សេចក្តីជូនដំណឹង
​​​​​​​
តារាចំរៀងថៃ ត្រូវបានចាប់ខ្លួន និងផាកពិន័យបន្ទាប់ពីលេងហ្គេម ice bucket នៅកូរ៉េខាងត្បូង (មានវីដេអូ)


 26.08.2014

បាងកក៖  តារាចំរៀងនិង​សំដែងដ៏មានប្រជាប្រិយភាព RattapoomTokongsup បាននិយាយថា៖គាត់ត្រូវបានប៉ូលីសកូរ៉េខាងត្បូងឃាត់ខ្លួន និងផាកពិន័យអស់ ៥,០០០បាតបន្ទាប់ពីគាត់បានលេងការប្រកួត ice bucket កាលពីថ្ងៃសៅរ៏។








អ្នកស្រុកក្នុងតំបន់បានតេប្តឹងប៉ូលីស ដោយចោទ RattapoomTokongsup ថាជាមនុស្សវិកលចរិត ដោយបានពោលពាក្យប្រមាថផ្តេសផ្តាស ដែលពួកគេស្តាប់មិនបានហើយគាត់បានចាក់ ទឹកទៅលើផ្លូវ។

Rattapoom បានបង្ហោះរូបភាពនិងវីដេអូគាត់បានលេងហ្គេមនោះនៅតាមប្រព័ន្ធ ផ្សព្វផ្សាយ មួយចំនួន។នៅក្នុងវិដេអូនោះ គាត់បាននិយាយជាភាសាថៃនៅមុខកាមេរ៉ា មុនពេល ដោះអាវយឺតចេញនិងបានស្រោចទឹក១ធុង។ បន្ទាប់មកប៉ូលីសបានមកដល់ ហើយ Rattapoom ព្យាយាមបកស្រាយពន្យល់ ប៉ុន្តែវាហាក់ដូចជាគ្មានបានការអ្វីទាំងអស់។


ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖  news

From:Camnews

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05200660
  • ថ្ងៃនេះ3662
  • ម្សិលមិញ1093
  • សប្តាហ៏នេះ12706
  • ខែនេះ28680
បណ្តាញទំនាក់ទំនងសង្គម