សេចក្តីជូនដំណឹង
  • ធ្លាប់​តែ​ឃើញ Device ប្រភេទ Phablet មួយ​ចំនួន​ជាក់​ស្ដែង​មាន​សែស្រឡាយ Galaxy Note របស់ Samsung ​មាន​ភ្ជាប់​មក​ជា​មួយ​ប៊ិច​សម្រាប់​ប្រើ​យ៉ាង​ងាយស្រួល ដោយ​ឡែក​សម្រាប់ iPad វិញ​ក៏​មិន​អន់​ដែរ គឺ​មាន​ខ្មៅដៃ​ទុក​សម្រាប់​ការងារ​គូរ​រូប​បាន​យ៉ាង​ស្ទាត់​ជំនាញ។ វា​ជា​ផលិតផល​របស់​ក្រុមហ៊ុន​អង់គ្លេស​ Fifty Three។ នេះ​ប្រាកដ​ជា​ត្រូវ​ចិត្ត​សម្រាប់​អ្នក​មាន​ចំណូល​ចិត្ត​ខាង​គំនូរ​ជា​មិន​ខាន ព្រោះ​ខ្មៅដៃ​ដែល​គេ​ឱ្យ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Pencil នេះ​នឹង​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​គូរ​គំនូរ។ ខ្មៅដៃ​នេះ​មាន​សណ្ឋាន​ទ្រវែង​ហើយ​មាន​មុំ​កែង ផលិត​ពី​ឈើ ដែល​ត្រូវ​បាន​ដាក់​លក់​ក្នុង​ចន្លោះ​ក្បែរ​ ៥០ដុល្លារ​ទៅ ៦០ដុល្លារ។
ចង់​ដឹងថា​តារា​ភាពយន្ត​​សឹង្ហ​បុរី​​ទើប​ស្លាប់ ​Huang Wenyong មាន​ប្រវត្តិ​យ៉ាង​ណា?
តារា​សម្តែង​ជើង​ចាស់​ដ៏​ល្បី​ល្បាញ​របស់​សឹង្ហ​បុរី​ម្នាក់ ​គឺ​លោក​ Huang Wenyong បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា ​ឆ្នាំ​២០១៣​កន្លង​ទៅ​ ដោយ​សារ​ជំងឺ​មហា​រីក។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​លោក​ជា​ច្រើន​មាន​ការ​សោក​ស្តាយ​ជា​ខ្លាំង។ ឥឡូវ​នេះ​ ចង់​ដឹង​ទេ​ថា​ តើ​គាត់​មាន​ប្រវត្តិ​យ៉ាង​ណា​ដែរ​ ទើប​រហូត​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​នោះ? តោះ​ តាម​ដាន​ប្រវត្តិ​របស់​លោក​ជា​មួយ​​ Sabay។

ឈ្មោះកន្លែង​កំណើត​​ថ្ងៃ​ ខែ​ ឆ្នាំ​កំណើតអាជីព​រយៈពេល​ក្នុង​សិល្បៈ
Huang Wenyongម៉ាឡេស៊ី២៥​ កក្ដដា​ ១៩៥២តារាសម្តែង១៩៨១-២០១៣

ជីវិត​មុន​ចូល​សិល្បៈ​
លោក​ Huang Wenyong បាន​កើត​នៅ​ ក្នុង​ទី​ក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី។ មុន​ពេល​គាត់​ចាក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​ មក​កាន់​សង្ហិ​បុរី​  Huang ធ្លាប់​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​ចិន​ម្នាក់​នៅ​ក្នុង​ទី​ក្រុង​កូឡាឡាំពួរ។

ចាប់​ផ្តើម​ប្រឡូក​ក្នុង​សិល្បៈ​
មនុស្ស​គ្រប់​គ្នា​ចាប់​ផ្តើម​ស្គាល់​តារា​សម្តែង​ជើង​ចាស់​ម្នាក់​នេះ​នៅ​ពេល​គាត់​បាន​ថត​នៅ​ក្នុង​រឿង “The  Awakening” ជា​មួយ​នឹង​តួ​អង្គ​ស្រី​ឈ្មោះ​ Xiang Yun។ បន្ទាប់​មក​ នៅ​ឆ្នាំ​១៩៩៦ គាត់​បាន​ចូល​រួម​សម្តែង​ជា​មួយ​តារា​ប្រុស​ម្នាក់​ឈ្មោះ​​ Chew Chor Meng ក្នុង​រឿង​មាន​ចំណង​ជើង​ថា “Don’t Worry, Be Happy” ដែល​រឿង​មួយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ទទួល​បាន​នូវ​ភាព​ល្បី​ល្បាញ​កាន់​តែ​ខ្លាំង។ សរុប​មក​ គាត់​បាន​សម្ដែង​រឿង​ក្នុង​កម្មវិធី​ទូរទស្សន៍​ជា​ភាសាចិន​ជាង​១០០​រឿង​មក​ហើយ។

បន្ទាប់​មក​ រូប​លោក​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ឈរ​ឈ្មោះ​ជា​តារា​សម្តែង​ប្រុស​ឆ្នើម​ម្នាក់​ក្នុង​ចំណោម​តារា​សម្តែង​ប្រុស​ឆ្នើម​ទាំង​១០​រូប​ (One of the Top 10 Most Popular Male Artistes) នៅ​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​ Star Awards ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤។



បញ្ហា​សុខភាព
Huang ​បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយ​ជំងឺ​​ក្រពះ​ ដែល​រក​ឃើញនៅ​ខែ​កញ្ញា​ ឆ្នាំ​២០១២។ ក្នុង​អំឡុង​ពេល​នោះ​ លោក​បាន​ស្រក​ទម្ងន់​ពី​៦ ទៅ​៧​គីឡូ​ក្រាម។ ពេល​ខ្លះ ​លោក​​មាន​ជំងឺ​​គ្រុនក្ដៅ​ទៀត​ផង។ នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១២​ លោក​ត្រូវ​​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​ មាន​ជំងឺក្រពះ​ ដែល​ទាម​ទា​ឲ្យ​មាន​ការ​ព្យាបាល​ដោយ​សារធាតុ​គីមី។

ជីវិត​ផ្ទាល់​ខ្លួន
​​Huang ​ទទួល​បាន​សញ្ជាតិសឹង្ហ​បុរី​​នៅ​ខែ​តុលា​ ឆ្នាំ​២០០៨​ ​ពោល​គឺ​ក្រោយ​ពី​រស់​នៅ​ទី​នោះ​អស់​រយៈពេល​២៧​ឆ្នាំ​ទៅ​ហើយ។ តា​រា​ភាព​យន្ត​រូប​នេះ​បាន​រៀប​ការ​ និង​មាន​កូន​ពីរ​នាក់​ ​ប្រុស​ម្នាក់​ និង​ស្រី​ម្នាក់។

Huang​ បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ​សឹង្ហ​បុរី​ នៅ​ថ្ងៃ​ទី​២០ ​ខែ​មេសា​ ២០១៣ ​វេលា​ម៉ោង​៥​រសៀល​ ក្នុង​វ័យ​៦០​ឆ្នាំ។ មូល​ហេតុ​នៃ​ការ​ស្លាប់​ គឺ​ដោយសារ​រោគ​មហារីក៕
អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា00000066
  • ថ្ងៃនេះ48
  • ម្សិលមិញ0
  • សប្តាហ៏នេះ48
  • ខែនេះ48
បណ្តាញទំនាក់ទំនងសង្គម