ដឹងនៅ Vespa ម៉ាកនេះតម្លៃប៉ុន្មាន?
សារព័ត៌មានbbc បានបញ្ជាក់យ៉ាងច្បាស់ៗថា Vespa 946 ជាម៉ូតូដំបូងបង្អស់ដែលមានតួរឹងមាំបំផុត ត្បិតតួម៉ូតូនេះផ្សំឡើងពីការលាយបញ្ចូលគ្នារវាង សារធាតុអាលុយមីញ៉ូម និងដែកថែប។ ម៉ូតូលេខអូតូScooter អ៊ីតាលី ស៊េរី វេស្ប៉ា អាចមានកម្លាំងម៉ាស៊ីនពីរជម្រើសគឺ ១២៥ សេសេ ឬ ១៥០សេសេ ទើបនឹងបង្ហាញខ្លួនដើមខែ វិច្ឆិកានេះ មានឈ្មោះថា Vespa 946។អាន៖ ៥ប្រទេសកំពុងសម្រុកនាំ ម៉ូតូ (ធំ) Yamaha FZ ចូលទីផ្សារកម្ពុជា
ប្រភេទម៉ូតូលេខអូតូដែលក្រុមហ៊ុនច្នៃលោហធាតុរឹងមាំពីរបញ្ចូលគ្នានេះ សារព័ត៌មានដដែលអះអាងទៀតថា ផលិតតែ ៥០០គ្រឿងប៉ុណ្ណោះ។
Vespa 946 លេងស្ទិលឆើតឆាយស៊េរីថ្មីនេះ មានតម្លៃចេញពីរោងចក្រ ៩ ៩៤៦ដុល្លារអាមេរិក។ តម្លៃនេះនៅមិនទាន់រាប់បញ្ចូលតម្លៃពន្ធ ឬថ្លៃដឹកជញ្ជូននៅឡើយទេ។ គោលដៅទីផ្សារ របស់ម៉ូតូScooter ដែលមានតម្លៃថ្លៃ ក្បែរ១ម៉ឺនដុល្លារ ដែលក្រុមហ៊ុនប្រកាសផលិតតែ ៥០០គ្រឿងនេះ គឺសម្រាប់តែលក់នៅអាមេរិកខាងជើងប៉ុណ្ណោះ។ រីឯពណ៌ និងកាលបរិច្ឆេទ មិនទាន់បានបញ្ជាក់នៅឡើយទេ។
មើលផ្សេងៗទៀត
| First12 Next Last(16 Items) |
អ្នកចូលទស្សនា
- ចំនួនអ្នកទស្សនា00000135
- ថ្ងៃនេះ117
- ម្សិលមិញ0
- សប្តាហ៏នេះ117
- ខែនេះ117
បណ្តាញទំនាក់ទំនងសង្គម

