បណ្ឌិតច្នៃម៉ូដ លេងកាន់តែខ្លាំងជាងមុន
កាលពីកម្មវិធីប្រគល់ពាន់រង្វាន់អាណាចក្រតារាឆ្នាំ ២០១៣ លោក ឯម រៀម បណ្ឌិតខាងច្នៃម៉ូដដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា បានលេងម៉ូដសក់ប្លែកពីគេ ដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំងនោះ ប៉ុន្តែថ្មីៗនេះ បណ្ឌិតរូបនេះបានលេងម៉ូដសក់ និងការតុបតែងខ្លួន កាន់តែប្លែកជាងមុនទៅទៀត។សូមចុចអាន៖ បណ្ឌិតច្នៃម៉ូដដំបូងគេនៅកម្ពុជា លេងម៉ូដសក់ប្លែកខុសគេក្នុងកម្មវិធីប្រគល់ពាន
ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ អ្នកនាង គង់ សុជាតិ ជាមួយ លោកជា វិបុល កាលពីចុងសប្ដាហ៍កន្លងទៅ លោកឯម រៀម បានធ្វើម៉ូតសក់របស់ខ្លួនកាន់តែខ្ពស់ជាងមុន។ ក្រៅពីម៉ូដសក់ លោកបានពាក់ខ្សែករយ៉ាងធំ ហើយចំណែកឯខ្សែដៃ និងទ្រនាប់ជើងវិញ លោកបានរចនាយ៉ាងពិសេសផងដែរ។
ក្រៅពីការតុបតែងខ្លួនប្រាណ ពីចុងជើងរហូតដល់សក់ក្បាល ឲ្យប្លែកពីគេ នៅក្នុងពិធីអាពាហ៍ពិពាហ៍ របស់អ្នកនាងគង់ សុជាតិនោះ លោក ឯម រាម ក៏បានជូនកាដូប្លែកគេដែរ ជូនដល់គូស្នេហ៍ផ្អែមល្ហែមទាំងពីរ នោះគឺជាផ្ទាំងគំនូរដែលគូរដោយដៃលោកផ្ទាល់ជូនមេម៉ាយសាច់ចាំ អ្នកនាងគង់ សុជាតិ និងកំលោះសង្ហារ ជាវិបុល នៅក្នុងថ្ងៃអាពាហ៍ពិពាហ៍នោះផងដែរ។
មើលផ្សេងៗទៀត
| First12 Next Last(16 Items) |
អ្នកចូលទស្សនា
- ចំនួនអ្នកទស្សនា00000135
- ថ្ងៃនេះ117
- ម្សិលមិញ0
- សប្តាហ៏នេះ117
- ខែនេះ117
បណ្តាញទំនាក់ទំនងសង្គម

