Wednesday, 26 March 2014
ដំណើរកម្សាន្តវិស្សមកាលជាវេលាបង្ហាញក្ដីស្រឡាញ់ ជាជាងការផ្ដោតលើសិច។
ភាគច្រើនគូស្នេហ៍តែងគិតថាសិចនិងស្នេហាជាប្រធានបទពីរខុសគ្នា។បើគេនិយាយពីសិចគឺសំដៅទៅលើសកម្មភាពលើគ្រែបែបល្បែងកម្សាន្តមួយដែលមនុស្សប្រើវិធីសាស្រ្តនិងតាមបច្ចេកទេសរៀងៗខ្លួន។រីឯការបង្ហាញក្ដីស្រឡាញ់គឺការប្រើអារម្មណ៍ស្វែងយល់ចិត្តគ្នាទៅវិញទៅមកគ្រប់ស្ថានភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
នេះគឺការណែនាំដើម្បីឲ្យអ្នកអាចថ្លឹងថ្លែងតាមកាលៈទេសៈណាសមសម្រាប់សិចនិងពេលវេលាណាគួរតែបង្ហាញក្ដីស្រឡាញ់ចំពោះដៃគូ។
គូស្នេហ៍ស្រឡាញ់គ្នាច្រើនឆ្នាំគួរណាត់ជួបគ្នាសម្ដែងក្ដីស្រឡាញ់
ក្រោយពីរួមរស់ជាមួយគ្នាច្រើនឆ្នាំ ភ្លើងស្នេហ៍ហាក់ដូចជាត្រជាក់ល្ហឹម។បុរសទំនងជាភ្លេចស្ត្រីដែលខ្លួនប្ដូរផ្ដាច់ថាស្រឡាញ់នោះ ហើយផ្ដោតអារម្មណ៍លើការងារឬមិត្តភក្តិច្រើនជាង។ប្រសិនបើអ្នកស្ថិតក្នុងដំណាក់កាលនេះអ្នកគួរតែភ្ញាក់ខ្លួនដោយចាប់ផ្ដើមអ្វីៗពីសូន្យឡើងវិញ។
ចូរធ្វើការណាត់ជួបនាងដើម្បីជាឱកាសសម្ដែងនូវក្ដីស្រឡាញ់ដូចនឹងអ្វីដែលអ្នកធ្លាប់ធ្វើកាលពីផ្ដើមស្នេហ៍នឹងគ្នាថ្មីថ្មោង។ស្នេហាក៏ដូចជា ថ្មទូរស័ព្ទដែរបើមិនសាកថាមពលឡើងវិញទេវាប្រាកដជាខូចមិនខាន។
នាងដើរលេងជាមួយមិត្តភក្តិស្រីៗរួចវាគួរដល់ពេលបើកសមរភូមិសិច
ប្ដីប្រពន្ធតែងតែផ្ដល់ពេលវេលាដល់គ្នាទៅវិញទៅមកដើម្បីជួបជុំមិត្តភក្តិចាស់រៀងៗខ្លួន។ជាទូទៅស្ត្រីដែលចេញក្រៅជួបមិត្តភក្តិស្រីៗដូចគ្នានោះពួកនាងភាគច្រើនចូលចិត្តអួតពីជីវិតគ្រួសារនិងធ្លោយមាត់ជជែករឿងលើគ្រែប្រាប់គ្នាតិចឬច្រើនជាមិនខាន។
ពេលដែលនាងត្រឡប់ពីដើរលេង
ជុំមិត្តភក្តិវិញវាជាវេលាដ៏ស័ក្ដិសមបំផុតសម្រាប់យុទ្ធនាការសិចជាមួយនាងហើយសកម្មភាពនេះនឹងធ្វើឲ្យនាងរឹតតែមានជំនឿចិត្តលើអ្នក។
ថ្ងៃឈប់សម្រាកជាឱកាសបណ្តុះចំណងស្នេហាដ៏ផ្អែមល្ហែម
ស្រ្តីគ្រប់រូបចូលចិត្តដំណើរកម្សាន្តវិស្សមកាលណាស់ព្រោះវាជាវេលាពោរពេញដោយទិដ្ឋភាពប្លែកភ្នែកការដើរផ្សារទិញទំនិញតាមចិត្តគួបផ្សំនឹងអាកាសធាតុល្អ។ដូច្នេះនាឱកាសឈប់សម្រាកនេះហើយដែលអ្នកជាបុរសត្រូវចេះបង្កើតនូវភាពរ៉ូមេនទិកដើម្បីរឹតបន្តឹងចំណងស្នេហ៍ជាមួយនាងឲ្យបានល្អ។គ្រប់កាយវិការរបស់អ្នកគួរតែចេះបង្កើតភាពកំប្លុកកំប្លែង។សំណើចរបស់នាងគឺជាថ្នាំសម្រើបធម្មជាតិដ៏ល្អលេខ១ក្នុងលោក។
បន្ទាប់ពីឈ្លោះប្រកែកគ្នាជាឱកាសបង្កាត់ភ្លើងតណ្ហា
ការឈ្លោះប្រកែកគ្នាគឺជាថាមពលដ៏ចម្លែកអស្ចារ្យមួយដែលបង្កើតឲ្យមានចំណង់តណ្ហាហើយសិចគឺជាអ្នកផ្សះផ្សាជម្លោះប្ដីប្រពន្ធដ៏មានប្រសិទ្ធភាពបំផុត ។ពេលអ្នក និងគូស្នេហ៍ស្រីឈ្លោះប្រកែកគ្នានោះវាបានបង្កើតឲ្យមានអារម្មណ៍រកាំចិត្តនឹងគ្នាខណៈក្រពេញអ័រម៉ូនធ្វើឲ្យមានអារម្មណ៍ខឹងក្តៅក្រហាយរីឯសម្ពាធឈាមអ្នកវិញកើនឡើងស័ក្ដិសមនឹងសង្វៀនលើគ្រែតែម្ដង។ការបង្កើតឲ្យមានភ្លើងតណ្ហាឬសិចដុតរោលរាលនាពេលនេះអាចជួយបន្សាបនូវអារម្មណ៍មួហ្មងចិត្តនោះបាន។
ការប្រារព្ធខួបអនុស្សាវរីយ៍ផ្សេងៗជាពេលវេលាបង្កើតភាពរ៉ូមេនទិក
ថ្ងៃខួបអនុស្សាវរីយ៍គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងមួយក្នុងការផ្ដល់នូវភាពរ៉ូមេនទិកដល់នារីជាទីស្រឡាញ់ព្រោះឱកាសនេះមានតែម្ដងទេក្នុងមួយឆ្នាំ។ខួបអាពាហ៍ពិពាហ៍គួរតែជាកម្មវិធីពេញមួយថ្ងៃរយៈពេលវែងលើសនេះដោយរួមមានដំណើរកម្សាន្តទៅកន្លែងនានានិងមិនចាំបាច់ផ្ដោតលើសិចពេកទេ។វាជាឱកាសដ៏វិសេសវិសាលណាស់សម្រាប់បង្កើតនូវសម្ព័ន្ធភាពរ៉ូមេនទិកនិងរំឭកនាងឲ្យដឹងថាអ្នកនៅតែស្រឡាញ់នាងជ្រាលជ្រៅដូចគ្រាដំបូង។ប្រសិនបើអ្នកជ្រើសរើសវិធីប្រារព្ធខួបអនុស្សាវរីយ៍បានល្អត្រូវចិត្តនាង ធានាថារសជាតិសិចដ៏ផ្អែមល្ហែមនឹងកើនឡើងជាមិនខាន។
ពេលប្រថុចញ៉ុចសិចតក់ក្រហល់
ស្រ្តីក៏មានចំណូលចិត្តសិចបែបឆក់កណ្តៀតឬតក់ក្រហល់មិនចាញ់បុរសដែរបើទោះជានាងទុកចំណូលចិត្តនេះជារឿងអាថ៌កំបាំងក្ដី។ដូច្នេះបុរសចាំបាច់ត្រូវព្យាយាមនិងធ្វើតាមដើម្បីតម្រូវការសិចបែបឆក់កណ្តៀតមួយនេះផងដែរសម្រាប់នាង។ ចូរបុរសៗគិតថាស្ថានភាពបែបនេះមិនអាចប្រើវិធីសាស្រ្តស៊ីអារម្មណ៍ឬសម្ដែងភាពរ៉ូមេនទិកអ្វីវែងឆ្ងាយឡើយគឺនាងត្រូវការសម្ព័ន្ធភាពសិចច្បាស់ណាស់។ម្យ៉ាងទៀតស្ថានភាពបែបនេះនាងពិតជាមិនត្រូវការសកម្មភាពបបោសអង្អែលអ្វីច្រើននោះទេ។
សរុបយោបល់
សរុបទៅដើម្បីរក្សាសម្ព័ន្ធភាពស្នេហ៍ទាំងកាយនិងចិត្តចាំបាច់ត្រូវតែលំនឹងល្អទើបចំណងស្នេហ៍ស្ថិតស្ថេរបានយូរ។ភាគីទាំងសងខាងត្រូវតែចេះរក្សាតុល្យភាពរវាងសិចនិងស្នេហានិងដឹងពីកាលៈទេសៈខុសៗគ្នាដែលសមស្របសម្រាប់សកម្មភាពទាំងពីរនេះ។ពេលខ្លះអ្នកត្រូវផ្ដោតសំខាន់លើការយកចិត្តទុកដាក់ផ្លូវចិត្តរីឯពេលខ្លះទៀតវាជាវេលាសម្រាប់បង្កាត់ភ្លើងតណ្ហាតែម្ដង៕ PR
From: phnom penh post
- ទម្រង់មុខអក្សរVពេញនិយមនៅអាស៊ី
- វិធីដើម្បីទទួលបានទម្រង់មុខអក្សរVដ៏ពេញនិយមនៅអាស៊ី
- ឱសថជំនួយផ្លូវភេទនារីក្រោមរូបភាពជាថ្នាំបាញ់ច្រមុះ
- ១០គន្លឹះសម្រាប់គូស្នេហ៍ជ្រើសរើសពេលវេលាសមស្របដើម្បីនាំគ្នាឡើងឋានសួគ៌
- វិធីម៉ាស្សាមុខ ឲ្យទទួលបានផលល្អ
- បញ្ហាសុដន់ដែលស្ត្រីគួរប្រយ័ត្ន
- កាត់បន្ថយមុខមុនធ្វើឱ្យស្បែកស្រស់ថ្លាដោយផ្លែស្វាយ
- អប់សក់ ដោយចេកអំបូង
- សកម្មភាពសិច១០យ៉ាងល្អតែទ្រឹស្ដី បើអនុវត្តអាចគ្រោះថ្នាក់
- អត្ថប្រយោជន៏សុខភាពទាំង ១០យ៉ាងដែលទទួលបានពី មើមរមៀត
- អន់ចិត្ត មិត្តភក្តិចំអកពេក នារីវ័យក្មេងម្នាក់ ខំប្រឹងសម្រកទម្ងន់ រហូតក្លាយជាស្រីស្អាត
- ៦ទីតាំងសម្រាប់បំពេញកោសិកាខ្លាញ់របស់អ្នក
- វិធីងាយៗសំរាប់សុភាពនារី ដែលចង់បានផ្ទៃមុខ និងដងខ្លូនស្អាតតាមបែបធម្មជាតិ
- ធ្វើយ៉ាងណាទើបស្អាតអស្ចារ្យដោយមិនចាំបាច់ Make-up!
- តើមើលថែដើមទ្រូងយ៉ាងណាឱ្យបានស្អាត?
- វិធី និងអត្ថប្រយោជន៍ នៃការថែទាំស្បែក នៅពេលយប់
- ឈឺចាប់ ពេលរួមភេទ មានរោគសញ្ញាអ្វីខ្លះ?
- ការបំបាត់ខ្លាញ់ដោយពុំវះកាត់មានសុវត្ថិភាពទេ?
- ស្ថិតិប្រវែងលិង្គបុរសតាមប្រទេស
- ១១សំណួរអំពីសិចដែលអ្នកគួរស្វែងយល់ក្រោយពេលសម្រាលបុត្ររួច
- ចំនួនអ្នកទស្សនា05476775
- ថ្ងៃនេះ680
- ម្សិលមិញ1723
- សប្តាហ៏នេះ5153
- ខែនេះ22597