1 Oct, 2014 09:46
ទុនសម្រាប់ផលិតករឆ្នាំ ២០១៤ប្រើប្រាស់ក្នុងការផលិតខ្សែភាពយន្តមួយរឿងអស់ជាង៧០ម៉ឺនដុល្លារក៏ប៉ុន្តែសម្រាប់ទសវត្សរ៍ទី ៦០ ផលិតករប្រើទុនពី ២០ទៅ ៣០ ម៉ឺនរៀលតែប៉ុណ្ណោះ។
ផលិតករជើងចាស់ល្បីឈ្មោះជំនាន់ទសវត្សរ៍ទី៦០ លោក លី ប៊ុនយីមបាននិយាយថា៖ “២០ ទៅ ៣០ម៉ឺនរៀលហ្នឹងសម្រាប់រឿងតូចតាចទេតែបើរឿងធំវិញយើងអាចចាយទុនដល់ជាង១លានរៀលក៏មាន”។
រឿងអនអើយ ស្រីអនរបស់ផលិតករ លី ប៊ុនយីម ទសវត្សរ៍៦០
ខ្សែភាពយន្តនាំឱ្យផលិតករជើងចាស់ខាងលើល្បីឈ្មោះមកទល់បច្ចុប្បន្នដែលប្រើទុនត្រឹម ២០ទៅ៣០ម៉ឺនរៀលខ្មែរមានដូចជារឿង “អនអើយស្រីអន” រឿង “សព្វសិទិ្ធ” និង រឿង “ពុទ្ធិសែននាងកង្រី” ជាដើម។
លោក លី ប៊ុនយីមបន្តថាកត្តានាំឱ្យខ្សែភាពយន្តទសវត្សរ៍៦០ប្រើប្រាស់ថវិកាតិចតួចដូច្នេះ ដោយសារតែជំនាន់នោះតួសម្ដែងមិនសូវជាស៊ីថ្លៃ ហើយមានពេលខ្លះគឺផលិតករនិងតារាសម្ដែងសហការគ្នាក្នុងការផលិតដោយមិនគិតពីកម្រៃ។
ទោះជាយ៉ាងណាក៏ដោយផលិតករមានប្រភពពីខេត្តកំពង់ចាមរូបនេះអះអាងការចំណាយក្នុងការផលិតខ្សែភាពយន្តទសវត្សរ៍៦០និងសម័យបច្ចុប្បន្នមិនអាចយកមកប្រៀបធៀបគ្នាបានទេ។មិនអាចប្រៀបធៀបបានដោយសារតែខុសសម័យគ្នាហើយការប្រើប្រាស់ឧបករណ៍ក៏ខុសគ្នាដែរ។ដូច្នេះហើយតម្លៃគឺត្រូវតែខុសគ្នាតែម្ដង។
ដោយឡែកផលិតករជើងចាស់មួយរូបទៀតជំនាន់ទសវត្សរ៍៦០ដែរដែលបច្ចុប្បន្នជារដ្ឋលេខាធិការ ក្រសួងព័ត៌មានឯកឧត្ដម ម៉ៅ អាយុទ្ធបាននិយាយថាដោយសារលុយរៀលជំនាន់នោះថ្លៃធ្វើឱ្យការផលិតរឿងចំណាយលុយតិច។
ឯកឧត្ដម ម៉ៅអាយុទ្ធ បានបញ្ជាក់ថា៖”ខ្ញុំមិនច្បាស់ទេអារឿងចំណាយព្រោះយូរដែរហើយ តែបើខ្ញុំស្មានមើលមិនច្រើនអីទេ២០ម៉ឺនរៀលអីហ្នឹងក្នុងមួយរឿង”។
រឿងស្បែកគង់របស់ផលិតកម្ម AngkorPicture ឆ្នាំ២០១៤
ងាកមកសម័យបច្ចុប្បន្នវិញការផលិតខ្សែភាពយន្តគេមិនគិតជាលុយរៀលដូចមុនទៀតទេ។១០០ភាគរយផលិតករការប្រើប្រាស់ដើមទុនគេនិយាយពីរឿងលុយដុល្លារ។ជាក់ស្ដែងខ្សែភាពយន្តដែលចំណាយច្រើនបំផុតក្នុងឆ្នាំ២០១៤គឺរឿងស្បែកគង់ជាង៧០ម៉ឺនដុល្លារ។
លោក លីប៊ុនយីម លើកឡើងពីកម្រិតខ្សែភាពយន្តនិងការចំណាយក្នុងការផលិតរឿងទសវត្សរ៍ទី ៦០ថា៖”ចំណាយតិចមែនប៉ុន្តែរឿងពេលនោះផលិតមានគុណភាពណាស់ហើយទស្សនិកជនខ្លះ៥ទៅ៦ដងក៏មានដែរដោយមិនមានភាពធុញទ្រាន់ទេហើយខ្សែភាពយន្តដាក់តាមរោងវិញរយៈមួយខែហើយក៏នៅតែមានមនុស្សចូលទស្សនាទៀត”៕
អត្ថបទ៖ អ៊ីងសុឡា
From: sabay.com
- ថៃនឹងសាងសង់ផ្ទះជាង ១ លានខ្នងសម្រាប់ប្រជាជនរស់នៅតាមដងទន្លេ និងប្រឡាយ ព្រោះហេតុផលមួយនេះ(10-01-2020)
- រដ្ឋាភិបាលចង់ឲ្យមានគម្រោងសាងសង់ចំណតរថយន្តសាធារណៈកាន់តែច្រើន ដើម្បីកាត់បន្ថយការចតយានយន្តគ្មានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ(10-01-2020)
- Big Bang និង 2NE1ឈ្នះ YouTube Music Awards 2015(03-03-2015)
- រូបថតដ៏កម្រមួយសន្លឹក តារាសម្ដែងខ្មែរអំឡុងទសវត្សរ៍ទី៦០-៧០ អ្នកស្គាល់តារាណាខ្លះ?(01-01-1970)
- ២៥ រូប បង្ហាញម៉ូដសក់ខុសគ្នារបស់ ព្រាប សុវត្ថិ ប្រិយមិត្តពេញចិត្តម៉ូដសក់មួយណា? (01-01-1970)
- អីយ៉ា តារាថៃនាំគ្នាច្រៀងចម្រៀងប្រទេសអាស៊ានទាំង១០ ក្នុងនោះមានខ្មែរដែរ ជួយស្ដាប់គ្នាមើល៍! (01-01-1970)
- ដឹងថា…ក្នុងប្រវត្តិសាស្ត្រភាពយន្តខ្មែរ តារាណាខ្លះធ្លាប់ថតស្រាតទេ? (01-01-1970)
- តារាចំរៀងថៃ ត្រូវបានចាប់ខ្លួន និងផាកពិន័យបន្ទាប់ពីលេងហ្គេម ice bucket នៅកូរ៉េខាងត្បូង (មានវីដេអូ)(01-01-1970)
- មានអ្វីប្លែកខ្លះពី លោក ព្រាប សុវត្ថិ តាំងពីឆ្នាំ ១៩៩៨ ដល់ ២០១4 ?(01-01-1970)
- ដឹងថាសាក់ឡូទម្រាំមានកេរ្តិ៍ឈ្មោះល្បីទូទាំងពិភពលោក ខ្សែជីវិតគាត់ជូរចត់ប៉ុណ្ណាទេ?(01-01-1970)
- រំលឹកប្រវត្តិ វីរសិល្បករ លោកតា ស៊ីន ស៊ីសាមុត(01-01-1970)
- កំពូលទីប្រឹក្សា ជូ កឺលាង រឿង”សាមកុក” ចូលខ្លួនមកលាតត្រដាងពីជីវិតពិត(01-01-1970)
- ឆាវឆាវ រឿង “សាមកុក” ជានរណា?(01-01-1970)
- ឈិនឡុងរស់ឡើងវិញ មករំលឹកខ្សែជីវិតប្រាប់មិត្តអ្នកអាន(01-01-1970)
- ចំនួនអ្នកទស្សនា05522702
- ថ្ងៃនេះ736
- ម្សិលមិញ1114
- សប្តាហ៏នេះ5027
- ខែនេះ27154