សេចក្តីជូនដំណឹង
  • ធ្លាប់​តែ​ឃើញ Device ប្រភេទ Phablet មួយ​ចំនួន​ជាក់​ស្ដែង​មាន​សែស្រឡាយ Galaxy Note របស់ Samsung ​មាន​ភ្ជាប់​មក​ជា​មួយ​ប៊ិច​សម្រាប់​ប្រើ​យ៉ាង​ងាយស្រួល ដោយ​ឡែក​សម្រាប់ iPad វិញ​ក៏​មិន​អន់​ដែរ គឺ​មាន​ខ្មៅដៃ​ទុក​សម្រាប់​ការងារ​គូរ​រូប​បាន​យ៉ាង​ស្ទាត់​ជំនាញ។ វា​ជា​ផលិតផល​របស់​ក្រុមហ៊ុន​អង់គ្លេស​ Fifty Three។ នេះ​ប្រាកដ​ជា​ត្រូវ​ចិត្ត​សម្រាប់​អ្នក​មាន​ចំណូល​ចិត្ត​ខាង​គំនូរ​ជា​មិន​ខាន ព្រោះ​ខ្មៅដៃ​ដែល​គេ​ឱ្យ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Pencil នេះ​នឹង​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​គូរ​គំនូរ។ ខ្មៅដៃ​នេះ​មាន​សណ្ឋាន​ទ្រវែង​ហើយ​មាន​មុំ​កែង ផលិត​ពី​ឈើ ដែល​ត្រូវ​បាន​ដាក់​លក់​ក្នុង​ចន្លោះ​ក្បែរ​ ៥០ដុល្លារ​ទៅ ៦០ដុល្លារ។
LG ទី​បំផុត​ចេញ Smartphone កោង​ដូច Samsung ដែរ
បន្ទាប់​ពី​មាន​ដំណឹង​ជា​ហូរហែ​កន្លងមក​អំពី Smartphone ថ្មី​របស់ LG រាង​កោង​តែ​មិន​ទាន់​ច្បាស់​រូបរាង​ពិតប្រាកដ​ឬ​មួយ​យ៉ាង​ណា​នោះ ​ថ្ងៃ​នេះ​ក្រុមហ៊ុន​ទូរសព្ទ​កូរ៉េ​ខាង​ត្បូង​នេះ​បាន​ប្រកាស​បើក​កកាយ​មុខមាត់ពិត​របស់​ខ្លួន​គឺ LG G flex ជា​ផ្លូវការ​។

G Flex ជា Smartphone ដំបូង​ដែល​មាន​រូបរាង​កោង​របស់​ក្រុមហ៊ុន LG បំពាក់​ដោយ​បច្ចេកវិទ្យា​អេក្រង់ flexible OLED ទំហំ ៦អ៊ីញ មាន​កម្រាស់​ចន្លោះ​ពី ៧,៩មម ទៅ ៨,៧មម អាស្រ័យ​ស្ថិត​នៅ​ត្រង់​ផ្នែក​ខុស​គ្នា ហើយ​ទម្ងន់ ១៧៧ក្រាម។ ទូរសព្ទ​កោង​នេះ​ត្រូវ​បាន​បំពាក់ CPU ប្រភេទ quad-core Snapdragon 800 ជា​មួយ​ល្បឿន 2.26GHz RAM ទំហំ 2GB Memory ម៉ាស៊ីន​ទំហំ 32MP (+microSD) និង​កាមេរ៉ា 13MP។ ចំណែក​កម្រិត​ថាមពល​ថ្ម​រហូត​ដល់ 3500mAh ខ្ពស់​ជាង​ទូរសព្ទ​កោង Galaxy Round របស់ Samsung ដែល​មាន​ត្រឹម 2600mAh។ សង្គេត​ឃើញ​ Smartphone កោង​នា​ពេល​បច្ចុប្បន្ន​មាន​តែ Galaxy Round របស់ Samsung និង G Flex ដែលទើប​សម្ពោធ​នេះ​ទេ។ យ៉ាងណាមិញ លក្ខណៈ​កោង​នៅ​លើ Smartphone ទាំង​ពីរ​នេះ​ខុស​គ្នា ពោល Galaxy Round កោង​ផ្ដេក ចំណែក G Flex កោង​បញ្ឈរ។

មិន​តែ​ប៉ុណ្ណោះ G Flex នេះ​ថែម​ទាំង​បាន​បំពាក់​មុខងារ swing lock screen ដែល​អាច​ផ្លាស់ប្ដូរ Wallpaper ដោយ​ការ​ផ្អៀង​ឱ្យ​មាន​ចលនា និង​មាន​លក្ខណៈ​នៃ​ការ​បើក​សោ​ផ្សេងៗ​នៅ​ពេល​អ្នក​ប្រើ touch ត្រង់​ទីតាំង​ខុស​គ្នា​នៅ​លើ​អេក្រង់។ មុខងារ​ផ្សេង​ទៀត គឺ​អាច​ឱ្យ user បើក​ចូល​កម្មវិធី​ប្រភេទ multimedia បាន​ដោយ​ផ្ទាល់​ពី lock screen។

Smartphone កោង G Flex នឹង​មាន​លក់​នៅ​ខែ​ក្រោយ ប៉ុន្តែ​តម្លៃ​ពុំ​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ​ទេ។
មើលផ្សេងៗទៀត
ហ្គេម Plants vs. Zombies កែ​ប្រែ​ច្រើន​ រហូត​ដល់​កាន់​កាំភ្លើង​បាញ់​គ្នា
កោង​ដូច​គ្នា G Flex និង Galaxy Round តើ​មួយ​ណា​អស្ចារ្យ​​ជាង?
យុវតី​មក​ពី​ជន​បទ​ ជិះ​តែ​កង់​ទៅ​រៀន​ ប្រឡង​បាន​និទ្ទេស​A!
​កំពូល​​មនុស្ស​បរាជ័យ​ដ៏សែនជោគជ័យ
សាច់​ឆាស៊ីវ​​​អីគេ​ហ្នឹង​ រសជាតិ​ម៉េច​ទៅ?
Mutu លែង​បាន​ជាប់​ជម្រើស​ជាតិ​ដោយសារ​​កាត់​ត​រូប​​គ្រូ​បង្វឹក​​ដាក់​មុ...
គ្មាន​ខ្សែ​ពិបាក​​រក​ការងារ​ធ្វើ​?
ព្រឹត្តិការណ៍​​រត់​ជាន់​គ្នា​នៅ​កោះពេជ្រ ​​​​ដក់​ជាប់​ក្នុង​​ចិត្ត​...
First12 Next Last(16 Items)
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា00000135
  • ថ្ងៃនេះ117
  • ម្សិលមិញ0
  • សប្តាហ៏នេះ117
  • ខែនេះ117
បណ្តាញទំនាក់ទំនងសង្គម