្មម​បាន​ដែរដូចជាការ​បបោស​អង្អែលឱបថើប ផ្ដល់​សេចក្ដីសុខ​ឲ្យ​គ្នា​ជាដើម។

៦​សប្ដាហ៍​យូរ​ណាស់តើ​មាន​វិធី​ឡើង​ឋានសួគ៌​តាម​ផ្លូវកាត់​ទេ?

ពិតជា​មាន។បុរស​ស្ត្រី​អាច​ដឹកដៃ​គ្នា​ឡើង​ឋានសួគ៌​តាម​វិធី​មួយ​ចំនួន​ដែល​មិន​មានគ្រោះថ្នាក់។ស្ត្រី​ដែល​ទើប​ឆ្លង​ទន្លេ​រួច​អាច​ដុតរោល​តណ្ហា​ឲ្យ​ដល់​ចំណុច​កំពូលនិង​មាន​រំញ័រ​កន្ត្រាក់​មាត់ស្បូន​ដោយ​គ្មាន​បញ្ហា​ដល់​សុខភាព​ឡើយហើយ​នាង​ក៏​អាច​ផ្ដល់​សេចក្ដីសុខ​ដល់​ដៃគូ​បាន​ដែរ​តាមរយៈ​ការ​ប្រើ​បបូរមាត់​ជញ្ជក់ឬ​ក៏​ដៃ​សាប់​ប្រដាប់ភេទ​បុរស​រហូត​ដល់​នាគរាជ​ព្រួស​ពិស​ជាដើម។

សម្រាប់​បុរស វិញ​បើ​ចង់​ប្រើ​ដៃ​ប្រឡែង​ប្រដាប់ភេទ​របស់​នាងចូរ​ប៉ះពាល់​ត្រឹម​តែ​ផ្នែក​ខាង​ក្រៅ​បាន​ហើយចៀសវាង​ការ​ស៊ក​បញ្ចូល​ទៅ​ខាង​ក្នុង​នាំឲ្យ​មាន​ការ​ចម្លង​រោគឬ​ធ្វើឲ្យ​ប៉ះពាល់​ដល់​របួស​ទ្វារមាស។

តើ​មាន​សកម្មភាព​អ្វី​ដែល​គួរ​តែ​ចៀសវាង​ដាច់ខាត​នោះ?

អ្នកជំនាញហាមប្រាម​ដាច់ខាត​មិន​ឲ្យ​បុរស​ប្រើ​មាត់និង​អណ្ដាត​ទៅ​បបោស​អង្អែលឬ​លិទ្ធ​ទ្វារមាស​របស់​ស្ត្រី​ដែល​ទើប​ឆ្លងទន្លេ​រួច​នោះ​ទេ។

ហេតុអ្វី​បាន​ជា​បុរស​មិនអាច​ប្រើ​មាត់​សម្រេច​កាម​ស្ត្រី​ទើប​ឆ្លងទន្លេ?

មានមូលហេតុ​២​គឺ​ទី​មួយ​វា​អាច​ចម្លង​រោគ​ដល់​ទ្វារមាស និង​ស្បូន។ ទី​២នឹង​ផ្ដល់​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​នោះ​គឺ​វា​អាច​ធ្វើឲ្យ​ខ្យល់​ចូលក្នុង​សរសៃ​ឈាម​ដែល​ងាយ​ធ្វើឲ្យ​ស្ត្រី​ទើប​នឹង​ឆ្លងទន្លេ​រួចដែល​ករណី​នេះ​អាច​បណ្ដាល​ឲ្យ​ស្លាប់​ទៀត​ផង។

ចំពោះ​សុដន់​ទាំង​គូ​វិញតើ​គួរ​ចាត់​ការ​វា​យ៉ាង​ដូចម្ដេច?

វាមិន​មាន​បញ្ហា​ចោទ​ទេ​ដែល​បុរស​ជា​ប្ដី​លេង​សុដន់​ប្រពន្ធ​ខ្លួន​ទើប​នឹងសម្រាល​បុត្រ​រួច​នោះ ដរាប​ណា​នាង​យល់ព្រម​ឲ្យ​ប៉ះហើយ​បុរស​នោះ​មិន​ប្រកាន់​នឹង​ការ​ចេញ​ទឹក​ដោះ​ពី​ក្បាល​សុដន់​នោះ។ប៉ុន្តែ​ប្រសិន​បើ​នាង​មាន​អាការសង្កៀរ ប្រេះ​ក្បាលដោះឬ​ឈឺចាប់​ទ្រាំ​មិន​បាន​ត្រូវ​តែ​បញ្ឈប់​សកម្មភាព​ចាប់​ច្របាច់​នោះ​ភ្លាម។

ដើម្បី​ការពារ​ការ​ចេញ​ទឹកដោះស្ត្រី​គួរ​តែ​បំបៅ​កូន​ឲ្យ​រួចរាល់ សឹម​ផ្ដល់​ឱកាស​ឲ្យ​ស្វាមី​បបោស​អង្អែល។

ការ​គិតគូរ​ដល់​ទារក​ទើប​នឹង​កើត​ច្រើន​ពេក​ធ្វើឲ្យ​អស់​ចំណង់​សិច​ឬ?

ពិតមែន​ហើយប្ដីប្រពន្ធ​ត្រូវ​ហត់​អស់​កម្លាំង​នឹង​មើល​ទារក​ទើប​នឹង​កើតដូច្នេះ​ហើយ​វា​ប្រាកដ​ជា​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ។ជាទូទៅ​អ្នក​ដែល​ទើប​ក្លាយ​ជា​ឪពុក​ម្ដាយ​គេ​ថ្មីថ្មោង​តែង​អស់​កម្លាំងនិង​គេង​មិន​គ្រប់ជា​ហេតុ​ធ្វើឲ្យ​ចំណង់​ផ្លូវភេទ​ធ្លាក់​ចុះ។ ទោះ​យ៉ាង​ណាអ្នក​ជំនាញ​ចិត្តសាស្ត្រ​នៅតែ​ជំរុញ​ឲ្យ​ប្ដីប្រពន្ធ​ស្វែងរក​ជំនួយ​មើលថែទារក​ពី​សាច់ញាតិដើម្បី​បាន​ឆ្លៀត​ឱកាស​ឡើង​គ្រែ​បង្កើត​ភាព​ផ្អែមល្ហែម​ខ្លះ​ជាមួយ​គ្នា។ការ​រួមភេទ​បែប​ឆក់កណ្ដៀត​ក៏​ជា​រឿង​មួយ​ដែល​គួរ​តែ​សាកល្បង​ដែរ។

តើ​ចំណង់​ភេទ​របស់​ស្ត្រី​ប្រែប្រួល​យ៉ាង​ណា​ក្រោយ​សម្រាល​កូន?


ស្ត្រីភាគច្រើន​មិនសូវ​មាន​អារម្មណ៍​នឹង​រឿង​លើ​គ្រែ​ទេក្រោយពី​ឆ្លងទន្លេ​បាន​ពីរ​បី​សប្ដាហ៍​ដោយសារ​តែ​ការ​នឿយហត់និង​ការ​ខ្លាច​រអា​នឹង​រឿង​មាន​កូន​ម្ដង​ទៀត។យ៉ាង​យូរ​២​ខែ​នាង​នឹង​ផ្ដើម​មាន​ភ្លើង​តណ្ហា​ឆេះ​ក្ដៅ​តិចៗ​ឡើង​វិញ​ហើយ។បើ​ពុំ​នោះ​ទេ​នាង​គួរ​តែ​ស្វែងរក​ជំនួយ​ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​បន្តពូជ។

ការ​រួមភេទ​លើក​ដំបូង​ក្រោយ​សម្រាលកូន​ត្រូវ​ធ្វើ​ដូចម្ដេច?

«ថ្នមៗ» នេះ​គឺជា​ពាក្យ​ដែល​អ្នក​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​ជានិច្ច។ប្រសិន​បើ​អាច​អ្នក​គួរ​ស្វែងរក​ពេលវេលា​ណា​ដែល​អ្នក​អាច​សម្រាកនិង​ប្រតិបត្តិការ​សន្សឹមៗ​បាន​យូរ។ ក្រោយ​សម្រាល​កូនការ​ប្រែប្រួល​នៃ​អ័រម៉ូន​អាច​ធ្វើឲ្យ​ទ្វារមាស​មាន​ភាព​ស្ងួត។អ្នក​គួរ​តែ​ប្រើ​ទឹករំអិល​ជំនួយ​ជា​ការ​ប្រសើរ។

សម្រាប់​ក្បាច់​រួមភេទវិញគួរ​តែ​ផ្ដល់​អាទិភាព​ឲ្យ​ស្ត្រី​ជា​អ្នក​បញ្ជា​ចង្វាក់​ចលនានិង​ជម្រៅ​នៃ​ការ​ស៊ក​បញ្ចូល​ដូចជា ក្បាច់​ជិះ​សេះឬ​ក្បាច់​អង្គុយ​ទល់​មុខ​គ្នា​ជាដើម។អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​កុំ​ភ្លេច​ប្រើ​វិធី​ពន្យារកំណើតព្រោះ​ស្ត្រី​អាច​មាន​ផ្ទៃពោះ​ភ្លាមៗ​ក្រោយពី​សម្រាល​កូន​រួច។

តើ​ធ្វើ​ដូចម្ដេច​ប្រសិន​បើ​ស្ត្រី​បែរ​ជា​អស់​អារម្មណ៍​ផ្លូវភេទ​សោះ​ក្រោយ​ពេល​ដែល​សម្រាល​កូន​រួច?

ករណី​នេះកើតឡើង​ជា​ញឹកញាប់ ជាពិសេស​វា​បង្ក​ឡើង​ដោយ​កត្តា​ផ្លូវចិត្តនិង​កត្តា​សង្គម​ជា​ជាង​កត្តា​អ័រម៉ូន និង​សុខភាព។ស្ត្រី​គួរ​តែ​ស្វែងរក​ជំនួយ​ពី​អ្នក​ជំនាញ​ផ្ដល់​ប្រឹក្សា​ផ្នែកចិត្តសាស្ត្រ និង​គ្រូពេទ្យ​ឯកទេស​សុខភាព​បន្តពូជ។

ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះមាន​ផលិតផល​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះដូចជាបន្ទះបិទ​លើ​ស្បែក​ដើម្បី​ជំរុញ​អ័រម៉ូន​ផ្លូវភេទឬ​ឧបករណ៍​ដាស់​អារម្មណ៍​សិច​ជាដើម។

អ្វី​ដែល​សំខាន់​គឺ​ស្ត្រី​ត្រូវតែ​ព្យាយាម​ទទួល​យក​នូវ​ការ​ប្រែប្រួល​នៃ​រាងកាយ​របស់​ខ្លួននិង​ផ្ដល់​ភាព​ជឿជាក់​ចំពោះ​ខ្លួនឯង​ក្រោយពី​ឆ្លង​ទន្លេ​រួច។មាន​ស្ត្រី​ជាច្រើន​បាត់បង់​អារម្មណ៍​ផ្លូវភេទ​ដោយសារ​តែ​នាង​ធាត់​ឡើង​ទម្ងន់ មាន​សង្វារ​ក្បាលពោះនិង​មាន​ទ្វារមាស​រីក​ធំ​ជាង​មុនធ្វើឲ្យ​នាង​មិន​ចង់​រួមភេទ​ក៏​ថា​បាន៕

By; Phnom penh post

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05501604
  • ថ្ងៃនេះ1359
  • ម្សិលមិញ2654
  • សប្តាហ៏នេះ4019
  • ខែនេះ6056
បណ្តាញទំនាក់ទំនងសង្គម