អាន៖ នរណាខ្លះធ្លាប់ស្ដាប់បទ “ឱ! ស្នេហ៍មាសបង”?
លោកតា ស៊ីន ស៊ីសាមុត បានចាប់កំណើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុសពៅនៃបណ្ដាបងប្អូន៤នាក់ (ប្រុស២ ស្រី២) របស់លោក ស៊ីន លាង និងអ្នកស្រី ស៊ីន ប៊ុនលឿ ដែលជាកូនកាត់ឡាវ-ចិន។
លោកឪពុករបស់លោកជាឆ្មាំយាមពន្ធនាគារ នៅខេត្តបាត់ដំបង និងជាទាហានបដិវត្តន៍ប្រឆាំងអាណានិគមបារាំង។ លោកឪពុករបស់លោកបានលាចាកលោកដោយជំងឺហើយម្ដាយរបស់លោកក៏បានរៀបការម្ដងទៀត ដែលជាអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន២នាក់ទៀត។
និយាយពីទំនាក់ទំនងស្នេហារបស់ លោកស៊ីន ស៊ីសាមុត វិញ គឺលោកមិនដែលមានទំនាក់ទំនងស្នេហាឲ្យបានច្បាស់លាស់ជាមួយអ្នកណានោះទេ។ មិនច្បាស់លាស់ព្រោះតែលោកមានមហិច្ឆតាខ្ពស់ និងបូជាខ្លួនសម្រាប់ចម្រៀង ហេតុនេះលោកមិនមានពេលសម្រាប់មានស្នេហាផ្អែមល្ហែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។
លោក ស៊ីន ស៊ីសាមុត បានរៀបការចំនួន២ដង បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ។ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រីខាវ ថងញ៉ុត ដែលជាបងប្អូនជីដូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ លោកមានបុត្រា បុត្រីចំនួន៤នាក់។ ក្រោយពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់ និងកូនប្រុសម្នាក់ទេ ដែលរស់រានមានជីវិត។
លោកតា ស៊ីន ស៊ីសាមុត គឺជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញ នាអំឡុងទសវត្សឆ្នាំ៥០ ដល់៧០។ លោកទទួលបានរហ័សនាមថា អធិរាជសំឡេងមាស។ លោកស៊ីន ស៊ីសាមុត ទទួលមរណភាព ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ១៩៧៦។
ថ្វីបើលោកបានលាចាកលោកនេះទៅហើយក្ដី ប៉ុន្តែទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្តគួបផ្សំ និងបទចម្រៀងមនោសញ្ចេតនា គ្រប់រស់ជាតិ លន្លង់លន្លោច សប្បាយកម្សត់ខ្លោចផ្សារ ជាដើមនោះ បានធ្វើឲ្យអ្នកស្ដាប់មិនអាចបំភ្លេចលោកបាន ហើយបទចម្រៀងទាំងរបស់លោកទាំងអស់ក៏នៅតែពីរោះមកដល់សព្វថ្ងៃនេះ និងនៅមិនទាន់មានសំឡេងណាអាចប្រៀបផ្ទឹមលោកបានទេ មកដល់សម័យនេះ។
ដូច្នេះចង់ដឹងពីប្រវត្តិគាត់កាន់តែច្បាស់ សូមទស្សនាវីដេអូ មួយដែលចងក្រងឡើងដោយផលិតកម្មមាតុភូមិ ដែលវីដេអូ ត្រូវបានបង្ហោះនៅលើគេហទំព័រ YouTube ៕
រំលឹកប្រវត្តិ វីរសិល្បករ លោកតា ស៊ីន ស៊ីសាមុត
និយាយដល់ឈ្មោះ លោកតា ស៊ីន ស៊ីសាមុត មិត្តអ្នកអានគ្រប់វ័យប្រាកដជាបានដឹងហើយថា គាត់ជានរណា។ ប៉ុន្តែខ្សែជីវិតរបស់គាត់ស៊ីជម្រៅកម្រិតណានោះប្រាកដជាមានមិត្តអ្នកអានមួយចំនួន មិនបានស្គាល់ច្បាស់នោះទេ តើមែនទេ? ដូច្នេះថ្ងៃនេះ Sabay នឹងសង្ខេបឡើងវិញបន្តិចពីជីវប្រវត្តិរបស់ លោកតា ស៊ីន ស៊ីសាមុត។អាន៖ នរណាខ្លះធ្លាប់ស្ដាប់បទ “ឱ! ស្នេហ៍មាសបង”?
លោកតា ស៊ីន ស៊ីសាមុត បានចាប់កំណើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុសពៅនៃបណ្ដាបងប្អូន៤នាក់ (ប្រុស២ ស្រី២) របស់លោក ស៊ីន លាង និងអ្នកស្រី ស៊ីន ប៊ុនលឿ ដែលជាកូនកាត់ឡាវ-ចិន។
លោកឪពុករបស់លោកជាឆ្មាំយាមពន្ធនាគារ នៅខេត្តបាត់ដំបង និងជាទាហានបដិវត្តន៍ប្រឆាំងអាណានិគមបារាំង។ លោកឪពុករបស់លោកបានលាចាកលោកដោយជំងឺហើយម្ដាយរបស់លោកក៏បានរៀបការម្ដងទៀត ដែលជាអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន២នាក់ទៀត។
និយាយពីទំនាក់ទំនងស្នេហារបស់ លោកស៊ីន ស៊ីសាមុត វិញ គឺលោកមិនដែលមានទំនាក់ទំនងស្នេហាឲ្យបានច្បាស់លាស់ជាមួយអ្នកណានោះទេ។ មិនច្បាស់លាស់ព្រោះតែលោកមានមហិច្ឆតាខ្ពស់ និងបូជាខ្លួនសម្រាប់ចម្រៀង ហេតុនេះលោកមិនមានពេលសម្រាប់មានស្នេហាផ្អែមល្ហែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។
លោក ស៊ីន ស៊ីសាមុត បានរៀបការចំនួន២ដង បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ។ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រីខាវ ថងញ៉ុត ដែលជាបងប្អូនជីដូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ លោកមានបុត្រា បុត្រីចំនួន៤នាក់។ ក្រោយពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់ និងកូនប្រុសម្នាក់ទេ ដែលរស់រានមានជីវិត។
លោកតា ស៊ីន ស៊ីសាមុត គឺជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញ នាអំឡុងទសវត្សឆ្នាំ៥០ ដល់៧០។ លោកទទួលបានរហ័សនាមថា អធិរាជសំឡេងមាស។ លោកស៊ីន ស៊ីសាមុត ទទួលមរណភាព ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ១៩៧៦។
ថ្វីបើលោកបានលាចាកលោកនេះទៅហើយក្ដី ប៉ុន្តែទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្តគួបផ្សំ និងបទចម្រៀងមនោសញ្ចេតនា គ្រប់រស់ជាតិ លន្លង់លន្លោច សប្បាយកម្សត់ខ្លោចផ្សារ ជាដើមនោះ បានធ្វើឲ្យអ្នកស្ដាប់មិនអាចបំភ្លេចលោកបាន ហើយបទចម្រៀងទាំងរបស់លោកទាំងអស់ក៏នៅតែពីរោះមកដល់សព្វថ្ងៃនេះ និងនៅមិនទាន់មានសំឡេងណាអាចប្រៀបផ្ទឹមលោកបានទេ មកដល់សម័យនេះ។
ដូច្នេះចង់ដឹងពីប្រវត្តិគាត់កាន់តែច្បាស់ សូមទស្សនាវីដេអូ មួយដែលចងក្រងឡើងដោយផលិតកម្មមាតុភូមិ ដែលវីដេអូ ត្រូវបានបង្ហោះនៅលើគេហទំព័រ YouTube ៕
អត្ថបទផ្សេងៗទៀត៖
- ថៃនឹងសាងសង់ផ្ទះជាង ១ លានខ្នងសម្រាប់ប្រជាជនរស់នៅតាមដងទន្លេ និងប្រឡាយ ព្រោះហេតុផលមួយនេះ(10-01-2020)
- រដ្ឋាភិបាលចង់ឲ្យមានគម្រោងសាងសង់ចំណតរថយន្តសាធារណៈកាន់តែច្រើន ដើម្បីកាត់បន្ថយការចតយានយន្តគ្មានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ(10-01-2020)
- Big Bang និង 2NE1ឈ្នះ YouTube Music Awards 2015(03-03-2015)
- រូបថតដ៏កម្រមួយសន្លឹក តារាសម្ដែងខ្មែរអំឡុងទសវត្សរ៍ទី៦០-៧០ អ្នកស្គាល់តារាណាខ្លះ?(01-01-1970)
- ឆ្នាំ ២០១៤ មួយរឿងអស់ ៦៨ ម៉ឺន ដុល្លារ ចុះដឹងថា ទសវត្សរ៍ ៦០ ផលិតករចាយទុនប៉ុន្មានទេ?(01-01-1970)
- ២៥ រូប បង្ហាញម៉ូដសក់ខុសគ្នារបស់ ព្រាប សុវត្ថិ ប្រិយមិត្តពេញចិត្តម៉ូដសក់មួយណា? (01-01-1970)
- អីយ៉ា តារាថៃនាំគ្នាច្រៀងចម្រៀងប្រទេសអាស៊ានទាំង១០ ក្នុងនោះមានខ្មែរដែរ ជួយស្ដាប់គ្នាមើល៍! (01-01-1970)
- ដឹងថា…ក្នុងប្រវត្តិសាស្ត្រភាពយន្តខ្មែរ តារាណាខ្លះធ្លាប់ថតស្រាតទេ? (01-01-1970)
- តារាចំរៀងថៃ ត្រូវបានចាប់ខ្លួន និងផាកពិន័យបន្ទាប់ពីលេងហ្គេម ice bucket នៅកូរ៉េខាងត្បូង (មានវីដេអូ)(01-01-1970)
- មានអ្វីប្លែកខ្លះពី លោក ព្រាប សុវត្ថិ តាំងពីឆ្នាំ ១៩៩៨ ដល់ ២០១4 ?(01-01-1970)
- ដឹងថាសាក់ឡូទម្រាំមានកេរ្តិ៍ឈ្មោះល្បីទូទាំងពិភពលោក ខ្សែជីវិតគាត់ជូរចត់ប៉ុណ្ណាទេ?(01-01-1970)
- កំពូលទីប្រឹក្សា ជូ កឺលាង រឿង”សាមកុក” ចូលខ្លួនមកលាតត្រដាងពីជីវិតពិត(01-01-1970)
- ឆាវឆាវ រឿង “សាមកុក” ជានរណា?(01-01-1970)
- ឈិនឡុងរស់ឡើងវិញ មករំលឹកខ្សែជីវិតប្រាប់មិត្តអ្នកអាន(01-01-1970)
អ្នកចូលទស្សនា
- ចំនួនអ្នកទស្សនា05522667
- ថ្ងៃនេះ701
- ម្សិលមិញ1114
- សប្តាហ៏នេះ4992
- ខែនេះ27119
បណ្តាញទំនាក់ទំនងសង្គម