May 20, 2015
ដើម្បីរក្សាបាននូវនិរន្តរភាពនៃស្នេហាទាមទាឲ្យមានការស្វែងយល់ពីកត្តាចិត្តសាស្រ្តពីភាគីទាំងសងខាងឲ្យបានច្បាស់លាស់។ជាទូទៅអាចនិយាយបានថាភាគីខាងបុរសជាមនុស្សដែលពិបាកស្វែង យល់ចិត្តបន្តិចព្រោះថាបុរសចូលចិត្តនិយាយផ្សេងហើយធ្វើសកម្មភាពផ្សេង។ការសិក្សាបែបចិត្តសាស្រ្តបានបង្ហាញថា ចំនុចទាំង ៧ខាងក្រោមនេះគឺជាអ្វីដែលបុរសចង់បានពីនារីជាទីស្រលាញ់របស់គាត់ខ្លាំងណាស់ប៉ុន្តែគាត់មិនហ៊ានប្រាប់នាងឲ្យដឹងឡើយ៖
១.គម្លាតពេលវេលា៖គម្លាតនៃពេលវេលាជាចំនុចមួយដែលបុរសគ្រប់រូបចង់បានពីនារីខ្លាំងណាស់។គាត់ចង់មានពេលទំនេរសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់គាត់ដូចនេះខាងនារីគួរតែទុកពេលវេលាឲ្យគាត់ខ្លះផង កុំតាមគាត់ស្អិត គ្រប់ពេលវេលាពេកបើមិនដូចនោះទេគាត់និងមានអារម្មណ៏ធុញថប់ជាមិនខាន។
២.ពាក្យសរសើរ៖តាមការពិតទៅមនុស្សស្ទើរតែគ្រប់រូបទៅហើយដែលចង់បានពាក្យសរសើរនេះមិនថាបុរសឬនារីនោះទេ។ក្នុងទំនាក់ទំនងស្នេហា ប្រសិនបើជានារីអាចផ្តល់នូវពាក្យសរសើរដល់ខាងបុរសឲ្យបានញឹកញាប់នោះគាត់និងមានអារម្មណ៏ល្អហើយស្រលាញ់ខាងនារីកាន់តែខ្លាំង ឡើងៗ។ នារីអាចនិយាយពាក្យសរសើរអំពីការតុបតែងខ្លួនរបស់គាត់ចំនេះដឹង ឬសរសើរចំពោះភាពជោគជ័យណាមួយដែលគាត់ទើបតែសម្រាច់បាន ទៅកាន់គាត់ផ្ទាល់ឬនិយាយនៅចំពោះមុខរបស់មិត្តភ័ក្ករបស់គាត់។
៣.ទទួលយកអ្វីដែលគាត់មាន៖គ្មានអ្នកណាម្នាក់ល្អគ្រប់យ៉ាងនិងទទួលបានជោគជ័យរហូតនោះទេ។ក្នុងនៃស្នេហាបុរសចង់ឲ្យនារីបើកចិត្តឲ្យទូលាយទទួលយកទាំងចំនុចល្អ ចំនុចខ្វះខាត ជោគជ័យ ឬបរាជ័យដែលមានក្នុងជីវិតរបស់គាត់។ហេតុដូចនេះហើយនារីគួរតែទទួលយកហេតុផលខាងលើកុំព្យាយាមទទួលយកតែចំនុចវិជ្ជមានរបស់គាត់ ឬព្យាយាមផ្លាស់ប្តូរគាត់ទៅតាមអ្វីដែលខ្លួនចង់បានខ្លាំងពេក។
៤.ការទុកចិត្ត៖ក្នុងរឿងស្នេហានារីភាគច្រើនមិនទុកចិត្តបុរសឡើយតែសម្រាប់បុរសវិញភាពសង្ស័យនេះគឺជាការមិនឲ្យតម្លៃលើស្នេហារបស់គាត់ទៅវិញទេ។ដូចនេះនារីគួរតែបង្កើនទំនុកចិត្តជាមួយនិងបុរសឲ្យបានខ្ពស់ដើម្បីលើកំពស់សេចក្តីស្នេហារបស់អ្នកឲ្យបានយូរអង្វែង។
៥.កុំធ្វើពុត៖កុំធ្វើពុតជាស្រលាញ់គាត់ព្រោះថាបុរសមិនចូលចិត្តអ្នកណាម្នាក់ដែលស្រលាញ់គាត់ក្លែងក្លាយនោះទេ។កុំព្យាយាមបង្កើតអារម្មណ៏មនោសញ្ចេតនាឬ ក្តីស្រលាញ់ក្លែងក្លាយឲ្យបុរសឲ្យសោះ គ្រាន់តែផ្តល់សេចក្តីពិតប្រាកដមួយដល់គាត់ វាគ្រប់គ្រាន់ណាស់ទៅហើយទោះបីទំហំនៃសេចក្តីស្រលាញ់នោះប៉ុនណាក៏ដោយចុះ។
៦. បង្ហាញសេចក្តីស្រលាញ់៖នារីគួរតែបង្ហាញសេចក្តីស្រលាញ់របស់ខ្លួនចំពោះបុរសឲ្យបានច្រើនដូច ជាការបង្ហាញនូវការព្រួយបារម្មណ៏សួរសុខទុក និង យកចិត្តទុកដាក់ចំពោះគាត់ជាដើម។បង្ហាញ សេចក្តីស្រលាញ់កាន់តែច្រើនកាន់តែធ្វើឲ្យសេ្នហារបស់បុរសចំពោះនារីកាន់តែរឹងមាំឡើងៗ។
៧.ចំណាយពេលវេលារបស់អ្នកនៅជាមួយគាត់៖មិនថាអ្នករវល់ជាមួយនិងការងារយ៉ាងណានោះទេនារីគួរតែព្យាយាមរកពេលវេលាខ្លះនៅជាមួយគាត់ដើកំសាន្ត ឬទៅញាំអាហាជាមួយគាត់ជាដើម។ចំនុចទាំងអស់នេះហើយដែលបុរសចង់បានពីនារីខ្លាំងណាស់តែគាត់មិនដែលប្រាប់នាងឲ្យដឹងនោះ ឡើយហើយប្រសិនបើនារីៗអាចផ្តល់ចំនុចទាំងអស់នោះបាននានាថាស្នេហារបស់អ្នកនិងស្ថិតថេរជាអមតមិនខាន៕
From: KHMERPRESS
- ចំនួនអ្នកទស្សនា05435937
- ថ្ងៃនេះ50
- ម្សិលមិញ365
- សប្តាហ៏នេះ421
- ខែនេះ3522