ចង់ដឹងថាតារាភាពយន្តសឹង្ហបុរីទើបស្លាប់ Huang Wenyong មានប្រវត្តិយ៉ាងណា?
តារាសម្តែងជើងចាស់ដ៏ល្បីល្បាញរបស់សឹង្ហបុរីម្នាក់ គឺលោក Huang Wenyong បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣កន្លងទៅ ដោយសារជំងឺមហារីក។ រឿងនេះបានធ្វើឲ្យអ្នកគាំទ្ររបស់លោកជាច្រើនមានការសោកស្តាយជាខ្លាំង។ ឥឡូវនេះ ចង់ដឹងទេថា តើគាត់មានប្រវត្តិយ៉ាងណាដែរ ទើបរហូតធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយយ៉ាងខ្លាំងនោះ? តោះ តាមដានប្រវត្តិរបស់លោកជាមួយ Sabay។ | ឈ្មោះ | កន្លែងកំណើត | ថ្ងៃ ខែ ឆ្នាំកំណើត | អាជីព | រយៈពេលក្នុងសិល្បៈ |
| Huang Wenyong | ម៉ាឡេស៊ី | ២៥ កក្ដដា ១៩៥២ | តារាសម្តែង | ១៩៨១-២០១៣ |
ជីវិតមុនចូលសិល្បៈ
លោក Huang Wenyong បានកើតនៅ ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ មុនពេលគាត់ចាកចេញពីប្រទេសម៉ាឡេស៊ី មកកាន់សង្ហិបុរី Huang ធ្លាប់បានធ្វើជាគ្រូបង្រៀនភាសាចិនម្នាក់នៅក្នុងទីក្រុងកូឡាឡាំពួរ។
ចាប់ផ្តើមប្រឡូកក្នុងសិល្បៈ
មនុស្សគ្រប់គ្នាចាប់ផ្តើមស្គាល់តារាសម្តែងជើងចាស់ម្នាក់នេះនៅពេលគាត់បានថតនៅក្នុងរឿង “The Awakening” ជាមួយនឹងតួអង្គស្រីឈ្មោះ Xiang Yun។ បន្ទាប់មក នៅឆ្នាំ១៩៩៦ គាត់បានចូលរួមសម្តែងជាមួយតារាប្រុសម្នាក់ឈ្មោះ Chew Chor Meng ក្នុងរឿងមានចំណងជើងថា “Don’t Worry, Be Happy” ដែលរឿងមួយនេះបានធ្វើឲ្យលោកទទួលបាននូវភាពល្បីល្បាញកាន់តែខ្លាំង។ សរុបមក គាត់បានសម្ដែងរឿងក្នុងកម្មវិធីទូរទស្សន៍ជាភាសាចិនជាង១០០រឿងមកហើយ។
បន្ទាប់មក រូបលោកត្រូវបានគេដាក់ឲ្យឈរឈ្មោះជាតារាសម្តែងប្រុសឆ្នើមម្នាក់ក្នុងចំណោមតារាសម្តែងប្រុសឆ្នើមទាំង១០រូប (One of the Top 10 Most Popular Male Artistes) នៅក្នុងពិធីប្រគល់ពានរង្វាន់ Star Awards ចាប់តាំងពីឆ្នាំ១៩៩៤។

បញ្ហាសុខភាព
Huang បានធ្លាក់ខ្លួនឈឺដោយជំងឺក្រពះ ដែលរកឃើញនៅខែកញ្ញា ឆ្នាំ២០១២។ ក្នុងអំឡុងពេលនោះ លោកបានស្រកទម្ងន់ពី៦ ទៅ៧គីឡូក្រាម។ ពេលខ្លះ លោកមានជំងឺគ្រុនក្ដៅទៀតផង។ នៅខែវិច្ឆិកា ឆ្នាំ២០១២ លោកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺក្រពះ ដែលទាមទាឲ្យមានការព្យាបាលដោយសារធាតុគីមី។
ជីវិតផ្ទាល់ខ្លួន
Huang ទទួលបានសញ្ជាតិសឹង្ហបុរីនៅខែតុលា ឆ្នាំ២០០៨ ពោលគឺក្រោយពីរស់នៅទីនោះអស់រយៈពេល២៧ឆ្នាំទៅហើយ។ តារាភាពយន្តរូបនេះបានរៀបការ និងមានកូនពីរនាក់ ប្រុសម្នាក់ និងស្រីម្នាក់។
Huang បានស្លាប់នៅមន្ទីពេទ្យសឹង្ហបុរី នៅថ្ងៃទី២០ ខែមេសា ២០១៣ វេលាម៉ោង៥រសៀល ក្នុងវ័យ៦០ឆ្នាំ។ មូលហេតុនៃការស្លាប់ គឺដោយសាររោគមហារីក៕
អត្ថបទផ្សេងៗទៀត៖
- ឆាវឆាវ រឿង “សាមកុក” ជានរណា?
- រំលឹកកំពូលតារាសម្ដែងធ្វើឱ្យអ្នកផ្ទុះសំណើចឥតឈប់ អាម៉ាប់
- ដឹងថាសាក់ឡូទម្រាំមានកេរ្តិ៍ឈ្មោះល្បីទូទាំងពិភពលោក ខ្សែជីវិតគាត់ជូរចត់ប៉ុណ្ណាទេ?
- ឈិនឡុងរស់ឡើងវិញ មករំលឹកខ្សែជីវិតប្រាប់មិត្តអ្នកអាន
- រាជនីសំនៀងមាស អ្នកស្រី សិរីសុទ្ធា ជាកងទ័ពឆ័ត្រយោង (មានវីដេអូ)
អ្នកចូលទស្សនា
- ចំនួនអ្នកទស្សនា00000136
- ថ្ងៃនេះ118
- ម្សិលមិញ0
- សប្តាហ៏នេះ118
- ខែនេះ118
បណ្តាញទំនាក់ទំនងសង្គម

