សេចក្តីជូនដំណឹង
  • វេបសាយរបស់យើងខ្ញុំកំពុងស្ថិតនៅក្នុងការ update ខាងយើងខ្ញុំនឹងដំណើរការធម្មតានៅក្នុងសប្តាហ៍ក្រោយសូមអរគុណ!
វិធីងាយៗសំរាប់សុភាពនារី ដែលចង់បានផ្ទៃមុខ​ និងដងខ្លូនស្អាតតាមបែបធម្មជាតិ
វិធីងាយៗសំរាប់សុភាពនារី ដែលចង់បានផ្ទៃមុខ​ និងដងខ្លូនស្អាតតាមបែបធម្មជាតិ
សម្រស់ស្បែកមុខ និងស្បែកខ្លូនជាផ្នែកមួយ ដែលត្រូវបានចាប់អារម្មណ៍បំផុត ពីសំណាក់សាធារណៈជន ជាពិសេសគ្រប់គ្នាតែងសំលឹងមើល ទៅលើផ្ទៃមុខ និងស្បែកខ្លូនមុនគេតែម្តង។ យ៉ាងណាមិញ សម្រស់ស្បែកមុខ និងស្បែកខ្លូន គឺជាវត្ថុដ៍សំខាន់មួយ សម្រាប់មិត្តនារី ហេតុនេះហើយ ខ្មែរឡូត សូមបង្ហាញនូវវិធីសាស្រ្តខ្លះៗ ទៅអោយមិត្តៗសុភាពនារី បានយល់ដឹងកាន់តែច្បាស់ ពីការថែទាំស្បែកមុខ និងស្បែកខ្លួន។

ចំពោះផ្ទៃមុខ៖ ត្រូវជៀសវាងពីកាំរស្មីពន្លឺព្រះអាទិត្យ ពីព្រោះវាអាចធ្វើអោយ ងាប់កោសិកាខាងក្នុងនៃផ្ទៃមុខ និងបណ្តាលអោយកើតទៅជាជាំ រឺក៏ឡើងក្រហម។ បន្ថែមពីនេះទៅទៀត វាក៍ត្រូវការទឹកជាចាំបាច់ ដូចស្បែកខ្លួនដែរ។ ក្នុងមួយថ្ងៃអ្នកត្រូវពិសាទឹក យ៉ាងហោចណាស់ ពី ៧កែវ ទៅ ៨កែវ ព្រោះវាអាចជួយអោយស្បែកស្រស់បំព្រងបាន។

ចំពោះស្បែកខ្លូន៖ តាមវិធីថែទាំបែបធម្មជាតិ យើងអាចយកប្រេងអូលីវ ប្រេងដូង ស្ករ គ្រាប់អាម៉ន់ មកចាក់លាយចូលគ្នា ហើយលាបលើស្បែក ដែលវាជាវិធីល្អសំរាប់មិត្តនារី។ ជាពិសេសពេលដែលរៀបចេញទៅណា ត្រូវតែលាបឡេការពារកំដៅថ្ងៃ កុំអោយស្បែកស្ងួតគ្រៀម និង ប្រតិកម្មស្បែក។ ចំនុចមួយទៀតដែលសុភាពនារីត្រូវដឹង គឺត្រូវធ្វើអោយអារម្មណ៍ស្រស់ថ្លាជានិច្ច ប្រសិនបើយើងគិតច្រើនពេក ក៍អាចអោយផ្ទៃមុខឡើងមុនបានដែរ និងដងខ្លួនប្រែជាស្រអាប់។
ខាងក្រោមនេះជាបំរាមខ្លះ ក្នុងការការពារផ្ទៃមុខ និងដងខ្លួន៖
១) យើងមិនគួរបរិភោគអាហារ ដែលមានរសជាតិហិរខ្លាំង និងអាហារដែលផ្អាប់ច្រើនពេកទេ ព្រោះវាអាចប៉ះពាល់លើដងខ្លួន និងផ្ទៃមុខ បណ្តាលអោយកើតកន្ទួលរមាស់បាន
២) ការប្រើប្រាស់សំភារៈផាត់មុខច្រើន ក៍មិនល្អដែរ យើងគួរប្រើផលិតផលណាមូយអោយច្បាស់ មិនមែនប្រើផលិតផលលាយឡំគ្នាទេ ព្រោះវានឹងបំផ្លាញស្បែកមុខ ជាក់ជាមិនខានដោយមិនដឹងខ្លូន
៣) ទង្វើដែលមិនឧស្សាហ៍ដុសសំអាតមុខ និងដងខ្លួន ក៍មិនគប្បីអនុវត្តដែរ ពីព្រោះវាក៍ត្រូវការសំណើមដែរ
៤) កុំយកដៃទៅប៉ះមុខនៅពេលមានមុន ពីព្រោះអាចឆ្លងមេរោគកាន់តែខ្លាំង តាមក្រចកដៃ
ផ្ទៃមុខ និងដងខ្លូន ប្រៀបដូចជីវិតរបស់សុភាពនារីទាំងឡាយ ដូចច្នេះហើយគួរតែយល់ដឹងទាំងអស់គ្នា ដើម្បីភាពស្រស់ស្អាតរហូតទៅ ដោយគ្រាន់តែអនុវត្តតាមវិធីងាយៗប៉ុណ្ណោះ៕
អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05797610
  • ថ្ងៃនេះ49
  • ម្សិលមិញ91
  • សប្តាហ៏នេះ49
  • ខែនេះ3003
បណ្តាញទំនាក់ទំនងសង្គម