សេចក្តីជូនដំណឹង
  • វេបសាយយើងខ្ញុំស្ថិតក្នុងការអាប់ដេត(សូមអរគុណ)
សាច់​ឆាស៊ីវ​​​អីគេ​ហ្នឹង​ រសជាតិ​ម៉េច​ទៅ?
សាច់​​រាង​​​​​រឹង​បន្តិច​​ហើយ​​​ក្រៀម​​ ប៉ុន្តែ​រលើបរលោង​គួរ​ឲ្យ​ចង់​ញ៉ាំ​ បន្ទាប់​ពី​បាន​ទំពា​មួយ​មាត់​ហើយ​ ទើប​ជាតិ​ខ្លាញ់​នៅ​ខាង​ក្នុង​សាច់​​បាន​ជ្រាប​ចេញ​មក​ធ្វើ​ឲ្យ​រសជាតិ​កាន់​តែ​ផ្អែម​ឈ្ងុយឆ្ងាញ់​​ទ្វេ​ដង ​នោះ​គឺ​ជា​រសជាតិ​ពិត សាច់​ឆាស៊ីវ​ មួយ​ចាន​នេះ​។

ដោយសារ​តែ​សាច់​ទាំង​​នេះ​ត្រូវ​បាន​ចុងភៅ​​​ប្រឡាក់​គ្រឿង​យ៉ាង​ពិសេស ទើប​​យក​ទៅ​​ចម្អិន​ក្នុង​ម៉ាស៊ីន​ខ្វៃ​សាច់​រហូត​ដល់​សាច់​នោះ​ឡើង​​ក្រហម​ ​និង​រលើបរលោង​។ ​សាច់​ឆាស៊ីវ​​មួយ​ចាន​នេះ​ពិត​ជា​ស័ក្កិសម​​ជាមួយ​បាយ​ក្ដៅ​ៗ ធ្វើ​ឲ្យ​អាហារ​ថ្ងៃ​ត្រង់​មួយ​ពេល​នា​ចុង​សប្ដាហ៍​នេះ​មិន​ខក​បំណង​ឡើយ។ ចំពោះ​តម្លៃ​​​ សាច់​ឆាស៊ីវ​នេះ​ថ្លៃ​​៤ដុល្លារ​៥​កាក់​​ក្នុង​មួយ​ចាន។

សាច់​ឆាស៊ីវ​នេះ​អាច​ញ៉ាំ​បាន​នៅ​ភោជនីយដ្ឋាន​ The Asian kitchen ចាប់​បើក​ពី​ម៉ោង​១០​ព្រឹក រហូត​ដល់​ម៉ោង​៩​យប់​។ ភោជនីយដ្ឋាន ​The Asian kitchen ស្ថិត​នៅ​​ផ្ទះ​​លេខ​ ៣៣៥ បណ្ដោយ​មហាវិថី​ព្រះ​មុនីវង្ស (ទល់​មុខ​វត្ត​កោះ) រាជធានី​ភ្នំពេញ ឬ​អាច​ទាក់ទង​តាម​ទូរសព្ទ​លេខ 093 330 000។
មើលផ្សេងៗទៀត
LG ទី​បំផុត​ចេញ Smartphone កោង​ដូច Samsung ដែរ
ម៉ូតូ​​ស៊េរី​ឆ្នាំ២០១៤ កង់ ៤ ទម្ងន់​ជាង ១តោន​ចេញ​ហើយ
បណ្ឌិត​​ច្នៃម៉ូដ លេង​កាន់​តែ​​ខ្លាំង​ជាង​មុន
ចង់​ដឹង​ទេ​ Lady Gaga លេង​ Style តាម​អី​ខ្លះ?
ក្រុម​​ចម្រៀង​​ធំ​​បំផុត​​ក្នុង​​លោក​​មាន​​សមាជិក​​ដល់​​ទៅ​៨៨​នាក់
Apsara dancers
Apsara Dancer
Khmer Traditional Wedding
FirstPrevious 1 2Last(16 Items)
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា00047762
  • ថ្ងៃនេះ28
  • ម្សិលមិញ161
  • សប្តាហ៏នេះ844
  • ខែនេះ44477
បណ្តាញទំនាក់ទំនងសង្គម