សាច់ឆាស៊ីវអីគេហ្នឹង រសជាតិម៉េចទៅ?
សាច់រាងរឹងបន្តិចហើយក្រៀម ប៉ុន្តែរលើបរលោងគួរឲ្យចង់ញ៉ាំ បន្ទាប់ពីបានទំពាមួយមាត់ហើយ ទើបជាតិខ្លាញ់នៅខាងក្នុងសាច់បានជ្រាបចេញមកធ្វើឲ្យរសជាតិកាន់តែផ្អែមឈ្ងុយឆ្ងាញ់ទ្វេដង នោះគឺជារសជាតិពិត សាច់ឆាស៊ីវ មួយចាននេះ។ដោយសារតែសាច់ទាំងនេះត្រូវបានចុងភៅប្រឡាក់គ្រឿងយ៉ាងពិសេស ទើបយកទៅចម្អិនក្នុងម៉ាស៊ីនខ្វៃសាច់រហូតដល់សាច់នោះឡើងក្រហម និងរលើបរលោង។ សាច់ឆាស៊ីវមួយចាននេះពិតជាស័ក្កិសមជាមួយបាយក្ដៅៗ ធ្វើឲ្យអាហារថ្ងៃត្រង់មួយពេលនាចុងសប្ដាហ៍នេះមិនខកបំណងឡើយ។ ចំពោះតម្លៃ សាច់ឆាស៊ីវនេះថ្លៃ៤ដុល្លារ៥កាក់ក្នុងមួយចាន។
សាច់ឆាស៊ីវនេះអាចញ៉ាំបាននៅភោជនីយដ្ឋាន The Asian kitchen ចាប់បើកពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៩យប់។ ភោជនីយដ្ឋាន The Asian kitchen ស្ថិតនៅផ្ទះលេខ ៣៣៥ បណ្ដោយមហាវិថីព្រះមុនីវង្ស (ទល់មុខវត្តកោះ) រាជធានីភ្នំពេញ ឬអាចទាក់ទងតាមទូរសព្ទលេខ 093 330 000។
មើលផ្សេងៗទៀត
| First12 Next Last(16 Items) |
អ្នកចូលទស្សនា
- ចំនួនអ្នកទស្សនា00000109
- ថ្ងៃនេះ91
- ម្សិលមិញ0
- សប្តាហ៏នេះ91
- ខែនេះ91
បណ្តាញទំនាក់ទំនងសង្គម

