ទម្រង់មុខ និងម៉ូដសក់ របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ចាប់ពីឆ្នាំ១៩៩៨ រហូតមកដល់ឆ្នាំ ២០១៣ត្រូវបានក្រុមអ្នកគាំទ្រយកមករៀបចំធ្វើការប្រៀបធៀបគ្នាគួរឲ្យចាប់អារម្មណ៍នៅលើបណ្ដាញសង្គម Facebook នាព្រឹកនេះ។
ការប្រៀបធៀបគ្នានេះពីក្រុមអ្នកគាំទ្រលើលោកព្រាប សុវត្ថិគេមើលឃើញភាពខុសគ្នាមួយចំនួនដូចជាទម្រង់មុខ និងជាពិសេសគឺម៉ូដសក់តែម្តង។ និយាយពីម៉ូដសក់នេះ ជារៀងរាល់ឆ្នាំនៅពេលដែលលោក ព្រាប សុវត្ថិ បញ្ចេញម៉ូដម្ដងៗយុវវ័យមួយចំនួនក្នុងប្រទេសកម្ពុជាដែលសុទ្ធជាអ្នកគាំទ្រតែងតែធ្វើត្រាប់តាមម៉ូដសក់របស់លោកជានិច្ច។
ដូច្នេះ…បើជ្រុលជាមានការប្រៀបធៀបដូច្នេះទៅហើយប្រិយមិត្តជួយដាក់ពិន្ទុបន្តិចទៅមើលលើម៉ូដសក់ទាំង១៣ម៉ូដរបស់លោកព្រាប សុវត្ថិ ថាម៉ូដរបស់លោកឆ្នាំណាគួរឲ្យចូលចិត្តជាងគេ?
អត្ថបទ៖ ខុត សីហា
- ចំនួនអ្នកទស្សនា06523373
- ថ្ងៃនេះ260
- ម្សិលមិញ953
- សប្តាហ៏នេះ1835
- ខែនេះ35575

