សេចក្តីជូនដំណឹង
​​​​​​​
ដូនតាខ្មែបុរាណពោលប្រាប់ថា ស្វាមីល្អមាន៥ចំណុចនេះ ជូនភរិយា

16/05/2015

រូបភាពពីGoogle

ពាក្យ​ថា​"ឧត្ដម​ស្វាមី​ឧត្ដម​ភរិយា​"បុរស​ស្ត្រី​ណា​ក៏​ប្រាថ្នា​បាន​ដែរ​តែ​គេ​ត្រូវ​លុះ​នូវ​គន្លង​លក្ខខ័ណ្ឌ​ច្រើន​យ៉ាង​ស្រប​ទៅ​តាម​​ពាក្យ​ប្រដៅ​ទូន្មាន​របស់​ចាស់​ទុំ​​ខ្មែរ​យើង​​។ចាស់​បុរាណ​ខ្មែរ​តែង​ពោល​ប្រៀន​ប្រដៅ​ថា​បុរស​ទាំង​ឡាយ​ណាដែល​ទទួល​នារី​ណា​មក​ធ្វើ​ជា​ភរិយា​របស់​ខ្លួន​ហើយ​ត្រូវ​សង្គ្រោះ​​នាង​ដោយ​កិច្ច៥​ចំណុច​​គឺ៖ 

ចំណុច​ទី១៖  ប្រដៅ​សព្វសារពើពោល​ពាក្យ​ពីរោះ​សរសើរដោយ​លក្ខណៈ​ប្រព្រឹត្ត​ជា​ប្រយោ​ជន៍​ដល់​ភរិយា ។ស្រលាញ់​រាប់​អាន​ថាជា​ភរិយា យើង​ជា​ស្វាមី​របស់​ស្រ្តី​ណាគប្បី​សង្គ្រោះ​​ស្ត្រី​នោះ​ដោយ​ទំនុក​បម្រុងគ្រឿង​ប្រើប្រាស់​មិន​ឲ្យ​ខ្វះខាតបាន​ដល់​សំលៀក​បំពាក់​ជា​ដើម ។

ចំណុច​ទី​២៖ មិន​មើល​ងាយ ជេរ​វាយ​ភរិយា ដូច​ទាសា ទាសី កម្មករ​ឡើយ ។មិន​ត្រូវ​ប្រមាទ​មើល​ងាយ​ដូចជាខ្ញុំកំដរ “បាវព្រាវ” ការ​និយាយ​ចំពោះ​ភរិយាគប្បី​ប្រើ​ពាក្យ​សម្ដី​ផ្អែម​ល្ហែម​ពិរោះពិសារ​មិន​ពោល​ពាក្យ​រោយរាយ​ឥតប្រយោជន៍ភរិយា​មាន​​​កំហុស​បន្តិច​បន្តួច​ក៏​គួរ​អត់ឱន​ឲ្យហើយ​ទូន្មាន​ដោយ​សេចក្ដី​ល្អ ។កាលណា​បើ​យើង​ប្រើ​​តែមធ្យោបាយ​ត្រ​ជាក់​ដាក់​ភរិយា​ទៅ​យើង​នឹង​ទទួល​ផល​ល្អ​ពី​ភរិយា​វិញដោយ​គេ​នឹក​ឃើញ​ថា​ជា​ដំបូន្មាន​ល្អ​គួរ​ឲ្យ​ប្រតិបត្តិ​តាម។   

ចំណុច​ទី៣៖ មិន​ប្រព្រឹត្ត​កន្លង​ភរិយា មិន​ត្រូវ​ប្រព្រឹត្ត​គំនិត​ក្បត់ព្រំដែន​ជា​ប្ដីយក​កំពូល​ស្នេហា​​របស់​ខ្លួន​ទៅ​បូជាដល់​ស្រ្តី​ដែល​មិនមែន​ជា​កម្មសិទ្ធិ​នៃ​ភរិយាត្រូវ​ប្រកាន់​ខ្ជាប់​នូវ​នា​ទី​ថា​ជា​ស្វាមី​របស់​គេ​ដោយ​ពិត​។

ចំណុច​ទី៤៖ប្រគល់​នូវ​របស់របរ​ទាំងពួងឲ្យ​មាន​ឥស្សរភាព​ដល់​ភរិយាប្រគល់​អំណាច​ឲ្យ​ជា​ធំ ជា​ស្រ្តី​មេផ្ទះជា​ស្រ្តី​រៀបចំ​ទុក​ដាក់​ទ្រព្យសម្បត្តិរក្សា​ថែ​ទាំ​​លំអរ​គេហស្ថានព្រោះ​ភរិយា​ទុក​ជា​នាយក​ស្ដីទី​ខាង​ក្រសួង​បោសសំអាត​លំនៅ​ស្ថានសម​​​និង​ស្លោកថាៈ

            ទ្រព្យ​គង់​ត្បឹត​ស្រី               ចេះ​សំចៃ​ទុក

            មាន​ផ្ទះ​ស្រណុក               ត្បិត​ភរិយា​ជា

ចំណុច​ទី៥៖ស្វាមី​គប្បី​រៀប​ចំ​ឲ្យ​មាន​អលង្ការ​ដល់​ភរិយា​សម្រាប់​ប្រើប្រាស់​គ្រប់​គ្រាន់តាម​កាលៈទេសៈ​និង​សម័យ​និយម។ រី​ឯ​ភរិយា​យ៉ាង​ល្អឯក គាប់​ភ្នែក​ខ្លួន​ឯងនិង​អ្នកផង បុរស​ស្វាមី​​ត្រូវ​ឃុំគ្រងកុំបី​រំលង​ការ​រក្សា ។

From:

From; kqube.net
មើលអ្វីផ្សេងៗទៀត
៧ ចំនុច ដែលនារីគួរផ្តល់ឲ្យបុរស ដើម្បីឲ្យគាត់ស្រឡាញ់អ្នក បាត់មុខមិនបាន
ច្បាប់​នៃ​​ពិធី​ភ្ចាប់ពាក្យ
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05185694
  • ថ្ងៃនេះ701
  • ម្សិលមិញ967
  • សប្តាហ៏នេះ3998
  • ខែនេះ13714
បណ្តាញទំនាក់ទំនងសង្គម