សេចក្តីជូនដំណឹង
  • ធ្លាប់​តែ​ឃើញ Device ប្រភេទ Phablet មួយ​ចំនួន​ជាក់​ស្ដែង​មាន​សែស្រឡាយ Galaxy Note របស់ Samsung ​មាន​ភ្ជាប់​មក​ជា​មួយ​ប៊ិច​សម្រាប់​ប្រើ​យ៉ាង​ងាយស្រួល ដោយ​ឡែក​សម្រាប់ iPad វិញ​ក៏​មិន​អន់​ដែរ គឺ​មាន​ខ្មៅដៃ​ទុក​សម្រាប់​ការងារ​គូរ​រូប​បាន​យ៉ាង​ស្ទាត់​ជំនាញ។ វា​ជា​ផលិតផល​របស់​ក្រុមហ៊ុន​អង់គ្លេស​ Fifty Three។ នេះ​ប្រាកដ​ជា​ត្រូវ​ចិត្ត​សម្រាប់​អ្នក​មាន​ចំណូល​ចិត្ត​ខាង​គំនូរ​ជា​មិន​ខាន ព្រោះ​ខ្មៅដៃ​ដែល​គេ​ឱ្យ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Pencil នេះ​នឹង​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​គូរ​គំនូរ។ ខ្មៅដៃ​នេះ​មាន​សណ្ឋាន​ទ្រវែង​ហើយ​មាន​មុំ​កែង ផលិត​ពី​ឈើ ដែល​ត្រូវ​បាន​ដាក់​លក់​ក្នុង​ចន្លោះ​ក្បែរ​ ៥០ដុល្លារ​ទៅ ៦០ដុល្លារ។
យុវតី​មក​ពី​ជន​បទ​ ជិះ​តែ​កង់​ទៅ​រៀន​ ប្រឡង​បាន​និទ្ទេស​A!
យុវតី​កូន​អ្នក​ចម្ការ​​​ជន​បទ​ មាន​ជីវភាព​មធ្យម​ មក​ជួល​ផ្ទះ​ស្នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​មាន​ត្រឹម​កង់​ដើម្បី​ជិះ​ទៅ​សាលា​សោះ​ រក​បាន​និទ្ទេស​A​ ក្នុង​ការ​ប្រឡង​បាក់ឌុប​ថ្នាក់​ជាតិ​ ឆ្នាំ​នេះ។

ធី​ វួចនី​ អាយុ​១៧​ឆ្នាំ​មាន​​ស្រុក​​កំណើត​នៅ​ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយ​មាន​ឪពុក​ម្ដាយ​ជា​អ្នក​ចម្ការ​ ប៉ុន្តែ​បាន​មក​ជួល​ផ្ទះ​ស្នាក់​នៅ​ភ្នំពេញ​ ដើម្បី​សិក្សា​នៅ​សាលា​វិទ្យាល័យ​បាក់ទូក​ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​នេះ​ មាន​ចិត្ត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ ក្រោយ​ឮ​លទ្ធផល​បាក់ឌុប​ប្រកាស​ពី​រសៀល​ម្សិល​មិញ​ ថា​រូប​គេ​បាន​ជាប់​និទ្ទេស​ A​ ជាមួយ​នឹង​មធ្យម​ភាគ​៩៩.៩៥។

វួចនី​ថ្លែង​ថា៖ “ខ្ញុំ​សប្បាយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ​ ព្រោះ​នេះ​ជា​ភាព​ជោគជ័យ​ដ៏​ធំ​ធេង​ក្នុង​ជីវិត​របស់​ខ្ញុំ”។

យុវតី​រូប​នេះ​រៀប​រាប់​ថា​ ការ​ប្ដូរ​មក​រស់​នៅ​ភ្នំពេញ​ ដោយ​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ជាមួយ​មិត្ត​ភ័ក្តិ​ស្រី​ៗ​ប៉ុន្មាន​នាក់​ គោល​បំណង​ដើម្បី​បុក​រៀន​ឲ្យ​បាន​និទ្ទេស​ល្អ​ ព្រោះ​ខ្លួន​យល់​ថា​ មាន​តែ​រាជធានី​ទេ​ ដែល​ផ្ដល់​ឱកាស​ឲ្យ​រូប​គេ​អាច​សិក្សា​បាន​ច្រើន​ បើ​ប្រៀប​ធៀប​នឹង​ខេត្ត​របស់​ខ្លួន។

យុវតី​រាង​តូច​ច្រឡឹង​ រួសរាយ​រាក់​ទាក់​ បាន​រៀប​ចំ​កាល​វិភាគ​សិក្សា​របស់​ខ្លួន​យ៉ាង​ហ្មត់ចត់​ នៅ​ពេល​គេ​ចូល​ដល់​ថ្នាក់​ទី​១២។ គេ​បាន​បុក​រៀន​គួរ​លើ​មុខ​វិជ្ជា​សំខាន់​ៗ​ ដែល​មាន​ពិន្ទុ​ច្រើន​ ដូច​ជា​គណិត​, រូប​, គីមី​, និង​ជីវៈ​វិទ្យា​ នៅ​សាលា​បង្រៀន​គួរ​ល្បី​ៗ។

ប៉ុន្តែ​ក្រៅ​ពី​រៀន​បំប៉ន​បន្ថែម​ យុវតី​រូប​នេះ​បាន​កំណត់​ខ្លួន​ឯង​​យ៉ាង​ច្បាស់​លាស់​ត្រូវ​តែ​សិក្សា​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​បី​ម៉ោង​ក្នុង​មួយ​ថ្ងៃ​បន្ថែម​ទៀត។

វួចនី​ថា៖ “ខ្ញុំ​ខំ​រៀន​ដើម្បី​បាន​និទ្ទេស​ល្អ​នេះ​ គោល​បំណង​ចង់​ចូល​សិក្សា​ផ្នែក​ពេទ្យ​ នៅ​សាកល​វិទ្យាល័យ​អន្តរ​ជាតិ”។

ប៉ុន្តែ​យុវតី​រូប​នេះ​យល់​ថា​ ការ​សិក្សា​នៅ​សាលា​បង្រៀន​គួរ​ថ្លៃ​ៗ​ ឬ​រៀន​ជាមួយ​គ្រូ​ល្អ​ៗ​ គ្រាន់​តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ខ្លាំងជាង​នេះ​ គឺ​ខ្លួន​ឯង​ទៅ​វិញ​ទេ​ ដែល​ជា​កត្តា​កំណត់​ភាព​ជោគជ័យ​នេះ។ ទន្ទឹម​នឹង​នោះ​ គ្រួសារ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ជោគជ័យ​នេះ​ ពី​ព្រោះ​បើ​គ្មាន​ការ​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ទេ​ គេ​ក៏​គ្មាន​អារម្មណ៍​ផ្ដោត​លើ​ការ​សិក្សា​ឲ្យ​បាន​ខ្លាំង​ក្លា​ដែរ។

“យ៉ាង​ណា​មិញ​ យើង​មិន​គួរ​ឈ្ងោក​រៀន​តែ​មួយ​មុខ​នោះ​ទេ​ យើង​ត្រូវ​ចេះ​ចែក​ម៉ោង​រៀន​ ម៉ោង​ជួប​ជជែក​លេង​ជាមួយ​មិត្តភ័ក្តិ​ និង​ម៉ោង​លេង​ហ្គេម​ខ្លះ​ដែរ”។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​កញ្ញា។

វួចនី​យល់​ថា​ ប្រសិន​បើ​យុវជន​ណា​ចង់​ទទួល​បាន​និទ្ទេស​A​ដូច​កញ្ញា​ គេ​គួរ​តែ​ខិត​ខំ​រៀន​តាំង​ពី​ថ្នាក់​ក្រោម​ទៅ​ ពោល​គឺ​ពី​ថ្នាក់​ទី​៩​ ឬ​ទី​១០​ឡើង​ទៅ​ ពី​ព្រោះ​មេរៀន​នៅ​ថ្នាក់​ទាំង​នោះ​ជា​មូលដ្ឋាន​សម្រាប់​ថ្នាក់​បាក់ឌុប។ កញ្ញា​បន្ថែម​ថា​ យុវជន​គួរ​បោះ​បង់​គំនិត​ចោល​ថា​ ទាល់​តែ​ដល់​ថ្នាក់​ទី​១២​ ទើប​បុក​រៀន​ នោះ​វា​អាច​នឹង​យឺត​ពេល​ ម្យ៉ាង​អាច​រៀន​មុខ​ភ្លេច​ក្រោយ៕
មើលផ្សេងៗទៀត
ហ្គេម Plants vs. Zombies កែ​ប្រែ​ច្រើន​ រហូត​ដល់​កាន់​កាំភ្លើង​បាញ់​គ្នា
កោង​ដូច​គ្នា G Flex និង Galaxy Round តើ​មួយ​ណា​អស្ចារ្យ​​ជាង?
​កំពូល​​មនុស្ស​បរាជ័យ​ដ៏សែនជោគជ័យ
សាច់​ឆាស៊ីវ​​​អីគេ​ហ្នឹង​ រសជាតិ​ម៉េច​ទៅ?
Mutu លែង​បាន​ជាប់​ជម្រើស​ជាតិ​ដោយសារ​​កាត់​ត​រូប​​គ្រូ​បង្វឹក​​ដាក់​មុ...
គ្មាន​ខ្សែ​ពិបាក​​រក​ការងារ​ធ្វើ​?
ព្រឹត្តិការណ៍​​រត់​ជាន់​គ្នា​នៅ​កោះពេជ្រ ​​​​ដក់​ជាប់​ក្នុង​​ចិត្ត​...
ដឹង​នៅ​ Vespa ម៉ាក​នេះ​តម្លៃ​ប៉ុន្មាន?
First12 Next Last(16 Items)
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា00000112
  • ថ្ងៃនេះ94
  • ម្សិលមិញ0
  • សប្តាហ៏នេះ94
  • ខែនេះ94
បណ្តាញទំនាក់ទំនងសង្គម