កោងដូចគ្នា G Flex និង Galaxy Round តើមួយណាអស្ចារ្យជាង?
ខណៈពេលដែលក្រុមហ៊ុនទូរសព្ទល្បីៗជាច្រើនសម្លឹងចង់ត្របាក់ទីផ្សារឱ្យបានច្រើនរៀងៗខ្លួនដោយការសម្រិតសម្រាំង Smartphone បំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ ទាំងគុណភាពអេក្រង់ និងល្បឿន processor កាន់តែលឿននោះ ស្រាប់តែក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន២ គឺ LG និង Samsung មានគំនិតថ្មីមុនគេផលិតទូរសព្ទមានរាងកោង។ ទូរសព្ទរបស់ក្រុមហ៊ុនទាំងពីរនេះ គឺ LG G Flex និង Samsung Galaxy Round។ត្បិតមានរាងកោងទាំងពីរមែន តែការឌីហ្សាញគឺមានលក្ខណៈខុសគ្នាខ្លះ។ ខាងក្រោមនេះ ជាការប្រៀបធៀបរវាង G Flex និង Galaxy Round៖
លក្ខណៈសម្បត្តិ | LG G Flex | Galaxy Round |
| អេក្រង់/ទំហំ/resolution | P-OLED capacitive touchscreen ទំហំ ៦អ៊ីញ (1280 x720px) | Super Flexible AMOLED capacitive touchscreen ទំហំ៥,៧អ៊ីញ (1920 x1080px) |
| ដង់ស៊ីតេភិចហ្សែល | 245ppi | 386ppi |
| កាមេរ៉ាក្រោយ & resolution | 13MP autofocus, LED flash ថតវីដេអូបាន 1080p@60fps | 13MP autofocus, LED flash ថតរូបបាន 4128 x3096px និងវីដេអូបាន 2160p@30fps, 1080p@60fp |
| កាមេរ៉ាមុខ & resolution | 2.1MP, 1080p@30fp | 2MP, 1080p@30fp |
| បច្ចេកវិទ្យាកាមេរ៉ា | - ថតវីដេអូ និងរូបក្នុងពេលតែមួយ - geo-tagging - face detection - HDR | - ថតវីដេអូ និងរូបក្នុងពេលតែមួយ - geo-tagging - touch focus - face and smile detection - image stabilization - panorama - HDR |
| CPU | Quad-core ល្បឿន 2.26GHz Krait 400 | Quad-core ល្បឿន 2.3GHz Karit 400 |
| Chipset | Qualcomm MSM8974 Snapdragon 800 | Qualcomm Snapdragon 800 |
| GPU | Adreno 330 | Adreno 330 |
| RAM | 2GB | 3GB |
| Memory ម៉ាស៊ីន | 32GB | 32GB |
| Memory បន្ថែមក្រៅ | គ្មាន | MicroSD ដល់ 64GB |
| ប្រព័ន្ធប្រតិបត្តិការ | Android OS v4.2.2 (Jelly Bean) | Android OS v4.3 (Jelly Bean) |
| ប្រព័ន្ធបណ្ដាញ | 2G/3G/4G/ 4G LTE-A | 2G/3G/4G/ 4G LTE-A |
| ប្រព័ន្ធតំណភ្ជាប់ | Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, DLNA, Wi-Fi hotspot, Bluetooth v4.0, microUSB v3.0 | Wi-Fi 802.11 a/b/g/n/ac, dual-band, DLNA, Wi-Fi Direct, Wi-Fi hotspot, Bluetooth v4.0, microUSB v3.0, Infrared port |
| NFC | មាន | មាន |
| មុខងារផ្សេងៗ | - Voice memo/dial/command | - Air gestures - Dropbox 50GB - Voice memo/dial/command |
| វិមាត្រ (ប x ទទ x កម្រាស់) | 160.5 x 81.6 x 8.7 mm | 151.1 x 79.6 x 7.9 mm |
| ទម្ងន់ | ១៧៧ក្រាម | ១៥៤ក្រាម |
| ប្រភេទថ្មី និងថាមពល | Li-Po 3500mAh | Li-Ion 2800mAh |
| ប្រភេទស៊ីម | Micro-SIM | Micro-SIM |
| កាលបរិច្ឆេទប្រកាស | ខែតុលា ឆ្នាំ២០១៣ | ខែតុលា ឆ្នាំ២០១៣ |
| កាលបរិច្ឆេទរំពឹងចេញលក់ | ខែវិច្ឆិកា ឆ្នាំ២០១៣ | ខែតុលា ឆ្នាំ២០១៣ |
| តម្លៃប្រហាក់ប្រហែល | ១០០០ដុល្លារ | ១០០០ដុល្លារ |
សង្គេតឃើញ Smartphone កោងនាពេលបច្ចុប្បន្នមានតែ Galaxy Round របស់ Samsung និង G Flex ទេ។ យ៉ាងណាមិញ លក្ខណៈកោងនៅលើ Smartphone ទាំងពីរនេះខុសគ្នា ពោល Galaxy Round កោងផ្ដេក ចំណែក G Flex កោងបញ្ឈរ។
LG G Flex
G Flex បានបំពាក់មុខងារ swing lock screen ដែលអាចផ្លាស់ប្ដូរ Wallpaper ដោយការផ្អៀងឱ្យមានចលនា និងមានលក្ខណៈនៃការបើកសោផ្សេងៗនៅពេលអ្នកប្រើ touch ត្រង់ទីតាំងខុសគ្នានៅលើអេក្រង់។ មុខងារផ្សេងទៀត គឺអាចឱ្យ user បើកចូលកម្មវិធីប្រភេទ multimedia បានដោយផ្ទាល់ពី lock screen។
Galaxy Round
រីឯ Galaxy Round វិញមានមុខងារ Roll Effect ដែលអាចឱ្យ user ឆែកមើលព័ត៌មានអំពី ថ្ងៃខែ ម៉ោង miss call និង ថ្ម បានយ៉ាងងាយនៅពេល home screen ត្រូវបានបិទ ហើយមុខងារ Gravity Effect គឺមាននាទីធ្វើអន្តរកម្មជាមួយអេក្រង់ពោលគឺនៅពេលផ្អៀងទូរសព្ទ វានឹង wake-up។ អ្វីដែលពិសេសមួយទៀតនោះគឺមាន Bounce UX សម្រាប់គ្រប់គ្រង music player បានយ៉ាងងាយស្រួលទៀតផង។
មើលផ្សេងៗទៀត
| First12 Next Last(16 Items) |
អ្នកចូលទស្សនា
- ចំនួនអ្នកទស្សនា00000135
- ថ្ងៃនេះ117
- ម្សិលមិញ0
- សប្តាហ៏នេះ117
- ខែនេះ117
បណ្តាញទំនាក់ទំនងសង្គម

