Mutu លែងបានជាប់ជម្រើសជាតិដោយសារកាត់តរូបគ្រូបង្វឹកដាក់មុខ Mr Bean
ខ្សែប្រយុទ្ធ Adrian Mutu ត្រូវបានដាក់បម្រាមមិនឱ្យជាប់ជម្រើសជាតិរ៉ូម៉ានីជារៀងរហូត បន្ទាប់ពីយករូបគ្រូបង្វឹកមកលេងសើចដោយកាត់តប្រៀបប្រដូចទៅនឹងអ្នកកំប្លែងដ៏ល្បីរបស់អង់គ្លេស Mr Bean។អត្ថបទ៖ Adrian Mutu ចង់យកទារកជាប់ក្នុងលូបង្គន់នៅចិនទៅចិញ្ចឹម
ដំណើរដើមទងដំបូងឡើយគឺ មួយរយៈមុន កីឡាករវ័យ៣៤ឆ្នាំដែលសម្បូររឿងអាស្រូវរូបនេះមិនត្រូវបានគ្រូបង្វឹកសញ្ជាតិរ៉ូម៉ានី Victor Piturca កោះហៅឱ្យជាប់ជម្រើសជាតិ។ យ៉ាងណាក្ដី អតីតសមាជិកក្លិប Dinamo Bucuresti, Inter Milan, Parma, Chelsea, Juventus, Fiorentina និង Cesena ដែលកំពុងលេងឱ្យក្លិប Ajaccio នៃលីកបារាំងរូបនេះ រំពឹងក្នុងចិត្តថានឹងបានជាប់ក្នុងបញ្ជីរបស់លោក Piturca ពេល រ៉ូម៉ានី លេង play-off ទល់នឹង ក្រិក ដណ្ដើមកៅអីទៅលេង World Cup នៅប្រេស៊ីល។
អត្ថបទ៖ ដឹងទេថា១០ឆ្នាំមកនេះ Abramovich ចាយលុយអស់ប៉ុន្មានដើម្បីទិញកីឡាករមក Chelsea?
ប៉ុន្តែរឿងរ៉ាវមិនបានកើតឡើងដូចការប៉ងប្រាថ្នារបស់គេឡើយ ដោយត្រូវគ្រូបង្វឹកក្រុមជម្រើសជាតិមើលរំលងដដែល។ ការណ៍នេះនាំឱ្យរូបគេមិនសប្បាយចិត្ត ហើយក៏កាត់តរូបភាពឌឺគ្រូបង្វឹកដាក់រូបតារាកំប្លែងដ៏ល្បីល្បាញលើលោក Rowan Atkinson ដែលគេស្គាល់ជាទូទៅថា Mr Bean រួចបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន។
អត្ថបទ៖ ទីបំផុត World Cup 2014 រកឃើញក្រុមទាំង៣២ហើយ
ភ្លាមៗបន្ទាប់ពីបង្ហោះរូបនោះរួច អតីតជយលាភីកីឡាករបាល់ទាត់ល្អជាងគេបំផុតរបស់រ៉ូម៉ានី (Romanian Footballer of the Year) ប្រចាំឆ្នាំ២០០៣, ២០០៥, ២០០៧ និង២០០៨ បានលុបចេញវិញដែរ ប៉ុន្តែគ្មានប្រយោជន៍ឡើយ ព្រោះសហព័ន្ធកីឡាបាល់ទាត់រ៉ូម៉ានី (FRF) បានដឹងពីរឿងនេះទៅហើយ។ ជាលទ្ធផល FRF ផ្ញើលិខិតមួយប្រាប់កីឡាកររូបនេះឱ្យដឹងថារូបគេអស់ឱកាសជាប់ជម្រើសជាតិទៀតហើយចាប់ពីពេលនេះតទៅ។
Mutu ជាប់ជម្រើសជាតិឈុតធំរ៉ូម៉ានីតាំងពីឆ្នាំ២០០០មក ហើយធ្លាប់ចូលលេងបាន៧៧លើកនិងក្លាយជាអ្នករកគ្រាប់បាល់ឱ្យប្រទេសបានច្រើនជាងគេបំផុត ដោយរកបាន៣៥គ្រាប់ស្មើកំណត់ត្រារបស់លោក Gheorghe Hagi៕
មើលផ្សេងៗទៀត
| First12 Next Last(16 Items) |
អ្នកចូលទស្សនា
- ចំនួនអ្នកទស្សនា00000135
- ថ្ងៃនេះ117
- ម្សិលមិញ0
- សប្តាហ៏នេះ117
- ខែនេះ117
បណ្តាញទំនាក់ទំនងសង្គម

